Connect with us

ព័ត៌មានជាតិ

ក្រុងព្រះសីហនុ ក្លាយជាគោល​ដៅ​សម្រាប់រៀបចំវេទិកាទេសច​រណ៍​អាស៊ានដើមឆ្នាំក្រោយ

បានផុស

នៅ

ក្រសួងទេសចរណ៏បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ (ASEAN Tourism Forum 2022) ដោយចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ នៅក្រុងព្រះសីហនុ ហើយបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ការជ្រើសរើសយកក្រុងព្រះសីហនុជាទីកន្លែងរៀបចំព្រឹត្តិការណ៍នេះ​ដោយ​សាតែក្រុងព្រះសីហនុមានការអភិវឌ្ឍ មានហេដ្ឋារចនាសម្ពន្ធ និងសម្បទាទេសចរណ៍សមសម្រប ដែលសម្រួលការធ្វើដំណើររបស់គណៈប្រតិភូ ម្យ៉ាងទៀតការចាក់វ៉ាក់សាំង ក៏ជាហេតុផលមួយផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងប្រជុំតាមប្រព័ន្ធអនឡាញជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២១​ ដើម្បីពិភាក្សា និងដោះដូរយោបល់ លើការរៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ លោក ថោង ខុន បានលើកឡើងថា វេទិកាទេសចរណ៍អាស៊ាន ត្រូវបានលើកពេលម្ដងរួចមកហើយនៅឆ្នាំ២០២១នេះ ដោយសារ​វិបត្តិកូវីដ-១៩។

លោកថា ស្របតាមស្មារតី និងគោលបំណងរួម ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន បានគាំទ្រឲ្យកម្ពុជារៀបចំព្រឹត្តិការណ៍ទិវាទេសចរណ៍អាស៊ាននេះដោយផ្ទាល់ ដើម្បីប្រកាសអំពីការបើកទេសចរណ៍អាស៊ានឡើងវិញ ប្រកបដោយការទទួលខុសត្រូវ និងសុវត្ថិភាព។

លោក ថោង ខុន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានឯកភាពតាមសំណើរបស់ក្រសួងទេសចរណ៍ ឲ្យរៀបចំវេទិកាទេស​ចរណ៍នេះឡើង ដែលរួមមានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ (NTOs) ថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំអាស៊ានបូក (បូកបី ឥណ្ឌា រុស្ស៊ី) ជាមួយដៃគូអាស៊ាននានា ការតាំងពិព័ពរណ៍ក្នុងទំហំតូចល្មម និងកម្មវិធីផ្សេងៗទៀតដែលអាចគ្រប់គ្រងបាន។

លោក គួច ចំរើន នៅក្នុងកិច្ចប្រជុំតាមអនឡាញ ក៏បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះការរៀបចំព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះ និងបានធានាចូលរួមសហការ ឲ្យកម្មវិធីនេះ ទទួលបានជោគជ័យ និងធានាថា គ្មានការនាំជំងឺ​កូវីដ​-១៩​ចូល ហើយក៏គ្មានការនាំជំងឺចេញដែរ។

ដើម្បីរៀបចំព្រឹត្តិការណ៍ជាតិដ៏សំខាន់នេះឲ្យទទួលបានជោគជ័យ គណៈកម្មការមួយនឹងត្រូវបានបង្កើតឡើងនាពេលឆាប់ៗ ដើម្បីសិក្សាវាយតម្លៃរៀបចំព្រឹត្តិការណ៍នេះ ដែលក្នុងនោះមានការផ្ដល់បដិសណ្ឋារកិច្ចដល់ភ្ញៀវ, ការគ្រប់គ្រង​ហានិភ័យនៃការឆ្លងជំងឺកូវីដ១៩, ការគ្រប់គ្រងព័ត៌មាន ស្ដីពីការធ្វើដំណើរ និងស្នាក់នៅរបស់គណៈប្រតិភូ, ការត្រៀមរៀបចំបុគ្គលិកបម្រើការ និងមន្ត្រីរៀបចំឲ្យបានល្អ ធ្វើយ៉ាងណាធានាថាមានសុវត្ថិភាព គុណភាព អនាម័យ និងការទុកចិត្តពីគណៈប្រតិភូ។

លោករដ្ឋមន្រ្តី ថោង ខុន សង្ឃឹមថា វេទិកាទេសចរណ៍អាស៊ាន២០២២ នឹងទាក់ទាញទេសចរបរទេសមកខេត្តព្រះសី​ហនុ​បានច្រើន ពេលសភាពការណ៍កូវីដ-១៩ ធូរស្រាល ហើយក្រុមហ៊ុនទេសចរណ៍កម្ពុជា នឹងអាចពង្រីកដៃគូធុរកិច្ចរបស់ខ្លួន៕ អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋបាលជលផល និងកូរ៉េ ផ្តល់ការគាំទ្រដាំស្តារព្រៃកោងកាងទំហំជាង៥០០ហិចតានៅខេត្តកោះកុង

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកបណ្ឌិត លី ឆេង តំណាងរាស្រ្តមណ្ឌលរាជធានីភ្នំពេញ ដឹកនាំគណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ លោកគ្រូអ្នកគ្រូ និងនិស្សិតប៊ែលធី ជិត១០០០នាក់បរិច្ចាគឈាម ក្នុងឱកាសអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា ២៩-ធ្នូ-២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ កម្ពុជាមានសន្តិភាព ទើបអាចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ផ្ទុយពីប្រទេសមានសង្គ្រាម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

វៀតណាម កាត់ទោសប្រហារជីវិត ស្រ្តីជាមេគ្រឿងញៀន និងបក្សពួក២៦នាក់ទៀត

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ចរៀបចំសំណុំរឿងផ្ទុះរថយន្តស្តារិចនៅខេត្តព្រៃវែង ដើម្បីឱ្យជនរងគ្រោះទទួលបានសំណងតាមច្បាប់ និងបញ្ជូនអ្នកបំផ្ទុះអាវុធមកអគ្គស្នងការ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសចំនួន៨

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រុស្ស៊ី ព្រមាន ត្រាំ មិន​ឲ្យ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ

ព័ត៌មានជាតិ១១ ម៉ោង មុន

NBC បញ្ជាក់សារជាថ្មីថា៖ ទ្រព្យសកម្មគ្រីបតូមួយចំនួន​ត្រូវបាន​ធនាគារ​ជាតិនៃកម្ពុជា​អនុញ្ញាតិ​​ឱ្យធ្វើ​ប្រតិបត្តិការ​

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលខេត្តស្វាយរៀង បំបែកសំណុំរឿងឃាតកម្មលើស្ត្រីជនពិកា​រ(គ)

Sokha Hotels

ព័ត៌មានពេញនិយម