Connect with us

ព័ត៌មានជាតិ

គិត​មក​ដល់​ថ្ងៃ​នេះ ខេត្តរតនគិរី​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ កើន​ឡើង​ដល់​៦៤០​នាក់ហើយ​

បានផុស

នៅ

​រដ្ឋបាលខេត្ត​រតនគិរី​ចេញ​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់​ពី​ការរកឃើញ​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ចំនួន ៣​នាក់ និង​ករណី​ជាសះស្បើយ​ចំនួន ៩៥​នាក់ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត​ដែល​កម្ពុ​ជាថ្មី ទទួលបាន​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា​ ឆ្នាំ​២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​រតនគិរី ​ខិតខំ​បន្ត​ស្រាវជ្រាវ​និង​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​៣​នាក់​ថ្មី​បន្ថែមទៀត សម្រាប់​នៅ​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០២១ និង ជាសះស្បើយ​ចំនួន ៩៥​នាក់​។ អ្នក​ទាំង​៩៥​នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យាបាល និង​ត្រូវ​បន្តធ្វើ​ចត្តាឡីស័ក​ ដោយ​ខ្លួនឯង​រយៈពេល​១៤​ថ្ងៃ បន្ថែមទៀត​។ គិត​ត្រឹម​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១​ នៅក្នុង​ខេត្តរតនគិរី រកឃើញ​អ្នក​វិជ្ជ​មាន​កូ​វីដ​១៩​ សរុប​ចំនួន​៦៤០​នាក់ ព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​៤៤៤​នាក់ និង​ស្លាប់​៤​នាក់​៕

អត្ថបទ៖ វុ​ទ្ធ​ឦសាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម