Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងទទួលបាន​វ៉ាក់សាំង Johnson & Johnson​ តាមយន្តការ​COVAX ចំនួន១លានដូស

បានផុស

នៅ

កម្ពុជានឹង​ទទួល​បាន​វ៉ាក់សាំងប្រភេទ Johnson & Johnson ផលិតនៅសហអាមេរិក​ចំនួន​១ លានដូសបន្ថែមទៀត​​តាមយន្តការ​កូវ៉ាក់ (COVAX) នៅពេល​ឆាប់ៗ​ខាងមុខនេះ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបង្ហើបឱ្យដឹង នៅអាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញ ក្នុងឱកាសទទួលវ៉ាក់សាំងស៊ីណូហ្វាម ១ លានដូស នៅ​ព្រឹក​ថ្ងៃទី ២២ ខែកក្កដា​នេះថា កម្ពុជានឹងទទួលបាន​ប្រភេទវ៉ាក់សាំង Johnson & Johnson ចំនួន ១ លាន​ដូស តាម​យន្ត​ការCOVAX គ្រាន់តែមិនទាន់បញ្ជាក់ពេលពេលវេលាមកដល់ច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិបានបញ្ជាក់ថា រហូតមកដល់ថ្ងៃនេះ កម្ពជាទទួលបានវ៉ាក់សាំងជាង ១៦ លានដូស ហើយ​ទាំងវ៉ាក់សាំងស៊ីណូហ្វាម ស៊ីណូវ៉ាក់ និងអាស្ត្រាសេនីកាចំនួនជាង ៣ សែនដូស។ លោកស្រី បន្តថា នៅថ្ងៃទី ២៣ ខែកក្កដានេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៣៣,២០០០ ដូសទៀត ដែលជាជំនួយទ្វេភាគីពីប្រទេសជប៉ុន។

លោកស្រីបញ្ជាក់ថានៅដំណាច់ខែនេះ កម្ពុជានឹងមានវ៉ាក់សាំងប្រមាណ២០ លាន ដែលគ្រប់ទៅតាមផែនការដែល​សម្ដេចតេជោបាន​ដាក់ចេញ។

ក្រៅពីនេះលោកស្រី ក៏បានបញ្ជាក់ពីការត្រៀមវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥ លានដូស សម្រាប់ចាក់ជូនកុមារកម្ពុជា ដែលមានអាយុចាប់ពី ១២-១៧ ឆ្នាំផងដែរ។

លោកស្រីមានប្រសាសន៍ថា៖ “យើងនៅមានស៊ីណូវ៉ាក់៣លានដូសទៀត ក្នុងខែ៨ (ខែសីហា) និង២ លានដូសទៀតនៅខែ៩  (ខែកញ្ញា) គឺរដ្ឋាភិបាលត្រៀមវ៉ាក់សាំង៥លានដូសសម្រាក់ចាក់ជូនកុមារអាយុ​ពី១២ឆ្នាំទៅក្រោម១៨ឆ្នាំ”។

លោកស្រីបានឱ្យដឹងបន្ថែមទៀតថា សម្ដេចតេជោកំពុងណែនាំដល់ក្រុមការងារចាក់វ៉ាក់សាំង​​ ហើយគណៈកម្មការចំ ពោះកិច្ចកំពុងរៀបចំផែនការ និងពិភាក្សាក្នុងការកំណត់ពេលវេលា ដើម្បីចាក់វ៉ាក់សាំង​កូវីដ១៩ ដល់កុមារក្នុងពេលឆាប់ៗខា​ងមុខ។​​​​

កាលពីសប្ដាហ៍មុន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារពិសេសមួយជូនជនរួមជាតិ ដែលពាក់ព័ន្ធនឹង​គម្រោ​ង នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនកុមារ និងយុវវ័យ អាយុពី១២ ដល់​១៧ឆ្នាំ ក្នុងពេលពេលឆាប់ៗខាងមុខនេះ។

តម្រូវការនៃការចាក់វ៉ាក់សាំង សម្រាប់កុមារ និងយុវ័យចាប់ពីអាយុ១២ឆ្នាំ ដល់​អាយុ​១៧ឆ្នាំ ដែល​តាមស្ថិតពីឯកឧត្ដមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានប្រមាណជាង១លាន ៩សែន​នាក់ ដោយ​សម្ដេច​តេជោបានបញ្ជាក់ថា គឺជុំវិញ២លាននាក់ ដែលត្រូវការវ៉ាក់សាំងចំនួន៤លានដូស សម្រាប់ការចាក់ជូនចំពោះកុមារ និង​យុវវ័យ៕ ដោយៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

រដ្ឋាភិបាល ​ជំរុញបើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ ៦៧ និង លេខ ៦៨ ឱ្យបាន​លឿន

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ការនាំចេញ​របស់​វៀតណាម​ទៅហ្វីលីពីនកើន​ដល់ ៦ ប៊ីលាន​ដុល្លារ ខ្ពស់បំផុតក្នុងកំណត់ត្រា

នយោបាយ៣៦ នាទីutes មុន

គណបក្សប្រជាជនកម្ពុជារៀបចំសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥

ជីវិតកម្សាន្ដ៣៧ នាទីutes មុន

លោក​ លៀក លីដា​ យល់ថា ភាពយន្តខ្មែរអាចនឹងដើរថយក្រោយ និងចង់ឱ្យរួមគ្នាគិតដើម្បីវិស័យនេះរីកចម្រើន

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រុមហ៊ុនហូលឌីងត្រូវបានអនុញ្ញាតឱ្យ​ធ្វើការបោះផ្សាយមូលប​ត្រកម្មសិទ្ធិនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម