ព័ត៌មានជាតិ
ខេត្តតាកែវរៀបចំទីតាំង សម្រាប់ធ្វើចត្តាឡីស័ក និងព្យាបាលព្រះសង្ឃមានវិជ្ជមានកូវីដ១៩
លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយលោកវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត លោក កង អាណាន់ អភិបាល ក្រុងដូនកែវ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញពិនិត្យរៀបចំទីតាំង កន្លែងសម្រាប់ធ្វើ ចត្តាឡីស័ក និងកន្លែងសម្រាកព្យាបាល ព្រះសង្ឃ ដែលរកឃើញវិជ្ជមានកូវីដ១៩ ក្នុងវត្ត សីហរតនារាម ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
មានប្រសាសន៍នៅក្នុងឱកាសចុះពិនិត្យនោះដែរ លោក អ៊ូច ភាបានធ្វើ ការណែនាំដល់ អាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញសុខាភិបាល ត្រូវរួមសហការគ្នារៀបចំ កន្លែងសម្រាប់ធ្វើចត្តាឡីស័ក ព្រះសង្ឃដែលប៉ះពាល់ផ្ទាល់ ឬប្រយោលទាំងអស់ និង កន្លែងសម្រាប់ព្យាបាល ព្រះសង្ឃដែលមានវិជ្ជមានកូវីដ១៩ ឱ្យបានត្រឹមត្រូវ ស្របតាម បច្ចេកទេសសុខាភិបាល។
លោកអភិបាលខេត្ត បានបន្តថា ចំពោះព្រះសង្ឃដែលគង់ ក្នុងវត្តសីហរតនារាម ទាំងអស់ត្រូវសហការជាមួយ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ផ្ដល់សំណាកដើម្បីធ្វើ តេស្ដរកវីរុសកូវីដ១៩ ជាពិសេសគណៈកម្មាធិការវត្ត ត្រូវផ្សព្វផ្សាយ វិធានការសុខាភិបាល និងអនុវត្តវិធានការ ៣ការពារ និង៣ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រី និងធ្វើការណែនាំដល់ព្រះសង្ឃគ្រប់អង្គ ត្រូវមានទម្លាប់ធ្វើអនាម័យឲ្យបានជាប់ជាប្រចាំ និងប្រុងប្រយ័ត្នជានិច្ច ដោយត្រូវពាក់ម៉ាស និងត្រូវលាងដៃជាមួយសាប៊ូ ឬអាល់កុលឱ្យបានញឹកញាប់ ដើម្បីការពារការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។
គួរបញ្ជាក់ដែរថា កាលពីយប់ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យ នៃការិយាល័យស្រុកប្រតិបត្តិដូនកែវ បានចុះយកសំណាកលើព្រះសង្ឃចំនួន២០អង្គ ដោយធ្វើតេស្ដរហ័ស (Rapid Test) ជាលទ្ធផលមានព្រះសង្ឃ ចំនួន ១០អង្គ ដែលត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ ដែលបច្ចុប្បន្នកំពុងដាក់សម្រាកព្យាបាល នៅមណ្ឌលសាលា គរុកោសល្យខេត្តតាកែវ៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង