ព័ត៌មានជាតិ
រដ្ឋបាលខេត្ត កំណត់យកទីតាំងវិទ្យាល័យជ្រៃ ក្នុងស្រុកថ្មគោល ធ្វើជាមណ្ឌលចត្តាឡីស័កបន្តមួយសប្តាហ៍បន្ថែមទៀត
ទីតាំងនៃវិទ្យាល័យជ្រៃ ស្ថិតក្នុងនៅក្នុងឃុំជ្រៃ ស្រុកថ្មគោល ត្រូវបានរដ្ឋបាលខេត្តកំណត់យកជាទីតាំង ដើម្បីធ្វើជាមណ្ឌលចត្តាឡីស័កចំនួន៧ថ្ងៃបន្ថែមទៀត ក្រោយពីបានបញ្ចប់រយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កនានានៅជាប់ព្រំដែន ត្រូវបញ្ជូនមកកាន់ទីតាំងមណ្ឌលចត្តាឡីស័កថ្មីនៅទីនេះ ដើម្បីបន្តតាមដាននូវមេរោគបម្លែងខ្លួនថ្មីប្រភេទ(DELTA)រយៈពេលមួយសប្តាហ៍បន្ថែមទៀត ហើយក្រោយពីការធ្វើតេស្តបញ្ជាក់”អវិជ្ជមាន”ក្នុងរយៈពេលលើសពី០៧ថ្ងៃអាជ្ញាធរទទួលខុសត្រូវនិងក្រុមគ្រូពេទ្យក្នុងមណ្ឌលនេះ និងអនុញ្ញាតឲ្យចាកចេញពីមណ្ឌលភ្លាមក្រោយពីការប្រកាសលទ្ធផលតេស្តថា”អវិជ្ជមាន”។
ការថ្លែងបែបនេះ នូវខណៈដែលលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារថ្នាក់ខេត្តនិងវត្តមានចូលរួមពីអាជ្ញាធរស្រុកថ្មគោលរួមនិងមន្ត្រីពាក់ព័ន្ធសំខាន់ៗក្នុងមូលដ្ឋានព្រមទាំងលោកនាយកវិទ្យាល័យនៅទីនោះផងដែរ ចុះពិនិត្យទីតាំង។ លោកអភិបាលខេត្តក៏បានបញ្ជាក់បន្តថា ទីតាំងដែលរៀបចំនេះ គឺជាមណ្ឌលចត្តាឡីស័កបន្ថែមនិងបន្តពីរយៈពេល១៤ថ្ងៃ ក្រោយពីបញ្ចប់នៅតាមមណ្ឌលនានានៅតាមស្រុកជាប់ព្រំដែនរួចត្រូវបន្តបញ្ជូននាំយកមកកាន់ទីនេះ ដើម្បីតាមដានមេរោគកូវីដបម្លែងថ្មីDeltaក្នុងរយៈពេល១សប្តាហ៍បន្ថែមទៀត មុនពេលអនុញ្ញាតឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ និងក្រោយពីត្រួតពិនិត្យធ្វើតេស្តរួចឃើញថាលទ្ធផល”អវិជ្ជមាន”។
លោកអភិបាលក៏បានគូសបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា ការអនុវត្តបែបនេះធ្វើឡើងក្នុងគោលបំណង ដើម្បីទប់ស្កាត់ពីលំហូរជំងឺឆ្លងកូវីដ១៩ប្រភេទថ្មី(DELTA)មិនឲ្យឆ្លងចូលទៅក្នុងសហគមន៍ ព្រោះមេរោគបម្លែងខ្លួនថ្មីប្រភេទDELTAនេះកាចសាហាវនិងឆ្លងរហ័សហើយរោគសញ្ញាវិជ្ជមាននូវមេរោគនេះ លើអ្នកជំងឺគឺក្នុងអំឡុងចន្លោះរយៈពេលសប្តាហ៍ទី៣ទើបចេញរោគសញ្ញាដូច្នេះលោកសំណូមពរដល់ពលរដ្ឋ ដែលត្រូវបន្តធ្វើចត្តាឡីស័កបន្ថែមនេះចូលរួមសហការនិងគោរពតាមវិធានការខាងលើឲ្យបានល្អប្រសើទាំងអស់គ្នា។
គួររម្លឹកដែរថា យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា គិតចាប់តាំងពីមានការផ្ទុះរាតត្បាតជាសកលពីជំងឺឆ្លងកូវីដ១៩រហូតមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ ស្ថានភាពនៃការឆ្លងនិងចម្លងពីជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំបង មានករណីអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២,១៥៨នាក់ បានព្យាបាលឲ្យជាសះស្បើយចំនួន១,២០៣នាក់ ក្នុងនោះស្លាប់សរុបចំនួន២៣ករណី(ជនបរទេស០១ករណី)និងកំពុងសម្រាកព្យាបាល៩៣២នាក់។ ដោយឡែកស្ថានភាពកូវីដ១៩ កាលពីថ្ងៃទី២១ ខែកក្កដានេះ រដ្ឋបាលខេត្តបានរកឃើញវិជ្ជមានថ្មីចំនួន៦៨នាក់(សហគមន៍)ជាសះស្បើយចំនួន៧៣នាក់ ស្លាប់ថ្មី០១ករណី(សរុប២៣ករណី)និងកំពុងបន្តការព្យាបាលសរុបចំនួន៩៣២នាក់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៩ ម៉ោង ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ