ព័ត៌មានជាតិ
ការធ្វើដំណើរចេញចូលតាមព្រំដែនកម្ពុជា-វៀតណាម ផ្អាកទាំងស្រុង តែពាណិជ្ជកម្មនៅតែបន្តអនុវត្ត
រាជរដ្ឋាភិបាលកម្ពុជា បានផ្អាកជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
ការផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមនេះ ធ្វើឡើងចំពោះកម្មករជំនាញ អ្នកបច្ចេកទេស និងបុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម។
ប៉ុន្តែលើកលែងចំពោះអ្នកជំងឺដែលត្រូវទៅព្យាបាលជំងឺនៅប្រទេសវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្ម តបការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ ដូចជា និស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។
ស្នងការនគរបាលខេត្តកណ្ដាល លោក ឈឿន សុចិត្រ ប្រាប់កម្ពុជាថ្មីនៅថ្ងៃអង្គារ៍នេះ យ៉ាងខ្លីថា “មិនមានការចេញ-ចូល អនុវត្តតាមបទបញ្ជារបស់ប្រមុខរបស់រដ្ឋាភិបាល បិទទាំងស្រុង បិទតាំងពីខែ ៣ ឆ្នាំ ២០២០”។
លិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី១៣ ខែកក្កដា បញ្ជាក់ថា ការផ្អាកនេះមានរយៈពេល១ខែ និងអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះទៅ។
ក្នុងលិខិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ផ្ញើទៅឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ការផ្អាកជាបណ្ដោះអាសន្នសម្រាប់ការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាមនេះ ធ្វើឡើងចំពោះកម្មករជំនាញ អ្នកបច្ចេកទេស និងបុគ្គលិកក្រុមហ៊ុននានារបស់វៀតណាម។
ប៉ុន្តែការផ្អាកនេះក៏មានការលើកលែងចំពោះអ្នកជំងឺដែលត្រូវទៅព្យាបាលជំងឺនៅប្រទេសវៀតណាម អ្នកការទូត មន្ត្រីរាជការ ដែលមានបេសកកម្ម តបការអញ្ជើញរបស់អាជ្ញាធរនៃប្រទេសទាំងពីរ ដូចជា និស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។
យ៉ាងណាក៏ដោយ ចំពោះការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនរួមរវាងប្រទេសទាំងពីរ នៅតែបន្ត ហើយអាចអនុវត្តដោយគ្មានការរាំងស្ទះនោះដែរ៕ ដោយៈ ឡេង ដេត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានជាតិ៥ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ