Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុរកឃើញអ្នកវិជ្ជមាន៥៤នាក់ ក្នុងចំណោម ១,៩២៣នាក់ នៃការព័ទ្ធយកសំណាកចល័ត

បានផុស

នៅ

រដ្ឋបាលខេត្តព្រះសីហនុ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ មកដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមការងារចម្រុះរដ្ឋបាលខេត្ត បានចុះព័ទ្ធយកសំណាកចល័តទៅលើទីតាំង ដែលមានហានិភ័យខ្ពស់ បានចំនួន០៥ទីតាំងរួចមកហើយ ដោយប្រជាពលរដ្ឋត្រូវយកសំណាកមានចំនួនសរុប ១,៩២៣នាក់ ក្នុងនោះមានស្រីចំនួន ៩១៦នាក់ និងបានស្វែងរកអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៥៤នាក់ ដោយក្នុងនោះមានស្រីចំនួន២៨នាក់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តព្រះសីហនុ បានលើកឡើងថា ការព័ទ្ធយកសំណាកចល័តនៅតាមទីតាំងដែលមានហានិភ័យខ្ពស់ គឺជាវិធានថ្មីមួយ នៃប្រតិបត្តិការ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៃខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តបានបញ្ជាក់ថា ប្រសិនបើយើងមិនចាត់វិធានការទាន់ពេលវេលា ដោយទុកឱ្យវាឆ្លងរាលដាលអស់កម្រិត ទើបយើងស្រាវជ្រាវនោះ គឺការឆ្លងនឹងមានទំហំកាន់តែធំឡើង។ តាមបទពិសោធន៍ទីកន្លែងដែលមានការលក់ដូរ និងប្រមូលផ្តុំ គឺជាកន្លែងដែលមានការឆ្លងរាលដាលច្រើន ដូច្នេះគឺក្រុមការងារបានចាត់វិធានការបន្ទាន់ដោយព័ទ្ធយកសំណាក នៅតាមទីតាំងទាំងនោះ ដើម្បីស្វែងរកអ្នកមានវិជ្ជមាន ជំងឺកូវីដ-១៩ យកទៅព្យាបាលឱ្យបានទាន់ពេលវេលា ដើម្បីកាត់ផ្តាច់ការចម្លងបន្ត។

រដ្ឋបាលខេត្តអះអាងបន្តថា វិធានការនេះមានប្រសិទ្ធភាពដើម្បីកាត់ផ្តាច់ការចម្លង រដ្ឋបាលខេត្តនឹងជម្រុញការអនុវត្តឱ្បបានជាប្រចាំនៅទូទាំងខេត្តព្រះសីហនុ៕

អត្ថបទ៖ ច័ន្ទ វីវរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៥ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម