សុខភាព
មូលហេតុ ៤ នេះ អាចជាដើមចមបណ្ដាលឲ្យគេងមិនលក់ញឹកញាប់
គេងមិនលក់ ជាស្ថានភាពពិបាកគេង បើទោះជាយើងមានពេលសម្រាប់គេងគ្រប់គ្រាន់ក៏ដោយ។ ការគេងមិនលក់ អាចជាការគេងក្រលក់ គេងភ្ញាក់ច្រើនដង ឬការឆាប់ភ្ញាក់ ហើយគេងទៅវិញមិនលក់ជាដើម ហើយការគេងមិនលក់បែបនេះផ្ដល់ផលប៉ះពាល់ច្រើនដល់សុខភាព និងខួរក្បាលយើងដែរ។
មន្ទីរពេទ្យ កាល់ម៉ែត បានឲ្យដឹងថា ផលប៉ះពាល់មួយចំនួនដែលយើងទទួលបាន បើគេងមិនបានគ្រប់គ្រាន់មានដូចជា ងងុយគេងនៅពេលថ្ងៃ អស់កម្លាំង ការចងចាំថយចុះ អន្ទះអន្ទែង ងាយមានគ្រោះថ្នាក់ និងខួរក្បាលដំណើរការមិនសូវល្អជាដើម។
មូលហេតុបណ្ដាលឲ្យគេងមិនលក់ញឹកញាប់
ការគេងមិនលក់អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងរួមមាន៖
- មូលហេតុផ្លូវកាយ៖ ក្រពះមិនរំលាយអាហារ ការឈឺចាប់លើរាងកាយ ជំងឺបេះដូង ជំងឺហឺត រលាកឆ្អឹងប្រហោងមុខជាដើម។
- មូលហេតុផ្លូវចិត្ត៖ មានអារម្មណ៍តានតឹង ព្រួយបារម្ភច្រើន មានអារម្មណ៍ជ្រួលច្របល់ ខឹងសម្បារ មានអារម្មណ៍សោកសៅ។
- មូលហេតុជុំវិញរបៀបរស់នៅ៖ ផឹកកាហ្វេ ឬតែច្រើនពេក ផឹកស្រានៅពេលយប់រំខានដល់ដំណេក ញ៉ាំអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន គេងមិនទៀងពេល។
- មូលហេតុទាក់ទងនឹងបរិស្ថាន៖ កន្លែងគេងមានសំឡេងរំខាន បរិយាកាសអាប់អួរ កន្លែងគេងមានពន្លឺខ្លាំងពេក។
គេងមិនលក់ញឹកញាប់គួរដោះស្រាយបែបណា?
តាមពិតទៅ បញ្ហាគេងមិនលក់ស្ទើរតែកើតឡើងលើគ្នាយើងគ្រប់រូបទៅហើយ បើវាកើតឡើងម្ដងម្កាល វាមិនមែនជាបញ្ហាអ្វីដែលគួរឲ្យបារម្ភពេកទេ។ ផ្ទុយទៅវិញ ការគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរទាមទារឲ្យមានការពិគ្រោះជាមួយគ្រូពេទ្យឲ្យបានដិតដល់ ដើម្បីស្វែងរកដំណោះស្រាយត្រឹមត្រូវ។ ម៉្យាងវិញទៀត ការប្រើថ្នាំងងុយគេងដោយចិត្តឯង ក៏មិនមែនជាជម្រើសល្អដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គន្លឹះជួយក្នុងការគេងបានលក់ស្រួល គ្មានសំឡេងរំខានពេញមួយយប់
ចុចអាន៖ មូលហេតុ អ្នកគេងមិនគ្រប់គ្រាន់ និងឧស្សាហ៍ធ្វើការអស់កម្លាំង ងាយឆ្លងកូវីដបំផុត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល