Connect with us

កូវីដ-១៩

ហេតុអ្វីតេស្តរហ័សឃើញវិជ្ជមានកូវីដ-១៩ លុះព្យាបាលជាហើយ តេស្តឃើញវិជ្ជមានវិញទៀត?

បានផុស

នៅ

ទាក់ទងទៅនឹងករណី ពេលប្រើតេស្តរហ័ស តេស្តលើកទី១វិជ្ជមានមេរោគកូវីដ-១៩ ហើយពេលបាត់រោគសញ្ញា តេស្តឃើញអវិជ្ជមាន លុះពេលព្យាបាលជាហើយទៅផ្ទះវិញ ក៏តេស្តឃើញវិជ្ជមានឡើងវិញ មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល មានប្រសាសន៍ថា ករណីបែបនេះ គឺមាន២កត្តាសំខាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ម្ដងតេស្តឃើញវិជ្ជមានកូវីដ-១៩ ម្ដងតេស្តឃើញអវិជ្ជមាន នេះ ទី១ ប្រសិនយើងយកឧបករណ៍តេស្តរហ័សដែលមិនមានការទទួលស្គាល់ដោយក្រសួងសុខាភិបាល នោះនាំលទ្ធផលយកជាការមិនបាន។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ទី២ រឿងថាម្ដងមើលឃើញ ម្ដងមើលមិនឃើញក្រោយពី គាត់បាត់រោគសញ្ញា។ កន្លែងនេះពាក់ព័ន្ធទៅលើសរីរាង្គរបស់គាត់ នៅពេលវីរុសវាយលុកទៅក្នុងសរីរាង្គរបស់មនុស្ស មេរោគចេញរោគសញ្ញាថ្ងៃទី៥ ថ្ងៃទី៧ ហើយឥឡូវដំណាក់កាលសំងំនៃវីរុសបំប្លែងថ្មី គឺចេញរោគសញ្ញាយូរទៀត។ តាមការសម្គាល់របស់ក្រុមគ្រូពេទ្យ គឺទាល់តែថ្ងៃទី១៣ទើបចេញរោគសញ្ញាក៏មាន”។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ ពន្យល់បន្តថា ដូចនេះនៅពេលវីរុសកំពុងពុះកញ្ជ្រោលនៅក្នុងសរីរាង្គរបស់មនុស្ស ហើយសរីរាង្គយើងក៏ពុះកញ្ជ្រោលក្នុងការវាយបកតបតជាមួយវីរុសកូវីដ-១៩ នៅពេលនោះគឺយើងអាចតេស្តឃើញ វិជ្ជមាន ប៉ុន្តែនៅពេលដែលព្យាបាលមួយរយៈ ដែលនាំឱ្យវីរុសខ្សោយមានការថមថយនូវឥទ្ធិពល ហើយធ្វើឱ្យអ្នកជំងឺបាត់រោគសញ្ញា នោះធ្វើតេស្តអត់ឃើញ វិជ្ជមាន ទេ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា៖ “ចុះឥឡូវ បើអត់ឃើញ [វិជ្ជមាន] ម៉េចក៏ប៉ុន្មានថ្ងៃក្រោយឃើញ? វិទ្យាសាស្ត្របាននិយាយហើយ នៅពេលណាអ្នកជំងឺបានពិនិត្យឃើញជាសះស្បើយហើយ ការរកឃើញ [វិជ្ជមាន] ក្នុងរយៈពេល១០ថ្ងៃក្រោយ ១២ថ្ងៃក្រោយ ឬក៏៣សប្ដាហ៍ក្រោយពីគាត់ជា គឺជាការរកឃើញនូវសំបករបស់វីរុស ដែលបានបាត់នូវឥទ្ធិពលរបស់វា។ ករណីនេះគេបានរកឃើញហើយនៅតាមបណ្ដាប្រទេសមួយចំនួន ពិសេសនៅសាធារណរដ្ឋមាចិនដែលឆ្លងកាត់ការរីករាលដាលជំងឺកូវីដ-១៩នេះមុនគេ ដែលគេសង្កេតឃើញបែបហ្នឹងដល់រាប់ម៉ឺននាក់”។

លោកស្រី ឱ វណ្ណឌីន លើកឡើងបន្ថែមថា៖ “តាមអ្វីដែលខ្ញុំតែងបានពិភាក្សាសួរនាំវែកញែកជាមួយអង្គការសុខភាពពិភពលោក (WHO) ក៏មិនទាន់មានការបកស្រាយណាមួយដែលលើកឡើងថា ក្រោយពីជាសះស្បើយ៣សប្ដាហ៍ទៅ រកឃើញថាមានវិជ្ជមាននេះ មេរោគនឹងមានលទ្ធភាពដូចការចម្លងនៅពេលឈឺដំបូងនោះទេ។ អ៊ីចឹងមានន័យថា ឥទ្ធិពល ឬភាពឆ្លងរបស់មេរោគគឺធ្លាក់ទាបជាអតិបរមាហើយ។ តែយើងក៏មិនច្រានចោលថា មេរោគមិនឆ្លងវិញ១០០ភាគរយទេ តែវាទាបណាស់”។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្របខណ្ឌទូទាំងប្រទេសដដែលនេះ ផ្ដាំផ្ញើថា ប្រសិនបើប្រជាពលរដ្ឋពិនិត្យឃើញជាសះស្បើយហើយ ហើយត្រឡប់ទៅធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃទៀត កុំទាន់ប៉ះពាល់សមាជិកគ្រួសារ ឬអ្នកដទៃ និងត្រូវតាមដានសុខភាពបន្តទៀត។ ករណីមានអាការរៈ ឬរោគសញ្ញាមិនប្រក្រតីកើតឡើង ត្រូវរាយការណ៍ទៅអាជ្ញាធរ និងបុគ្គលិកសុខាភិបាលជាបន្ទាន់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

​​ អ្នកតវ៉ា​​ជិត​៩០​នាក់​ត្រូវឃុំខ្លួន ខណៈ​​​លោក Yoon យល់​ព្រម​ចូលសវនា​​តុលាការធម្មនុញ្ញ

កីឡា១ ម៉ោង មុន

ក្រសួង​អប់រំ ណែនាំ​​៣​ចំណុច​ឲ្យ​ សហព័ន្ធ​គុន​ខ្មែរ​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មិត្តស្រីមហាសេដ្ឋី Bezos ស្លៀកពាក់មិនសមរម្យនៅក្នុង​ពិធី​ស្បថ​ឡើង​កាន់​តំណែងរបស់លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

BYD គ្រោងបញ្ចប់ការសាងសងរោងចក្រផលិតរថយន្តអគ្គិសនី ១ ប៊ីលាន​ដុល្លារ នៅឥណ្ឌូណេស៊ី ចុងឆ្នាំនេះ

សន្តិសុខសង្គម២ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

Sokha Hotels

ព័ត៌មានពេញនិយម