Connect with us

ព័ត៌មានជាតិ

ខេត្តស្ទឹងត្រែង​​នៅតែបន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ ៩​នាក់​បន្ថែមទៀត បើ​ទោះ​មាន​ការ​ថយ​ចុះខ្លះ​ក៏​ដោយ

បានផុស

នៅ

ខេត្តស្ទឹងត្រែង​ទោះជា​មាន​អត្រា​ឆ្លង​ថយចុះ​យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យ​ជំនាញ​នៅតែ​បន្ត​តាមដាន​ស្រាវជ្រាវ​ជា​រៀងរាល់ថ្ងៃ ត្រូវបាន​រដ្ឋបាលខេត្ត​ប្រកាស រកឃើញ​អ្នក​ឆ្លង​កូ​វី​១៩​ចំនួន ៩​នាក់​បន្ថែមទៀត ក្នុង​ព្រឹត្តិការណ៍២០កុម្ភៈ គិត​ត្រឹម​ម៉ោង ៥និង០០​នាទី​រសៀល កាល​ពី​​ថ្ងៃទី១៩​ខែកក្កដា ​ឆ្នាំ​២០២១នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រូពេទ្យ​ជំនាញ​បញ្ជាក់ថា អ្នក​វិជ្ជមាន​ខាងលើ ធ្លាប់​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​វិជ្ជមាន ដែល​រកឃើញ​កន្លងមក ដោយ​តម្រូវ​ឲ្យ​ពួកគេ ធ្វើតេស្ត​សំណាក និង​មួយចំនួនទៀត មាន​អាការ​ឈឺបំពង់ក ក្តៅខ្លួន បាន​ស្ម័គ្រចិត្ត​ធ្វើតេស្ត​សំណាក ហើយ​ក្នុងចំណោម​អ្នក​ប៉ះពាល់​ជាច្រើន​នាក់ បាន​រកឃើញ​អ្នក​វិជ្ជមាន​ចំនួន ៩ នាក់​។ រដ្ឋបាលខេត្ត​ស្ទឹងត្រែង​សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់ ដែល​ធ្លាប់បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ និង​ប្រយោល​ជាមួយ​អ្នក​វិជ្ជមាន រកឃើញ​កន្លងមក សូម​ស្ម័គ្រចិត្ត​ធ្វើតេស្ត​សំណាក ឬ ដាក់ខ្លួន​នៅ​ដោយឡែក​ពី​អ្នកដទៃ ហើយ​ត្រូវ​តាមដាន​សុខភាព​ជាប្រចាំ ក្នុងករណី​មានការ​សង្ស័យ សូម​រាយការណ៍​ទៅកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ជាបន្ទាន់​។

គិត​ត្រឹម​ថ្ងៃទី៩ ខែកក្កដា នៅក្នុង​ខេត្តស្ទឹងត្រែង​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​៤៥៨ នាក់ ព្យាបាល​ជាសះស្បើយ​២៨៥ នាក់ កំពុង​សម្រាក​ព្យាបាល​១៧២​នាក់ ស្លាប់ ១ នាក់​៕

​អត្ថបទ៖ ងិន​លីម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម