វប្បធម៌ ជំនឿ
៣ យ៉ាងលើរាងកាយបុរសដែលគេចាត់ទុកជាមនុស្សមានជោគវាសនាល្អ
ក្នុងជំនឿជនជាតិចិន គេតែងមើលបុគ្គលិកលក្ខណៈរបស់បុរសតាមរយៈផ្ទៃមុខនិងរូបរាង ដើម្បីបញ្ជាក់បានថា គាត់ជាមនុស្សមានជោគជតាល្អឬយ៉ាងណា។ មនុស្សប្រុសដែលមានគ្រប់លក្ខណៈកំណត់ ទំនាយទាយថា គាត់ជាបុរសពោរពេញដោយសំណាងល្អក្នុងជីវិត អាចក្លាយជាអ្នកធំ ឬសេដ្ឋី។
នេះជាលក្ខណៈវិនិច្ឆ័យថាគាត់ពិតជាមានវាសនាល្អ!
១. ថ្ងាស
ថ្ងាសទូលាយពេញមួយបាតដៃ ជាសញ្ញាបញ្ជាក់អំពីលក្ខណៈមនុស្សដែលមានប្រាជ្ញាឈ្លាសវៃ។ គេជឿដែរថា បុរសមានថ្ងាសរលោងល្អឬគ្មានស្នាម ជាមនុស្សដែលមានសមត្ថភាពអភិវឌ្ឍខ្លួនឱ្យរីកចម្រើនជានិច្ច ។ ជាបុរសចូលចិត្តសិក្សា មានចំណេះដឹងខ្ពង់ខ្ពស់ ជាពិសេសចេញធ្វើការតែងតែក្លាយជាមេកោយឬថៅកែ។
២. មាត់
មាត់ធំទូលាយ ស្រដៀងមាត់ព្រះពុទ្ធ បញ្ជាក់អំពីការនិយាយស្តីហ្មត់ចត់ ច្បាស់លាស់ គួរជាទីជឿជាក់នៃមនុស្សផងទាំងពួង។ បុរសបែបនេះ ជាបុរសមានរាសីខ្ពស់ និងតែងតែទទួលជោគជ័យរាល់ការចរចានានា។ គាត់តែងតែជោគជ័យលើជំនួញ។
៣. សំឡេង
ជាមនុស្សប្រុសដែលមានសំឡេងខ្លាំង និងច្បាស់ៗ ពេលស្ដាប់ម្ដងៗ អាចឱ្យដឹងអំពីអំ់ណាចនៅក្នុងខ្លួនរបស់គាត់។ មនុស្សប្រុសប្រភេទនេះតែងតែមានមនុស្សស្រឡាញ់រាប់អានជុំជិត ចំណែករាល់អាជីពការងាររមែងមានប្រៀបលើដៃគូ ជាពិសេសនឹងទទួលបានកេរ្តិ៍ឈ្មោះល្អសុះសាយ និងអាចក្លាយជាអ្នកនាំដ៏ល្អ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ the spurce
ចុចអាន៖ ហុងស៊ុយទម្រង់មុខ ៣ យ៉ាងនៃមនុស្សដែលវាសនាចារមកជាមហាសេដ្ឋី
ចុចអាន៖ ប្រជ្រុយ ៦ កន្លែងនៅលើមុខមនុស្សស្រី ទំនាយថា មានជោគជតាល្អនិងរាសីខ្ពស់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ