កូវីដ-១៩
អាជ្ញាធរខេត្តបន្ទាយមានជ័យសែនក្រុងពាលី បញ្ចុះបឋមសិលាកសាងឈាបនដ្ឋានបូជាសពអ្នកជំងឺកូវីដ១៩
នៅល្ងាចថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២១នេះ រដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីបានធ្វើពិធីសែនក្រុងពាលី បញ្ចុះបឋមសិលាកសាងឈាបនដ្ឋាន(ឬប៉ាឆា) បូជាសពអ្នកជំងឺកូវីដ១៩ និងពិធីប័ង្សុកូូលរួមឧទ្ទិសដល់វិញ្ញាណក្ខន្ធសព នៅមជ្ឈមណ្ឌលឈាបនដ្ឋាន បូជានិងបញ្ចុះសព នាភ្នំបាក់ភូមិភ្នំបាក់សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ។

ពិធីនេះមានការចូលរួម លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រធានគណកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអោម ចន្ថា អភិបាលរងខេត្ត ជាប្រធានអនុគណកម្មការបូជាសពអ្នកជម្ងឺកូវីដ១៩ និងមន្ត្រី អ្នកពាក់ព័ន្ធអាចារ្យនិងនិមន្តព្រះមន្ត្រី ព្រះសង្ឃធ្វើពិធីសែនក្រុងពាលី បញ្ចុះបឋមសិលាកសាងឈាបនដ្ឋានបូជាសពអ្នកជម្ងឺកូវីដ១៩ នៅខេត្តបន្ទាយមានជ័យនិងពិធីប័ង្សុកូលរួមឧទ្ទិសដល់វិញ្ញាណក្ខន្ធសព។

មន្ត្រីអាជ្ញាធរបានឲ្យដឹងថា យោងការណៃនាំថ្មីពីរាជរដ្ឋាភិបាលនិងក្រសួងពាក់ព័ន្ធ បានឲ្យរដ្ឋបាលខេត្តកសាងឈាបនដ្ឋានរឹងមាំបេតុងតែម្តង ហើយសំណង់ត្រូវមានស្ថាបត្យកម្មខ្មែរ ព្រមទាំងមាននិយាមស្តង់ដារផងដែរសម្រាប់សពអ្នកជម្ងឺកូវូដ.១៩ ដែលជាពលរដ្ឋខ្មែរ កាន់ព្រះពុទ្ធសាសនាត្រូវបូជា។
រីឯសពពលរដ្ឋខ្មែរមានសែស្រឡាយចិន វៀតណាម សពខ្មែរឥស្លាម សពខ្មែរគ្រីស្ទានកាន់សាសនាយេស៊ូ ឬជនបរទេសដែលចង់បញ្ចុះ ត្រូវអនុញ្ញាតឱ្យបញ្ចុះតាមទំនៀមប្រពៃណីពួកគេ។ ក្នុងនោះអាជ្ញាធរខេត្តក៏បានផ្តល់ដីក្នុងតំបន់រួមខាងលើ ដោយចែកជាប្លុកឲ្យតំណាងសមាគមឬសហគមន៍ខ្មែរ ចិន, ខ្មែរ វៀតណាម,ខ្មែរឥស្លាម និងខ្មែរគ្រីស្ទានចាត់ចែងកប់សពអ្នកជម្ងឺកូវីដ១៩ របស់ពួកគេ។

បើតាមអនុគណកម្មការបូជាសពអ្នកជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យឲ្យដឹងថាការពង្រាបទីតាំងត្រូវសាងសង់ឈាបនដ្ឋានឬប៉ាឆានិងកន្លែងត្រូវសាងសង់បានធ្វើរួចហើយ ប៉ុន្តែថវិកាសាងសង់នឹងអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភ ក្នុងនោះលោកឆាន់ ប៊ុនឆាន់ ប្រធានសមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យ ថានឹងរួមចំណែកជួយផងដែរ។
យោងអនុគណកម្មការបូជាសពនៃកម្មការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យបាននឹងកំពុងរៀបចំអភិវឌ្ឍន៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធទីតាំងឈាបដ្ឋានសពអ្នកជម្ងឺកូវីដ១៩ ខេត្តបន្ទាយមានជ័យឲ្យបានសមស្របនិងសមរម្យ។
ក្រុមការងារនៃអនុគណកម្មការ ដៃគូពាក់ព័ន្ធបាននឹងកំពុងរៀបចំឈូសឆាយពង្រាប ចាក់ដី ស្ថាបនាផ្លូវ ដាំបង្គោលនិងរៀបប្រព័ន្ធភ្លេីង បង្គន់់អនាម័យ លើកផ្ទាំងអប់រំបរិស្ថាន ផ្ទាំងអប់រំពីជម្ងឺកូវីដ១៩ ដាក់ភ្លើងបំភ្លឺឡេីងទៅកាន់ មជ្ឈមណ្ឌលឈាបនដ្ឋានបូជាសពបញ្ចុះសពអ្នកជម្ងឺកូវីដ១៩។ ហើយពេលនេះ ត្រូវកសាងឈាបនដ្ឋានថ្មីធ្វើពីបេតុង ហើយជាស្ថាបត្យកម្មខ្មែរផង។

ត្រៀមកសាង បុស្បុកតម្កល់ពុទ្ធរូប ,កសាងរោងឬអគារស្នាក់និងធ្វើការរបស់ក្រុមការងារ ពង្រាបដីនិងចាក់កំទេចថ្មសម្រាប់ចំណត់យានយន្តក្រុមការងារ យានយន្តភ្ញៀវនិងគ្រួសារនៃសព ការពង្រាបដីពី៣ទៅ៥ហិចតា នៅតំបន់សក្ការៈដ្ឋាននិងរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដោយជម្ងឺកូវីដ១៩ និងជម្ងឺកាចសាហាវនៅខេត្តជាដើម។
នាឱកាសធ្វើពិធីប័ង្សុកូលរួមជានិមិត្តរូបដោយថ្នាក់ដឹកនាំខេត្តនិងគ្រសារនៃសព នាល្ងាចថ្ងៃទី១៩ខែកក្កដានេះ គឺចំពេលដែលអនុគណកម្មការខេត្ត ត្រូវជូនដំណើរចុងក្រោយសពអ្នកជម្ងឺកូវីដ១៩ ចំនួន៤ នាក់។ ពោលគឺការជូនដំណើរសព៤នាក់នេះ នាំឲ្យសពអ្នកជម្ងឺកូវីដ១៩ក្នុងខេត្តបន្ទាយមានជ័យកើនដល់៦៧នាក់ ហើយ៕ អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ