សុខភាព
ហេតុអ្វីចាំបាច់បាញ់កាំរស្មី សម្រាប់អ្នកជំងឺមហារីក
កាំរស្មីជាវិធីសាស្ត្រមួយក្នុងការព្យាបាលជំងឺមហារីកដោយប្រើ កម្រិតកាំរស្មីខ្ពស់ (high doses of radiation) ដើម្បីសម្លាប់កោសិកាមហារីក។ កាំរស្មីដែលគេប្រើជាញឹកញាប់ គឺកាំរស្មីអ៊ិច (X-rays) ឬហ្វូតុងអ៊ិច (Photon X) ដែលមានលទ្ធភាពអាចបំផ្លាញ DNA របស់កោសិកាមហារីកបាន ហើយដែលជាលទ្ធផលកោសិការមហារីក នឹងមិនអាចរីកលូតលាស់បាន។ ការព្យាបាលដោយកាំរស្មី គឺមានគោលដៅសម្លាប់ ឬបំផ្លាញកោសិកាមហារីក ដោយរក្សានូវការប៉ះពាល់ទៅលើសរីរាង្គជិតខាងឲ្យបានតិចតួចបំផុត។
១) ប្រភេទនៃការព្យាបាលដោយកាំរស្មី
យោងតាមបច្ចេកទេស (Technique)នៃការប្រើកាំរស្មី ការព្យាបាលនេះត្រូវបានបែងចែកជា២ធំៗរួមមាន៖
• ការបញ្ចាំងកាំរស្មី (External Beam Radiotherapy)៖ វិធីសាស្ត្រនេះគឺ ប្រភពកាំរស្មីត្រូវបានបញ្ចេញពីម៉ាស៊ីនមានលក្ខណៈជាបាច់ឆ្លងកាត់ស្បែក និងសរីរាង្គដទៃទៀតរហូតទៅដល់ដុំសាច់ដែលត្រូវព្យាបាល។
• ការស្អំដោយកាំរស្មី (Brachytherapy)៖ ជាការដាក់បញ្ចូលប្រភពកាំរស្មីទៅក្នុងខ្លួនរបស់អ្នកជំងឺឲ្យជិត ឬ ក្នុងដុំសាច់ដែលត្រូវព្យាបាលតែម្តង ដោយកាំរស្មីមិនឆ្លងកាត់ស្បែក និងសរីរាង្គផ្សេងៗដូចការបញ្ចាំងកាំរស្មីពីខាងក្រៅនោះទេ។
ករណីយោងតាមគោលដៅវេជ្ជសាស្ត្រ ( Radiation therapy intents) ការព្យាបាលជំងឺមហារីកដោយកាំរស្មីត្រូវបានបែងចែកជា ២ធំៗផងដែរ ដូចជា៖
• ការព្យាបាលក្នុងគោលបំណងឲ្យជាសះស្បើយ (Curative intent)៖ ជាការព្យាបាលដោយកាំរស្មីច្រើន បូករួមជាមួយនឹងការព្យាបាលដទៃទៀត ទាំងការចាក់ថ្នាំគីមី និងការវះកាត់ (មុន ឬក្រោយការវះកាត់)ដើម្បីឲ្យអត្រានៃការជាសះស្បើយខ្ពស់ និងកាត់បន្ថយការលាប់ឡើងវិញ។
• ការព្យាបាលក្នុងគោលបំណងពន្យារ ឬសម្រន់(Palliative intent)៖ វិធីនេះសម្រាប់ព្យាបាលដើម្បីកាត់បន្ថយនូវការឈឺចាប់ បន្ថយពិការភាព ឬ ទប់មិនឲ្យមានការហូរឈាមភ្លាមៗ ដែលជាហេតុប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺបន្ទាន់ និងគុណភាពជីវិតចុងក្រោយរបស់គាត់។
២) ដំណើរការនៃការព្យាបាលដោយកាំរស្មី
ដើម្បីសន្មតថាអ្នកជំងឺត្រូវព្យាបាលដោយកាំរស្មី ដោយថ្នាំគីមី ឬការវះកាត់ ត្រូវឆ្លងកាត់ការប្រជុំពិភាក្សារវាងក្រុមគ្រូពេទ្យឯកទេសដែលពាក់ព័ន្ធនឹងការព្យាបាលជំងឺមហារីក (MDT= Multidisciplinary Team) ដូចជាគ្រូពេទ្យឯកទេសខាងរូបភាពវេជ្ជសាស្ត្រ គ្រូពេទ្យឯកទេសខាងថ្នាំគីមី គ្រូពេទ្យឯកទេសបញ្ចាំងកាំរស្មី និងគ្រូពេទ្យឯកទេសវះកាត់មហារីក ដើម្បីកំណត់យុទ្ធសាស្ត្រក្នុងការព្យាបាលជាមុនសិន។
នៅពេលអ្នកជំងឺត្រូវបានកំណត់ថាត្រូវព្យាបាលដោយកាំរស្មី ចលនានៃការព្យាបាលនេះចែកចេញជា ៥ដំណាក់កាលដូចខាងក្រោម៖
• ការណាត់ជួបអ្នកជំងឺជាមួយគ្រូពេទ្យឯកទេសកាំរស្មី៖ ដើម្បីឲ្យអ្នកជំងឺត្រៀមលក្ខណៈ ទទួលបានព័ត៌មានពាក់ព័ន្ធនឹងដំណើរការព្យាបាលដោយកាំរស្មី ផលវិបាកមួយចំនួនដែលកើតឡើងក្នុងអំឡុងពេល និងក្រោយពេលព្យាបាល។
• ការថតប្លង់កាំរស្មី (CT Simulation)៖ ជាការថតស្កែនសម្រាប់ការព្យាបាលដោយកាំរស្មីរូបភាពដែលទទួលបានគឺប្រើសម្រាប់ធ្វើការសិក្សាប្លង់។
• ការសិក្សាប្លង់ (Dosimetry)៖ ដើម្បីកំណត់ទីតាំង ទិសដៅបញ្ចាំង និងកម្រិតកាំរស្មីដែលត្រូវប្រើ ត្រូវមានការចូលរួមសម្រេចដោយគ្រូពេទ្យឯកទេសកាំរស្មី និងអ្នកឯកទេសខាងរូបភាពវេជ្ជសាស្ត្រ រួចទើបបញ្ជូនទិន្នន័យទាំងនោះទៅកាន់ម៉ាស៊ីនបញ្ចាំងកាំរស្មី (Linear Accelerator) ដោយប្រព័ន្ធព័ត៌មានវិទ្យាទំនើប។
• ការព្យាបាលដោយកាំរស្មី៖ ការព្យាបាលធ្វើតាម ទិន្នន័យដែលរក្សាទុកក្នុងម៉ាស៊ីនបញ្ចាំងកាំរស្មីសម្រាប់អ្នកជំងឺម្នាក់ៗ។
• ការតាមដាន៖ ចាប់តាំងពីថ្ងៃដំបូងដែលអ្នកជំងឺទទួលការព្យាបាលដោយកាំរស្មី រហូតដល់ថ្ងៃបញ្ចប់នៃការព្យាបាល និងក្រោយបញ្ចប់ការព្យាបាល។ អ្នកជំងឺតម្រូវឲ្យជួបគ្រូពេទ្យឯកទេសកាំរស្មី ជាប្រចាំ។
៣) ការត្រៀមខ្លួនរបស់អ្នកជំងឺ
៣ដំណាក់កាលដែលអ្នកជំងឺត្រូវត្រៀមខ្លួន សម្រាប់ការព្យាបាលដោយកាំរស្មី៖
• នៅពេលមុនទទួលការព្យាបាលដោយកាំរស្មី៖ អ្នកជំងឺនឹងតម្រូវឲ្យជួបជាមួយគ្រូពេទ្យឯកទេសផ្នែកកាំរស្មីដើម្បីស្វែងយល់ ឬទទួលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយទាក់ទងនឹងគោលបំណង ដំណើរការ និងផលវិបាកអំឡុងពេល និងក្រោយពេលព្យាបាល។
• អំឡុងពេលព្យាបាលដោយកាំរស្មី៖ អ្នកជំងឺត្រូវជួបគ្រូពេទ្យយ៉ាងហោចម្តង ក្នុងមួយសប្តាហ៍និងក្នុងករណីមានផលវិបាកដោយកាំរស្មី អ្នកជំងឺតម្រូវឲ្យជួបគ្រូពេទ្យញឹកញាប់ (លើសពីម្តងក្នុងមួយសប្តាហ៍) ដើម្បីប្រឹក្សាបន្ថែមដើម្បីបន្ថយផលវិបាកទាំងនោះ។
• ក្រោយការបញ្ចាំងកាំរស្មី៖ អ្នកជំងឺត្រូវបន្តការតាមដានជារឿយៗ ជាមួយគ្រូពេទ្យឯកទេសកាំរស្មីដើម្បីវាយតម្លៃឡើងវិញនូវផលវិបាក នឹងការវិវត្តន៍នៃជំងឺ។
សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីយល់ដឹងបន្ថែមពីការព្យាបាលជំងឺមហារីកដោយកាំរស្មី៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សូមប្រយ័ត្នអ្នកអាចកើតជំងឺខ្យល់ក្នុងស្រោមសួត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១៩ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២៣ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី