ព័ត៌មានជាតិ
ខេត្តកោះកុងដាក់បម្រាមគោចរពេលយប់ក្នុងស្រុក៣
រដ្ឋបាលខេត្តកោះកុង នឹងដាក់បម្រាមពេលយប់ ក្នុងស្រុកចំនួន ៣ នៃខេត្តកោះកុង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
ខណៈបន្តរកឃើញអ្នកឆ្លងជំងឺកូវីដនៅក្នុងភូមិសាស្រ្តខេត្ត លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង នឹងបន្តដាក់បទបញ្ជាដល់អាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិលចំពោះការចរាចរណ៍ចូលចេញពេលយប់រហូតដល់ជិតភ្លឺ។
គឺមិនអាចដកថយបានទេចំពោះការអនុវត្តវិធានការបិទផ្អាកការចរាចរណ៍ចាប់ពីម៉ៅង៩យប់ដល់ម៉ោង៤ជិតភ្លឺប្រចាំថ្ងៃ ស្របពេលការរីករាលដាលជំងឺកូវីដក្នុងសហគមន៍នៅតែជាក្តីព្រួយបារម្ភរបស់អាជ្ញាធរមន្រ្តីជំនាញ។
ប្រាប់អ្នកសារព័ត៌មានក្រោយអមដំណើរលោកនាយឧត្តមសេនី យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិអំឡុងពេលចុះពិនិត្យអគារព្យាបាលជំងឺកូវីដនៃមជ្ឈមណ្ឌលស៊ូននឹង លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង គូសបញ្ជាក់រសៀលថ្ងៃទី២១ ខែកក្កដាថា លោកស្រីពន្យាដាក់បំរាមគោចរផ្អាកបណ្តោះអាសន្នរាល់ការធ្វើដំណើរចេញចូលក្រុងស្រុកពេលយប់ ព្រោះស្ថានភាពមិនទាន់អាចគ្រប់គ្រងបាន១០០ភាគរយលើទប់ស្កាត់ជំងឺកូវីដសព្វថ្ងៃ។
លោកស្រីអភិបាលខេត្ត កោតសរសើរដល់កិច្ចអនុវត្តការងារកងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធលើវិធានការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងពេលប្រតិបត្តិការ រីឯពលរដ្ឋក៏បានចូលរួមសហការណាស់ដែលដោយគោរពអនុវត្តនូវបទបញ្ជានេះ ក្នុងគោលដៅធ្វើយ៉ាងណាប្រយុទ្ធនឹងជំងឺកូវីដ១៩កំពុងបង្កផលប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ចសង្គម។
គួរកត់សម្គាល់ថា ១២ថ្ងៃមកហើយដែលក្រុមអាជ្ញាធរសមត្ថកិច្ចក្រុងខេមរភូមិន្ទ ស្រុកមណ្ឌលសីមា និងស្រុកស្រែអំបិល បានអនុវត្តវិធានការពិនិត្យផ្អាកការធ្វើដំណើរជាបណ្តោះអាសន្នពេលយប់ គ្រានៅសេសសល់៣ថ្ងៃបម្រាមនឹងបិទបញ្ចប់ ប៉ុន្តែត្រូវបានលោកស្រីអភិបាលបន្តណណែនាំឱ្យបន្តគោរពអនុវត្តបន្ថែមទៀត។
អាជ្ញាធរស្រុកបុទុមសាគរ សម្រេចបិទការធ្វើដំណើរចេញ-ចូល នៅក្នុងភូមិសាស្ត្រ ភូមិថ្មស ស្ថិតនៅក្នុងឃុំថ្មស ជាបណ្តោះអាសន្នរយៈពេល ៥ថ្ងៃ ដោយចាត់ទុកជាតំបន់មានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ដោយឡែកនៅឯស្រុកបូទុមសាគរវិញ បានប្រកាសបិទជាបណ្តោះអាសន្នរយៈពេលចំនួន៥ថ្ងៃនេះផងដែរ ធ្វើឡើងចំនួន៤ទីតាំង រួមមាន៖ទី១ផ្លូវទៅវត្តចំលងគោ ទី២ ផ្លូវទៅឃុំតានូន ទី៣ផ្លូវត្រឡប់មកទីរួមស្រុក និងទី៤ផ្លូវទៅភូមិឈើត្រាវ ដើម្បីផ្តល់ឱកាសដល់ក្រុមការងារស្រាវជ្រាវចំពោះបុគ្គលដែលសង្ស័យជាប់ពាក់ព័ន្ធ អ្នកផ្ទុកកូវីដ-១៩ និងចុះពិនិត្យយកសំណាកប្រជាពលរដ្ឋទូទាំងភូមិថ្មស។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ជឿជាក់ថា វិធានការរដ្ឋបាល និងសុខាភិបាលយ៉ាងដូច្នេះ ក្នុងគោលដៅកាត់ផ្តាច់នូវខ្សែចម្លងដោយធានាបានប្រសិទ្ធិភាពនៃការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងភូមិ ខណ:ថ្មីៗនេះដែរ ចំនួនអ្នកឆ្លងនៅបន្តកើនឡើងគួរឲ្យព្រួយបារម្ភ។
តួលេខពីមន្ត្រីជំនាញសុខាភាលនៃមណ្ឌលសុខភាពថ្មស បង្ហាញថា គិតត្រឹមថ្ងៃទី១៦ មិថុនា ដល់ថ្ងៃទី ២០ កក្កដា ២០២១ មានអ្នកឆ្លងសរុបដល់ទៅ ១៨០នាក់ ស្រី៩៩នាក់ រួចទៅហើយ។
ដំណើរការបិទធ្វើដំណើរចេញ-ចូល នៅក្នុងភូមិថ្មស ជាបណ្តោះអាសន្ននេះ គឺចាប់អនុវត្តពីម៉ោង សូន្យ នាទី ថ្ងៃទី២២ ដល់ថ្ងៃទី ២៦ កក្តដា ឆ្នាំ២០២១។
ភូមិថ្មស ជាទីប្រជុំជនមួយ នៅដាច់ដោយឡែកពីបណ្តាភូមិនានារបស់ឃុំថ្មស ប្រជាពលរដ្ឋរស់នៅទីនោះរស់ នៅតាមបែបប្រមូលផ្តុំ និងប្រកបមុខរបរនេសាទសមុទ្រ ធ្វើកសិកម្ម។
គ្មានអ្វីប្រែប្រួលទេនោះ អាជ្ញាធរ និងមន្រ្តីសុខាភិបាល ត្រៀមធ្វើតេស្តរហ័សនៅតាមខ្នងផ្ទះពលរដ្ឋ និងអ្នកនៅលើទូកនេសាទមួយចំនួន ដែលពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកូវីដ១៩។ ប្រសិនបើរកឃើញនឹងយកទៅព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។
យោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកបុទុមសាគរ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី ២០ ខែ កក្កដានេះ ការធ្វើតេស្តលើអ្នកពាក់ព័ន្ធ ជាមួយអ្នកជំងឺកូវីដ១៩ មានចំនួន ១.៧០១នាក់ ក្នុងនោះនៅភូមិថ្មស គឺមានហានិភ័យខ្ពស់ជាងគេ មានចំនួន ១.០២៣នាក់ បានតេស្តរួចហើយ៕ អត្ថបទៈ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា