Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានភាពកាន់តែអាក្រក់! ថៃ ដល់ថ្នាក់មានអ្នកស្លាប់តាមដងផ្លូវដោយសារ កូវីដ

បានផុស

នៅ

លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះមនុស្សដែលស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីមិនបានទទួលការព្យាបាលទាន់ពេលវេលា។ លោក បានណែនាំដល់ភ្នាក់ងារ ដែលពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហានេះ។

ក្នុងអំឡុងកិច្ចប្រជុំរបស់ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច (CESA) តាមរយៈវីដេអូកាលពីថ្ងៃព្រហស្បតិ៍ លោកប្រាយុទ្ធ បាននិយាយថា “អ្នកត្រូវតែជួយខ្ញុំរកវិធីកាត់បន្ថយចំនួនអ្នកឆ្លងជំងឺ ដែលស្នាក់នៅផ្ទះ ហើយរង់ចាំឡានពេទ្យ ឬរង់ចាំតាមដងផ្លូវ”។

លោកនាយករដ្ឋមន្រ្តីបន្តថា “រូបភាពបែបនេះ មិនត្រូវឲ្យឃើញម្តងទៀតទេ។ វាជាការទទួលខុសត្រូវរបស់ទីភ្នាក់ងារទាំងអស់ មិនត្រឹមតែក្រសួងសុខាភិបាលម្នាក់ឯងទេ។ ភ្នាក់ងារដែលពាក់ព័ន្ធ ត្រូវតែស្វែងរកមធ្យោបាយដើម្បីនាំមនុស្សទាំងនេះ ទៅមន្ទីរពេទ្យ”។

លោកបានធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីមានការរិះគន់ទៅលើការពន្យាពេល ក្នុងការប្រមូលសាកសពមនុស្សម្នាក់ ក្នុងចំណោមបីនាក់ ដែលត្រូវបានគេប្រទះឃើញនៅតាមដងផ្លូវ ក្នុងខណ្ឌ Phon Nakhon កាលពីយប់ថ្ងៃអង្គារ។

សពដែលរុំដោយក្រណាត់ស ហើយដេកនៅលើចិញ្ចើមផ្លូវ ត្រូវបានទុកចោល គ្មានអ្នកមកយករយៈពេលជិត ១២ ម៉ោងហើយរឿងនេះ បានបង្កឲ្យមានការខឹងសម្បារជាសាធារណៈ។ សពទី២ ត្រូវបានគេប្រទះឃើញនៅមហាវិថី Ratchadamnoen និងសពទី៣ ត្រូវបានរកឃើញនៅតំបន់ Sao Chingcha។

បន្ទាប់ពីការធ្វើតេស្តលើសពទាំងអស់ ក្រុមគ្រូពេទ្យបានរកឃើញថា ពួកគេសុទ្ធតែមាន វិជ្ជមានជំងឺកូវីដ-១៩៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bankgkok Post

ចុចអាន៖ ស្រ្តីថៃ ដេកស្លាប់ក្នុងផ្ទះ ­បន្ទាប់ពីចាក់វ៉ាក់សាំង លាយគ្នា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ឈ្វេងយល់ពីនីតិវិធីនៃការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការCLV-DTA

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​តើ​ក្រុមហេសបូឡា​​នៅ​លីបង់​ជានរណា និង​ ហេតុអ្វី​ត្រូវធ្វើសត្រូវ​ជាមួយអ៊ីស្រាអែល?​

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល បំភ្លឺអង្គហេតុ និងច្បាប់ ជុំវិញវិវាទដីធ្លីនៅវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ជំនឿ​កប់សពរួម​​ក្នុង​ព្រៃជនជាតិដើមភាគ​តិច​ខេត្ត​មណ្ឌលគិរីដាក់ពាងចំណាំំ ចែក​​​តាមឋានៈគ្រួសារ

សេដ្ឋកិច្ច១ ម៉ោង មុន

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

Sokha Hotels

ព័ត៌មានពេញនិយម