Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! វ៉ាក់សាំង Pfizer និង AstraZeneca ចំនួន ២ ដូស មានប្រសិទ្ធភាពខ្លាំងក្លាប្រឆាំងវីរុសបំប្លែងខ្លួនឥណ្ឌា

បានផុស

នៅ

យោងតាមការស្រាវជ្រាវថ្មីមួយដោយសុខភាពសាធារណៈអង់គ្លេស (PHE) បានបង្ហាញថា វ៉ាក់សាំង Pfizer និង AstraZeneca ចំនួន ២ ដូស គឺមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា “Delta” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវដែលត្រូវបានចុះផ្សាយកាលពីថ្ងៃពុធ ក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស New England Journal of Medicine បានបង្ហាញថា វ៉ាក់សាំងទាំងពីរនេះ មានប្រសិទ្ធិភាពខ្ពស់ប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា ដែលបច្ចុប្បន្នកំពុងគ្របដណ្ដប់ករណីឆ្លងនៅទូទាំងពិភពលោក ប្រសិនបើទទួលការចាក់ ២ ដូស ។

ការសិក្សាកាលពីថ្ងៃពុធបានរកឃើញថា វ៉ាក់សាំង Pfizer ចំនួន ២ ដូសមានប្រសិទ្ធភាព ៨៨ ភាគរយក្នុងការការពារជំងឺរោគសញ្ញាពីវីរុសបំប្លែងខ្លួនឥណ្ឌា ខណៈវាមានប្រសិទ្ធភាពរហូតដល់ទៅ ៩៣.៧ ភាគរយប្រឆាំងវីរុសបំប្លែងខ្លួនអង់គ្លេស “Alpha” ។

ចំណែកការចាក់វ៉ាក់សាំង AstraZeneca ចំនួន ២ ដូសមានប្រសិទ្ធិភាព ៦៧ ភាគរយប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌា និង ៧៤.៥ ភាគរយប្រឆាំងវីរុសបំប្លែងខ្លួនអង់គ្លេស “Alpha” ។

គួរបញ្ជាក់ថា ដំបូងឡើយសុខភាពសាធារណៈអង់គ្លេស (PHE) ធ្លាប់បាននិយាយថា ដូសដំបូងនៃវ៉ាក់សាំងទាំងពីរមានប្រសិទ្ធិភាពប្រហែល ៣៣ ភាគរយប្រឆាំងនឹងរោគសញ្ញាពីវីរុសបំប្លែងខ្លួនឥណ្ឌា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ វៀតណាម ប្រកាសចាក់វ៉ាក់សាំង Pfizer និង AstraZeneca លាយបញ្ចូលគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទីutes មុន

ថ្ងៃទី២ធ្នូ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នឹងពិនិត្យលើច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៥

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក សុះ ម៉ាច លះបង់ងារជាឯកឧត្តម ព្រោះមនសិការស្រលាញ់ការពារថែរក្សាសិល្ប:

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​ស្ទើរ​តែ​អស់​​របស់​ខ្លួន

សេដ្ឋកិច្ច៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម