ព័ត៌មានជាតិ
ចិនផ្ដល់សម្ភារៈ និងបរិក្ខារកាត់បន្ថយការបញ្ចេញកាបូននៅក្នុងខេត្តព្រះសីហនុ
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកានេះថា កាលពីថ្ងៃអាទិត្យ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងបរិស្ថាន បានទទួលសម្ភារៈ និងបរិក្ខារកាត់បន្ថយការបញ្ចេញកាបូន ដែលផ្ដល់ដោយរដ្ឋាភិបាល នៃប្រទេសចិន។
សម្ភារៈ និងបរិក្ខារទាំងនោះ រួមមាន ទី១- អំពូលសូឡា ចំនួន២៨០០ គ្រឿង ទី២- អំពូល ផ្ទាំងសូឡាចំនួន២០០ឈុត ទី៣- ម៉ូតូអគ្គិសនី ចំនួន២០០គ្រឿង។
លោក នេត្រ ភក្ត្រា បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ សម្ភារៈ និងបរិក្ខារទាំងអស់បានមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ រួចហើយ ហើយនឹងត្រូវបំពាក់តាមសាលារៀន និងទីសាធារណ។
ជំនួយជាសម្ភារៈ និងបរិក្ខារកាត់បន្ថយការបញ្ចេញកាបូននេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈ អនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិច នៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខា កាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។
បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខដុមរមនាបរិស្ថាន និងការស់នៅដោយចិរភាព៕
អត្ថបទ ៖ កោះកែវ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?