ជីវិតកម្សាន្ដ
បង្ហាញមុខតារាសម្ដែងកូរ៉េ ៨ រូបមានទ្រព្យសម្បត្តិច្រើនជាងគេ និងស៊ីថ្លៃខ្ពស់បំផុត
ហ្វេនៗតាមដានរឿងកូរ៉េ ច្បាស់ជាស្គាល់តារាប្រុសប៉ុន្មានដួងនេះមិនខាន។ ពួកគេមិនត្រឹមតែល្បីឈ្មោះ និងរូបសង្ហារប៉ុណ្ណោះទេ ថែមទាំងជាសេដ្ឋីប្រចាំឧស្សាហកម្មភាពយន្តទៀតផង។
តើនរណាខ្លះជាអ្នកមានជាងគេក្នុងវិស័យសិល្បៈកូរ៉េខាងត្បូង? តោះ! មកស្គាល់ជាមួយ កម្ពុជាថ្មី ផ្លឹស!
១. Kim Soo Hyun
![K-drama actor Kim Soo-hyun – his five best roles as he celebrates his 32nd birthday | South China Morning Post](https://cdn.i-scmp.com/sites/default/files/d8/images/methode/2020/02/14/30244822-4e39-11ea-9b4e-9c10402c07b7_1320x770_213637.jpg)
ឆ្នាំ ២០២១ នេះ Kim So Hyun មានទ្រព្យសម្បត្តិសុទ្ធ ១១៧ លានដុល្លារអាមេរិកនៅក្នុងដៃ និងបានក្លាយជាតារាសម្ដែងកូរ៉េដែលមានជាងគេបំផុតក្នុងវិស័យភាពយន្ត។ ភាពយន្តល្បីៗរបស់ Kim So Hyun គឺរឿង “សង្សារខ្ញុំជាមនុស្សភពផ្កាយ” និងរឿង “It’s Okay to be not Ok” ។ លោកជាតារាប្រុសជួរមុខក្នុងប្រទេសដែលស៊ីថ្លៃជាងគេក្នុងទឹកប្រាក់ប្រមាណ ៨៤,០០០ ដុល្លារអាមេរិកក្នុងការសម្ដែងរឿងមួយភាគ។
២. So-Ji-Sub
![7 aktor Korea Selatan dengan bayaran fantastis, siapa yang paling mahal?](https://i2.wp.com/www.hops.id/wp-content/uploads/2020/04/66908743_2331709923563631_2127579047511669483_n.jpg?resize=640%2C640&ssl=1)
ជាតារាសម្តែងផង និងតារាម៉ូដែលផង So-Ji-Sub បច្ចុប្បន្នមានប្រាក់សុទ្ធ ៤១ លានដុល្លារអាមេរិក។ លោកមានឈ្មោះបោះសំឡេងខ្លាំងក្រោយចូលរួមសម្ដែងរឿងភាគ ហើយរឿងល្បីៗរបស់លោករួមមាន “I am sorry I Love You” “ Cain and Abel” និង “ Oh My Venus” ។ ក្រៅពីអាជីពសិល្បៈ So-Ji-Sub ត្រូវបានគេស្គាល់ថា ជាតារាសម្តែងម្នាក់ក្នុងចំណោមតារាមានបំផុតនៅក្នុងប្រទេស ហើយក្នុងមួយភាគលោករកចំណូលបាន ៦៧,១០០ ដុល្លារអាមេរិក ។
៣. Lee-Jong-Suk
![Lee Jong-suk makes US$50,000 per episode in K-dramas like Netflix's Romance is a Bonus Book, Doctor Stranger and While You Were Sleeping – so how does he spend his fortune? | South](https://img.i-scmp.com/cdn-cgi/image/fit=contain,width=1098,format=auto/sites/default/files/styles/1200x800/public/d8/images/methode/2020/12/08/8b32121a-3526-11eb-8d89-a7d6b31c4b8a_image_hires_123731.jpg?itok=qnSIP_Vh&v=1607402257)
Lee-Jong-Suk ចាប់ផ្តើមអាជីពជាតារាបង្ហាញម៉ូដតាំងពីអាយុ ១៧ ឆ្នាំ ហើយបានក្លាយជាម៉ូដែលមានប្រជាប្រិយនៅក្នុងវិស័យបង្ហាញម៉ូត។ ទោះយ៉ាងណា លោកក៏ជាតារាសម្ដែងលេចធ្លោខ្លាំងនៅក្នុងរឿង “Hot Young Bloods” កាលពីឆ្នាំ ២០១៤។ ចាប់តាំងពីពេលនោះមក លោកចូលរួមសម្តែងក្នុងរឿងភាគជាច្រើនទៀតដែលទទួលបានជោគជ័យដូចជា “Doctor Stranger” និង “Hot Young Bloods” ។ ក្នុងឆ្នាំនេះ Lee-Jong-Suk ជាតារាសម្តែងមានជាងគេលំដាប់ទី៣ ដែលកាន់កាប់ប្រាក់សុទ្ធ ៣២ លានដុល្លារអាមេរិក ចំណែកតម្លៃខ្លួន ៥០,៣០០ ដុល្លារអាមេរិកក្នុងមួយភាគ។
៤. Lee Min-ho
![Lee Min Ho Family Background - ABTC](https://abtc.ng/wp-content/uploads/2021/06/Min.jpeg)
លោកជាតារាមួយរូបដែលមានប្រជាប្រិយភាពបំផុតនៅក្នុងឧស្សាហកម្មភាពយន្តកូរ៉េ ក៏ជាតារាប្រុសដែលមានទ្រព្យសម្បត្តិច្រើននៅក្នុងដៃប្រមាណ ២៦ លានដុល្លារអាមេរិក។ ។ ត្បិតថា Lee Min-ho មិនមែនជាតារាប្រុសឈរលំដាប់ទី១នៅក្នុងប្រទេស តែតួឯករឿង “ស្នេហា៤ដួង” រូបនេះ មានគេទទួលស្គាល់ច្រើនជាងគេនៅទូទាំងពិភពលោកក្នុងចំណោមតារាប្រុសកូរ៉េដទៃ។
ប្រាក់ចំណូលក្នុងមួយភាគលោករកបាន ៦២,០០០ ដុល្លារអាមេរិក។
៥. Song Joong Ki
![Song Joong Ki New Projects 2021: What's Next after 'VIncenzo'? | KDramaStars](https://1739752386.rsc.cdn77.org/data/images/full/243621/song-joong-ki.png)
Song Joong Ki ជាតារាសម្តែងឆ្នើមម្នាក់របស់កូរ៉េម្នាក់ ដែលរឿងដំបូងធ្វើឱ្យលោកមានប្រជាប្រិយភាពបំផុតគឺរឿង “Sungkyunkwan Scandal” ក្នុងឆ្នាំ ២០១០។ បន្ទាប់ពីសម្តែងក្នុងរឿង “Descendants of The Sun” លោក Song Joong Ki កាន់តែមានហ្វេនគាំទ្រពីគ្រប់ទិសទី។ រហូតមកទល់ពេលនេះ គេបានដឹងថា លោកមានតម្លៃខ្លួ ៥០,៣០០ ដុល្លារអាមេរិកក្នុងមួយភាគ និងជាម្ចាស់ប្រាក់សុទ្ធចំនួន ២៤ លានដុល្លារអាមេរិក។
៦. Hyun Bin
![How Netflix's Crash Landing on You star Hyun Bin made his fortune – the first Korean ambassador for Omega is a 'CF King' worth US$10 million | South China Morning Post](https://img.i-scmp.com/cdn-cgi/image/fit=contain,width=1098,format=auto/sites/default/files/styles/1200x800/public/d8/images/methode/2020/12/22/3407f798-401b-11eb-be63-b2d34bb06b66_image_hires_072341.jpg?itok=kPkGgvx8&v=1608593029)
Hyun Bin ចាប់ផ្តើមអាជីពសម្ដែងដំបូងក្នុងរឿង “I am Kim Sam Soon” ។ ចាប់ពីពេលនោះមក លោកបង្ហាញខ្លួននៅក្នុងភាពយន្តល្បីៗជាច្រើនដូចជារឿង “Secret Garden” និង “Crush Landing On You” ។ គិតមកទល់ពេលនេះទ្រព្យសម្បត្តិសុទ្ធរបស់លោកមានប្រហែល ២១ លានដុល្លារអាមេរិក និងរកចំណូលបានក្នុងមួយភាគចំនួន ៨៣,៩០០ ដុល្លារអាមេរិក។
៧. Park Seo-Joon
![park seo joon fan on Twitter: "so damn fine… "](https://pbs.twimg.com/media/EUxmPVsVAAAx2Ta.jpg)
គិតត្រឹមឆ្នាំ ២០២១ Park Seo-Joon មានទ្រព្យសម្បត្តិសុទ្ធ ២១ លានដុល្លារអាមេរិក និងស៊ីថ្លៃក្នុងមួយភាគ ២៥,០០០ ដុល្លារអាមេរិក។ លោកជាតារាប្រុសជាប់ឈ្មោះផ្ទួនៗលើកំពូលតារាងសិល្បករមានប្រជាប្រិយភាពនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយ។ តារាសម្តែងរូបនេះ កាន់តែលេចធ្លោក្រោយដើរតួក្នុងរឿង “Fight For My Way” ហើយបច្ចុប្បន្នលោកមិនត្រឹមតែជាតារាប្រុសជួរមុខរបស់កូរ៉េប៉ុណ្ណោះទេ តែលោកក៏មានឱកាសចូលរួមសម្ដែងជាមួយភាពយន្តហូលីវូដផងដែរ។
៨. Lee Seung Gi
![Entertainer' Lee Seung-gi eyes new album this year - Entertainment - The Jakarta Post](https://img.jakpost.net/c/2018/03/09/2018_03_09_41983_1520581437._large.jpg)
Lee Seung Gi ជាតារាសម្ដែង អ្នកចម្រៀង និងជាពិធីករល្បីឈ្មោះប្រចាំប្រទេស។ លោកលេចមុខក្នុងភាពយន្តខ្នាតធំ និងរឿងភាគមួយចំនួន។ “Wu Kong” ជារឿងភាគដែលតារាប្រុសរូបនេះទទួលបានជោគជ័យខ្លាំង។ បច្ចុប្បន្នតារារូបសង្ហាររកចំណូលបានក្នុងការសម្ដែងរឿងមួយភាគចំនួន ៥៩,០០០ ដុល្លារអាមេរិក និងមានទ្រព្យសម្បត្តិសុទ្ធ ១៦ លានដុល្លារអាមេរិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Ceoworld Magazine
ចុចអាន៖ ការពិតទាំង ៩ របស់ក្រុមចម្រៀង BLACKPINK ដែលហ្វេនៗមិនទាន់បានដឹង
ចុចអាន៖ នៅពីក្រោយភាពល្បីល្បាញ Lee Min-ho ជាតារាសម្តែងម្នាក់ដែលតបស្នងទៅសង្គមវិញយ៉ាងផុសផុល
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត