Connect with us

ព័ត៌មានអន្ដរជាតិ

មនុស្សជំនិតៗរបស់ Trump បន្តជំរុញឲ្យគាត់ទទួលយកបរាជ័យក្នុងការបោះឆ្នោត

បានផុស

នៅ

សម្ព័ន្ធមិត្តដ៏លេចធ្លោរបស់លោក Donald Trump បានជំរុញឲ្យលោកបោះបង់ចោលនូវកិច្ចខិតខំប្រឹងប្រែងដើម្បីបដិសេធការបរាជ័យរបស់លោកចំពោះលោក Joe Biden នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ។

លោក Chris Christie អតីតអភិបាលរដ្ឋ New Jersey បានហៅក្រុមមេធាវីរបស់លោកប្រធានាធិបតីថាជា “ការអាម៉ាស់មុខរបស់ជាតិ” ។

ថ្លែងទៅកាន់កម្មវិធី This Week របស់ទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យ លោក Christie បាននិយាយថា “ក្រុមលោក Trump តែងតែពិភាក្សាអំពីការលួចបន្លំសន្លឹកឆ្នោតនៅខាងក្រៅបន្ទប់សវនាការ ប៉ុន្តែនៅពេលដែលពួកគេចូលទៅខាងក្នុងបន្ទប់សវនាការ ពួកគេមិនបានប្តឹងពីការលួចបន្លំណាមួយ ហើយពួកគេមិនប្រកែកតវ៉ាអំពីការបន្លំនេះឡើយ” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយថា “ខ្ញុំធ្លាប់ជាអ្នកគាំទ្រប្រធានាធិបតី ។ ខ្ញុំបានបោះឆ្នោតឲ្យគាត់ពីរដង ប៉ុន្តែការបោះឆ្នោតមានផលវិបាក ហើយយើងមិនអាចបន្តធ្វើដូចអ្វីដែលបានកើតឡើងនាពេលនេះនោះទេ” ។

លោក Christie គឺជាអភិបាលក្រុងទីមួយដែលគាំទ្រលោក Trump ក្នុងនាមជាបេក្ខជនប្រធានាធិបតីកាលពីឆ្នាំ ២០១៦ ។ លោកក៏បានជួយរៀបចំលោក Trump សម្រាប់ការជជែកដេញដោលជាមួយលោក Biden កាលពីដើមឆ្នាំនេះផងដែរ ។

ទន្ទឹមនោះអ្នកសាធារណរដ្ឋផ្សេងទៀតក៏បានជម្រុញលោកប្រធានាធិបតី Trump ឲ្យទទួលស្គាល់លទ្ធផលការបោះឆ្នោតនេះផងដែរ ខណៈអភិបាលរដ្ឋ Maryland លោក Larry Hogan បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យនេះថា ការខិតខំប្រឹងប្រែងបន្តរបស់ក្រុមលោក Trump ដើម្បីលុបចោលលទ្ធផលនៃការបោះឆ្នោតកំពុងតែចាប់ផ្តើមហាក់ដូចជាយើងជាសាធារណរដ្ឋចេកមួយអញ្ចឹញ ។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Twitter លោក Hogan បាននិយាយថា លោក Trump គួរតែបញ្ឈប់ការលេងកីឡាវាយកូនហ្គោល ហើយយល់ព្រមទទួលស្គាល់លទ្ធផលទៅ ។

ចំណែងតំណាងសហព័ន្ធរដ្ឋ Michigan លោក Fred Upton បានប្រាប់ CNN ថា អ្នកបោះឆ្នោតនៅក្នុងរដ្ឋសមរភូមិរបស់គាត់បានជ្រើសរើសលោក Biden ខណៈសមាជិកព្រឹទ្ធសភាទីក្រុង North Dakota លោក Kevin Cramer បាននិយាយនៅក្នុងបទសម្ភាសន៍ដល់ NBC ថា វាជាពេលវេលាដើម្បីចាប់ផ្តើមការផ្លាស់ប្តូរមួយ ទោះបីជាគាត់មិនទទួលស្គាល់ជ័យជម្នះរបស់លោក Biden ក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ BBC

ចុចអាន ៖ Joe Biden បង្ហាញឈ្មោះបេក្ខជនរដ្ឋមន្ត្រីក្រសួងការបរទេស

ចុចអាន ៖ លោក ពូទីន ត្រៀមខ្លួនធ្វើការជាមួយមេដឹកនាំអាមេរិកគ្រប់រូបដែលឈ្នះឆ្នោតស្របច្បាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥១ នាទីutes មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥៩ នាទីutes មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្ពុជា បន្តបណ្ដេញជនជាតិវៀតណាម២៤នាក់ទៀត ចេញពីប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម