ព័ត៌មានអន្ដរជាតិ
ទោះកូវីដផ្ទុះខ្លាំង ក៏ពលរដ្ឋឥណ្ឌូនេស៊ីរាប់លាននាក់នៅតែប្រារព្ធពិធី Eid al-Adha
ប្រជាជនឥណ្ឌូនេស៊ីរាប់លាននាក់នៅថ្ងៃអង្គារ៍ម្សិលមិញនេះបានប្រារព្ធពិធី Eid al-Adha ដែលជាពិធីសាសនាឥស្លាមដ៏សំខាន់មួយ ខណៈលោកប្រធានាធិបតី Joko Widodo បានសន្យាបន្តរឹងបន្តឹងបំរាមរហូតដល់ករណីឆ្លងធ្លាក់ចុះ។
ករណីឆ្លងកូវីដ-១៩នៅឥណ្ឌូនេស៊ីថ្មីៗស្ថិតក្នុងចំណោមប្រទេសឆ្លងខ្ពស់បំផុតក្នុងពិភពលោកដោយសារការរាលដាលវីរុសបំប្លែងខ្លួន Delta បើទោះជាវិធានការរឹតត្បិតដ៏តឹងរឹងត្រូវបានដាក់កាលពីដើមខែនេះក៏ដោយ។
លោក Jokowi ដែលជាប្រធានាធិបតីដ៏ល្បីល្បាញបានផ្តល់ដំបូន្មានឲ្យពលរដ្ឋឥណ្ឌូនេស៊ីប្រារព្ធពិធីបុណ្យសាសនា Eid al-Adha នៅតាមផ្ទះ ដោយគោរពគោលការណ៍ទប់ស្កាត់កូវីដ-១៩។ ប៉ូលិស និងអាជ្ញាធរដឹកជញ្ជូនបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យដើម្បីរារាំង ការធ្វើដំណើរក្នុងប្រទេសដែលគោរពសាសនាមូល្លីមធំបំផុតក្នុងលោក។
ក្នុងសេចក្តីប្រកាសមុនថ្ងៃឈប់សម្រាកនៃពិធីបុណ្យ លោក Jokowi បាននិយាយថា បំរាមរឹតបន្តឹងនឹងត្រូវបានលើកនៅពេលករណីឆ្លងធ្លាក់ចុះ ដោយកត់សំគាល់ពីវីរុសថ្មីមានន័យថា កូវីដ-១៩មិនទាន់ធូរស្បើយទេ។
លោកមានប្រសាសន៍ថា ៖«សាកស្រមៃមើល ប្រសិនបើការរឹតបន្តឹងនេះត្រូវបានបន្ធូរបន្ថយ អីចឹងករណីឆ្លងនឹងកើនឡើងទៀត ហើយមន្ទីរពេទ្យមិនអាចទ្រាំទ្របានទេ។ ប្រការនេះនឹងធ្វើឲ្យប្រព័ន្ធសុខាភិបាលដួលរលំ»។
ប្រព័ន្ធសុខាភិបាលនៅកន្លែងមួយចំនួនត្រូវបានបង្កើនបន្ថែមដោយសារអ្នកជំងឺកូវីដ-១៩លើសឡប់ ហើយកាលពីថ្ងៃចន្ទមានករណីស្លាប់ថ្មីជាប់កំណត់ត្រាដល់១៣៣៨នាក់។
នៅថ្ងៃអង្គារ៍ម្សិលមិញនេះជាថ្ងៃចុងក្រោយនៃបំរាមនៅ Java និង Bali ព្រមទាំងកន្លែងមួយចំនួនទៀតទូទាំងប្រជុំកោះ ប៉ុន្តែរដ្ឋាភិបាលត្រូវគេរំពឹងថា នឹងប្រកាសបន្តបំរាមទៀត។
រដ្ឋាភិបាលនិយាយថា ខ្លួនចង់ឲ្យករណីឆ្លងប្រចាំថ្ងៃធ្លាក់ចុះមកត្រឹម១ម៉ឺននាក់។ ខណៈចំនួនឆ្លងថ្មីកាលពីថ្ងៃចន្ទ ៣៤ ២៥៧នាក់គឺជាចំនួនទាបបំផុតគិតពីថ្ងៃទី៦ ខែកក្កដាមក អត្រាឆ្លងវីជ្ជមាននៅតែបន្តខ្ពស់ដល់២៦.៩%ភាគ ហើយករណីឆ្លងបានឡើងខ្ពស់បំផុតដល់៥ម៉ឺននាក់កាលពីសប្តាហ៍មុនដែលជាពេលអត្រាធ្វើតេស្តក៏ខ្ពស់។
ពិធីសាសនាមូស្លីម Eid al-Adha ជាពិធីសម្លាប់សត្វដូចជាគោ និងពពែដើម្បីយកសាច់ចែកជូនដល់ក្រុមគ្រួសារ និងជនក្រីក្រ។
វិហារជាច្រើនគ្រោងចែកសាច់ទៅពលរដ្ឋក្រីក្រដល់ផ្ទះផ្ទាល់ដើម្បីការពារកុំឲ្យជួបជុំគ្នាជាច្រើន ប៉ុន្តែវិហារជាច្រើនត្រូវបានគេរាយការណ៍ថា មិនខ្វល់រឿងបំរាម ហើយនាំគ្នាជួបជុំនៅវិហារដើម្បីធ្វើពិធីអធិស្ឋានដដែល៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ចរាចរណ៍៤ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក