KPT+
គន្លឹះ ៣ យ៉ាង ទាត់ចោលទម្លាប់ខ្ជិលដំអក់ ដែលនាំឲ្យពន្យារពេលការងារ
ការពន្យារពេលអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា ធ្វើអ្វីមួយដែលជាធម្មតា តែងបញ្ចប់នៅក្នុង “សម្រាប់ថ្ងៃស្អែក” ដែលត្រូវបានគេស្គាល់ថាជាការពន្យារពេល។
មានគន្លឹះ ៣ យ៉ាង ដើម្បីជួយកាត់បន្ថយការពន្យារពេល ខ្ជិលច្រអូស ដំអក់នោះបាន។
១ តោះសូមចាប់ផ្តើម
ប្រសិនបើអ្នកត្រូវចាប់ផ្តើមធ្វើអ្វីមួយ សូមព្យាយាមកំណត់គោលដៅដែលយើងនឹងធ្វើរយៈពេលពីរនាទី។ មិនចាំបាច់គិតអំពីថា តើយើងអាចអានសៀវភៅ ឬហាត់ប្រាណបានមួយម៉ោងទេ។ គ្រាន់តែចាប់ផ្តើមធ្វើអ្វីដែលចង់ធ្វើ។ មូលហេតុនៃការធ្វើដូច្នេះ គឺដោយសារតែវាទើបតែចាប់ផ្តើម។
ការមិនគិតច្រើនពេក នឹងធ្វើឲ្យយើងមានអារម្មណ៍ដូចជាធ្វើវា ហើយមិនបាក់ទឹកចិត្ត នៅពេលដែលយើងបានធ្វើរួច យើងនឹងរីករាយ ហើយបន្តធ្វើច្រើនជាងអ្វីដែលយើងបានរៀបចំ។
២ គ្រប់គ្រងអារម្មណ៍អាក្រក់ចំពោះខ្លួនឯង
នៅពេលយើងត្រូវរ៉ាប់រងរឿងដែលមិនគួរនឹងកើត យើងតែងតែមានគំនិតអាក្រក់ឬអារម្មណ៍អវិជ្ជមាន លេចឡើងមក។ ដូច្នេះកុំបោះបង់ចោល ទោះអាម្មណ៏អីកើតឡើងឬរារាំងយើង កុំសម្រេចចិត្តលើរឿងសំខាន់។ ចំណាយពេលបន្តិច ដើម្បីប្រយុទ្ធនឹងខ្លួនឯង គិតអំពីមូលហេតុដែលយើងចង់ធ្វើវា ផ្តល់កម្លាំងចិត្ត ឬប្រសិនបើអ្នកមិនអាចគិត សូមចាប់ផ្តើមសម្រាកបន្តិចសិន។
៣ ត្រូវស្មោះត្រង់នឹងខ្លួនឯង
យកហេតុផលផ្ទាល់ខ្លួនរបស់អ្នក ដូចជាវាមិនអីទេនៅថ្ងៃស្អែក បើខ្ញុំត្រូវពន្យារធ្វើបន្ត។ ប៉ុន្តែខ្ញុំត្រូវធ្វើឲ្យបានល្អនៅថ្ងៃនេះសិន។ ប្រសិនបើអ្នកធ្វើវានៅថ្ងៃស្អែក ត្រូវស្មោះត្រង់នឹងអារម្មណ៍របស់អ្នកពេលនេះ ខ្ញុំនឹងធ្វើវានៅថ្ងៃនេះប៉ុណ្ណេះសិន! បើយើងបានដឹងថា អ្វីដែលយើងនឹងធ្វើនៅថ្ងៃស្អែក នោះគឺជាមូលហេតុដែលមិនអាចពន្យារពេលយើងបាន ហើយអ្វីដែលត្រូវធ្វើគឺសាមញ្ញតាមដែលអាចធ្វើទៅបាន។ កុំបង្ខំខ្លួនឲ្យធ្វើ មិនចឹងអាចខ្ជិល ដំអក់ការងារចោលអាសាបង់។
ចងចាំថា ការពន្យារពេលអាចកើតឡើងចំពោះមនុស្សគ្រប់គ្នា។ អ្វីដែលងាយស្រួលបំផុតគឺត្រូវធ្វើតាមអនុសាសន៍ទាំង ៣ នេះ ឲ្យវាក្លាយជាទម្លាប់ ហើយយើងនឹងស៊ាំជាមួយហេតុការណ៍ទាំងនោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលលេសទាំង ៤ មនុស្សមិនចង់សន្សំប្រាក់ តែងតែប្រើជានិច្ច
ចុចអាន៖កុំគិតថាមិនអី! សញ្ញាគ្រោះថ្នាក់នៃជំងឺធ្លាក់ទឹកចិត្តពីការងារ និងវិធីដោះស្រាយទាន់ពេលវេលា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan