សុខភាព
លំហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើង ជួយដល់លំហូរឈាម
យើងប្រហែលជាមិនធ្លាប់ដឹងទេថា ការហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើងជាទៀងទាត់ មិនត្រឹមតែអាចកាត់បន្ថយបញ្ហារមួល និងចុករួយសាច់ដុំបានយ៉ាងមានប្រសិទ្ធភាពប៉ុណ្ណោះទេ វាក៏អាចការពារយើងប្រឆាំងនឹងជំងឺបេះដូង ក៏ដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាលថែមទៀតផង។ យោងតាមការសិក្សាមួយបានបង្ហាញថា ការលាតសន្ធឹងជើងបែបងាយៗ អាចជួយពង្រឹងលំហូរឈាមទៅពាសពេញរាងកាយ។

ក្រុមអ្នកស្រាវជ្រាវបានបែងចែកមនុស្សដែលមានសុខភាពល្អចំនួន៣៩នាក់ជាពីរក្រុម ដោយមួយក្រុមមិនធ្វើលំហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើងទេ រីឯមួយក្រុមទៀតធ្វើលំហាត់ប្រាណបែបបែបលាតសន្ធឹងជើងចុះឡើងចំនួន៤ប្រភេទ ចំនួន៥ដងក្នុងមួយសប្ដាហ៍ សម្រាប់រយៈពេល១២សប្ដាហ៍។ លំហាត់ប្រាណនេះផ្ដោតលើត្រគាក ជង្គង់ និងកជើង ហើយលំហាត់បែបលាតសន្ធឹងជើងចុះឡើងនីមួយៗ មានរយៈពេល៤៥វិនាទី និងសម្រាកចំនួន១៥វិនាទី។ ក្រោយមក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា សរសៃឈាមនៅជើងផ្នែកខាងក្រោមនៃក្រុមដែលធ្វើលំហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើងមានលំហូរឈាមប្រសើរជាង និងមិនសូវចុករួយជើងឡើយ។ បន្ថែមពីនេះ ក្រុមដែលធ្វើលំហាត់ប្រាណបែបនេះ មានសម្ពាធឈាមទាបនៅចុងបញ្ចប់នៃការសិក្សា បើប្រៀបធៀបទៅនឹងកម្រិតសម្ពាធឈាមដំបូងរបស់ពួកគេ។

ក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថា ការធ្វើលំហាត់ប្រាណលាតសន្ធឹងរាងកាយផ្នែកខាងក្រោម នឹងធ្វើឲ្យសាច់ដុំសង្កត់លើសរសៃឈាមនៅភ្លៅ និងជើង ដែលបណ្ដាលឲ្យរាងកាយបញ្ចេញសារធាតុគីមីដែលពង្រីកសរសៃឈាម ដូច្នេះហើយឈាមអាចចូលបានច្រើន។ កត្តានេះក៏ជះឥទ្ធិពលលើសរសៃឈាមនៅផ្នែកខាងលើនៃរាងកាយដូចគ្នា ពីព្រោះអ្នកចូលរួមការសិក្សា បានបង្ហាញពីការផ្លាស់ប្ដូរស្រដៀងគ្នានៅក្នុងសរសៃឈាមនៃដៃផ្នែកខាងលើរបស់ពួកគេ។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបានសម្គាល់ថា លំហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើង ក៏អាចបន្ថែមការការពារប្រឆាំងទៅនឹងជំងឺបេះដូង គ្រោះថ្នាក់សរសៃឈាមខួរក្បាល និងជំងឺទឹកនោមផ្អែមបានផងដែរ ដោយសារតែវាមានជាប់ពាក់ព័ន្ធទៅនឹងការថយចុះនៃលំហូរឈាម។ បន្ថែមពីនេះ លំហាត់ប្រាណបែបលាតសន្ធឹងជើងចុះឡើង គឺពិតជាមានអត្ថប្រយោជន៍ដ៏អស្ចារ្យសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ ដែលមានបញ្ហាក្នុងការធ្វើចលនា និងមិនអាចហាត់ប្រាណទៀងទាត់៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កម្រិតអស់កម្លាំងរបស់ប្រុសៗ អាចជាសញ្ញាព្រមានរឿងគាំងបេះដូង
ចុចអាន៖ ចង់រត់ហាត់ប្រាណឲ្យស្រកទម្ងន់ ត្រូវដឹងតិចនិកទាំងនេះ

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ