Connect with us

ព័ត៌មានជាតិ

មន្ត្រី​ពិភាក្សា​គ្នា​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច

បានផុស

នៅ

លោក សួន សេរីរដ្ឋា រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ នា​ព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ បាន​ទទួល​ជួបជាមួយលោក Pradeep Wagle តំណាង​ស្តីទី នៃ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហ​ប្រជា​ជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា ដើម្បីជជែកពិភាក្សាគ្នា ទាក់ទង​ការ​កំ​ណត់​អត្តសញ្ញាណ​របស់​ជន​ជាតិ​ដើមភាគតិច និងការការពារផលិតផលប្រយោជន៍របស់ពួកគាត់។ 
 
លោក សួន សេរីរដ្ឋា បានថ្លែងប្រាប់កម្ពុជាថ្មី ក្រោយជំនួបនោះថា នៅក្នុងជំនួបនោះបានពិភាក្សាពី​ភាព​ចាំបាច់ នៃការចុះបញ្ជីស្វ័យអត្តសញ្ញណជនជាតិដើមភាគតិចនៅកម្ពុជា សិទ្ធិស្របច្បាប់ ផលប្រយោជន៍​ច្បាប់ និងផលប្រយោជន៍ស្របច្បាប់ របស់ជនជាតិដើមភាគតិចនៅកម្ពុជា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានោះ ក៏បានពិភាក្សាពីផលលំបាក ការប្រឈម និងបញ្ហា ដំណើរការនៃការកំណត់អត្តសញ្ញាណ ដែលទទួលខុសត្រូវដោយក្រសួងអភិវឌ្ឍន៍ជនបទ និងការចុះបញ្ជីជានីតិបុគ្គល ដែលទទួលខុស​ត្រូវដោយ​ក្រសួងមហាផ្ទៃ ព្រមទាំងការផ្តល់ប័ណ្ណកម្មសិទ្ធិដីសមូហភាព ដែលទទួលខុសត្រូវដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។
 
បើតាមលោក សួន សេរីរដ្ឋា នៅក្នុងជំនួបនោះ ក៏បានពិភាក្សាពីការស្នើសុំប្រើប្រាស់​រូបសញ្ញាក្រសួង​អភិវឌ្ឍន៍​ជន ដាក់ចូល ក្នុងសៀវភៅរបាយការណ៍របស់ការិយា​ល័យ OHCHR ឆ្នាំ២០២០ ស្តីពីសិទ្ធិ និង​ការចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច នៅកម្ពុជា ផងដែរ។ លោកបន្តថា នៅចុងបញ្ចប់​នៃ​ជំនួប​ពិភាក្សា បាន​សម្រេចការយោគយល់ និងផ្លាស់ប្តូរនូវគន្លឹះអនុសាសន៍មួយចំនួន ដើម្បីបន្តកិច្ច​សហ​ប្រតិបត្តិការ​ និងបន្តភាពជាដៃគូរយូរអង្វែងតទៅមុខទៀត ។
 
ចំណែកការប្រឈមមុខ និងការលំបាកទាក់ទងនិងការងារចុះបញ្ជីដីសមូហភាព ដើម្បីផ្តល់ប័ណ្ណកម្ម​សិទ្ធិដី​សមូហភាព ជូនសហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជា លោក សួន សេរីរដ្ឋា បានណែនាំ និងផ្តល់អនុ​សាសន៍ ឲ្យ​ខាង​អង្គការ​ដៃគូរ​សហការ ​ជាមួយ​ក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ដែលជាក្រសួង​ជំនាញ៕

អត្ថបទ ៖ កោះកែវ
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម