ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពតពិភាក្សាពង្រឹងការពារសន្តិសុខ
លោកឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ បានជំរុញដល់បណ្ដាស្នងការ នៃខេត្តជាប់មាត់សមុទ្រ ឲ្យពង្រឹងការងារសន្តិសុខឲ្យបានល្អ។
នៅក្នុងកិច្ចពិភាក្សានាព្រឺកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើឡើងនៅខេត្តកំពត លោកឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង នគរបាលជាតិ បានមានប្រសាសន៍លើកឡើងដោយផ្ដោតសំខាន់លើបេសកកម្ម ត្រួតពិនិត្យ និងពង្រឹងការងារសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គមតាមបណ្ដាខេត្តជាប់ព្រំដែនសមុទ្រ។
លោកឧត្ដមសេនីយ៍ឯក បានជម្រាបអំពីគោលបំណងបេសកកម្ម និងបទពិសោធន៍ ដែលបានអនុវត្តន៍កន្លងមកក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ជូនអភិបាលខេត្តកំពត ផងដែរ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការបេសកកម្មរបស់គណៈប្រតិភូទទួលបានជោគជ័យ និងមានប្រសិទ្ធិភាពខ្ពស់។
លោក ជាវ តាយ អភិបាលខេត្តកំពត បានជម្រាបអំពីស្ថានភាពភូមិសាស្ត្រ សន្តិសុខសណ្ដាប់ធ្នាប់ និងស្ថានភាពនយោបាយ ក្នុងខេត្ត ដែលកើតមានកន្លងមក និងការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងស្នងការដ្ឋាន នគរបាលខេត្ត ជូនគណៈប្រតិភូ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណចំពោះគណៈប្រតិភូ និង លោក ឌី វិជ្ជា ដែលបានខិតខំលើការងារបំពេញបេសកកម្មនេះ ដែលជាចលករមួយជួយជំរុញ និងពង្រឹងប្រសិទ្ធិភាពក្នុងការងារកំណត់ និងឈានទៅបង្ក្រាបបទល្មើសចំមុខសញ្ញា៕
អត្ថបទ ៖ សេង ណារិទ្ធ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ