កូវីដ-១៩
បំបែកកំណត់ត្រាឆ្លងថ្មី! វៀតណាម ប្រកាសរកឃើញ អ្នកវិជ្ជមានកូវីដ ជាង ៦ពាន់ករណីទៀត
ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីការឆ្លងកូវីដថ្មីចំនួន ៣,១៩៩ ករណីទៀត កាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយនាំឲ្យចំនួនសរុបប្រចាំថ្ងៃ ឈានដល់កម្រិតបំបែកកំណត់ត្រាថ្មី ៦,១៦៤ករណី។
ករណីចំនួន១,៧៨៥ ត្រូវបានកត់ត្រានៅក្នុងទីក្រុង ហូជីមិញ, ៦១៥ករណីនៅ Binh Duong, ១៥៧ករណីនៅ Dong Nai, ១៩៩ករណីនៅ Long An និង ៦៣ករណីនៅ Ba Ria-Vung Tau។
ករណីនៅសេសសល់ ត្រូវបានរកឃើញនៅ Dong Thap (១១៧ករណី), Can Tho (៤២ករណី), Ben Tre (៣៧ករណី), Tien Giang (២៧ករណី), Tra Vinh (៩ករណី), Soc Trang (៨ករណី), Hau Giang (៧ករណី), Kien Giang (១ករណី), Hanoi (៤៨ករណី), Bac Ninh (៧ករណី), Vinh Phuc (២ករណី), Hung Yen (២ករណី), Lao Cai (១ករណី), Binh Thuan (២៦ករណី), Phu Yen (២១ករណី), Dak Lak (៦ករណី), Khanh Hoa (៥ករណី), Quang Nam (៥ករណី), Binh Dinh (៤ករណី), Dak Nong (២ករណី), Kon Tum (១ករណី), Quang Ngai (១ករណី) និង Ha Tinh (១ករណី)។
គិតត្រឹមពេលនេះ ប្រទេស វៀតណាម បានកត់ត្រាការឆ្លងក្នុងសហគមន៍ចំនួន ៧០,៦២១ករណី នៅក្នុង ៦១ ខេត្តក្រុង ចាប់តាំងពីរលកទី៤ វាយប្រហារកាលពីចុងខែ មេសា។
អ្នកជំងឺចំនួន ១,៤៥០នាក់ បានជាសះស្បើយ ហើយអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍ ដោយធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង កើនដល់ ១៣,៤២១នាក់។
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ស្ថានភាពកាន់តែអាក្រក់! ថៃ ដល់ថ្នាក់មានអ្នកស្លាប់តាមដងផ្លូវដោយសារ កូវីដ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ