ព័ត៌មានជាតិ
បុគ្គលិក១៨៤នាក់ ដែលធ្វើចត្តាឡីស័ក ក្នុងស្រុកសំឡូត ទទួលអំណោយពីកាកបាទក្រហម ខេត្តបាត់ដំបង
នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាអនុប្រធានកិត្តិយសកាកបាទក្រហមសាខាខេត្ត បានដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ចុះចែកអំណោយដល់បុគ្គលិកអង្គការម៉ែក(MAG)ចំនួន១៨៤នាក់ ដែលកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលនៃស្រុកសំឡូត។
ដោយក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីនកម្ពុជា និងសហការីផងបាននាំយកអំណោយមនុស្សធម៌របស់សាខាខេត្តនិងអាជ្ញាធរមីន មកចែកជូនបុគ្គលិកអង្គការម៉ែក(MAG)ប្រចាំស្រុកសំឡូតចំនួន១៨៤នាក់ ដែលកំពុងធ្វើចត្តាឡីស័ក ក្នុងតំបន់បិទខ្ទប់នៅក្នុងភូមិសាស្ត្រចំនួន៤ផ្សេងគ្នា នៃឃុំមានជ័យឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ដែលការចែកនេះធ្វើឡើងក្នុងបរិវេណទីស្នាក់ការអង្គការម៉ែកភូមិកញ្ចាំងឃុំស៊ុងស្រុកសំឡូត។
ឆ្លៀតនាឱកាសនោះ លោកទេសរដ្ឋមន្ត្រី លី ធុជ និង លោក ងួន រតនៈ អនុប្រធានប្រធានកិត្តិយសសាខា ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទិសទី មិនប្រកាន់ពូជសាស្ត្រឬនិន្នាការនយោបាយណាមួយនោះឡើយ សម្តេចប្រកាន់ខ្ជាប់នូវពាក្យស្លោកថាទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
មន្ត្រីសាលាខេត្តបានបញ្ជាក់ថា បងប្អូនបុគ្គលិកដែលត្រូវធ្វើចត្តាឡីស័កទាំង១៨៤នាក់ គឺជាអ្នកប៉ះពាល់ដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ១៩ ជាបុគ្គលិកអង្គការម៉ែកដូចគ្នាចំនួន៣នាក់ ហើយនឹងបញ្ចប់ចត្តាឡីស័កនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ក្រោយរកឃើញលទ្ធផលចុងក្រោយអវិជ្ជមាន។ មន្ត្រីសុខាភិបាលខេត្តបានឲ្យដឹងដែរថា ក្រោយពីរកឃើញបុគ្គលិកអង្គការម៉ែកវិជ្ជាមានកូវីដ.១៩ចំនួន៣នាក់ខាងលើភ្លាមៗនោះ រដ្ឋបាលស្រុកបានរៀបចំវិធានការទប់ស្កាត់ដោយឲ្យបុគ្គលិកវិជ្ជមានចំនួន៣នាក់ ទៅព្យាបាលកម្រិតស្រាលនៅវិទ្យាល័យសម្តេចឪក្រុងបាត់ដំបង។ ដោយឡែកអ្នកប៉ះពាល់ផ្ទាល់និងប្រយោលត្រូវបិទខ្ទប់នៅតាមការិល័យរបស់អង្គការម៉ែកចំនួន៤ទីតាំង ស្ថិតនៅឃុំមានជ័យ១ទីតាំង និងឃុំស៊ុងចំនួន៣ទីតាំង ដោយមិនអនុញ្ញាតឲ្យដើរហើរដោយសេរីនោះទេរង់ចាំរយៈពេល ១៤ថ្ងៃទើបអនុញ្ញាតឲ្យចេញធ្វើការងារធម្មតាឡើងវិញ បើសិនផលទ្ធផលចុងក្រោយរកឃើញថា អវិជ្ជមានកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រីក៏ដូចជាលោកអភិបាលខេត្តក៏បានផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងបង្ការទាំងអស់គ្នា ដើម្បីការពារខ្លួនពីជំងឺកូវីដ១៩នេះ ទៅក្នុងសហគមន៍ក៏ដូចជាក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ។
គួរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូនដល់បុគ្គលិកអង្គការទាំង១៨៤នាក់ ខាងលើទទួលបានអង្ករ៥០ការុង(១២៥០kg) ទឹកបរិសុទ្ធវីឃែរចំណុះ២០លីត្រ៨០ធុង, មី២៥កេស, ទឹកត្រីទឹកស៊ីអ៊ីវ៤៥យួរ។ ក្រៅពីនេះអាជ្ញាធរមីនកម្ពុជា បានឧបត្ថម្ភបន្ថែមរួមមាន៖ អង្ករ១០០០kg, មី៣០កេស,ត្រីខកំប៉ុង១០កេស(១០០០កំប៉ុង)សាច់ក្រកសៀមរាប២០គីឡួ, ត្រីងៀត២០គីឡូ, ម៉ាស៥០ប្រអប់អាល់កុល៦០លីត្រ និងថវិកា៤.០០០.០០០រៀល និងបានឧបត្ថម្ភអ្នកវិជ្ជាមានកូវីដ១៩ ចំនួន៣នាក់ក្នុងម្នាក់ៗ៥០០,០០០រៀលផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី