ព័ត៌មានជាតិ
រកឃើញថ្មី ៖ កុមារកំព្រានៅមណ្ឌលមែកឈើ៩នាក់ទៀត, ក្នុងនោះម្នាក់អាយុ៣ឆ្នាំ ឆ្លង កូវីដ-១៩
កុមារកំព្រាចំនួន៩នាក់ ស្ថិតក្នុងមណ្ឌលកុមារកំព្រាមែកឈើ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ បន្ថែមទៀត នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ។ នេះបើតាមលោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រាមែកឈើ។
លោក ផន ផល្លា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី២៣ ខែកក្កដានេះថា គិតមកដល់ពេលនេះ នៅមណ្ឌលកុមារកំព្រាមែកឈើ មានកុមារកំព្រាសរុបចំនួន២៦នាក់ និងបុគ្គលិកចំនួន៤នាក់ដែរ បានរកឃើញថា ឆ្លងជំងឺកូវីដ-១៩។ លោកថា កាលពីថ្ងៃម្សិលមិញ កុមារដែលអាយុខ្ទង់៣ឆ្នាំឡើង ចំនួន៩នាក់ រួមទាំងបុគ្គលិកមណ្ឌលម្នាក់ បានរកឃើញឆ្លងកូវីដ-១៩។
លោក ផន ផល្លា បានថ្លែងយ៉ាងដូច្នេះថា «ក្មេងៗ ដែលឆ្លងថ្មីចំនួន៩ ហើយនិងបុគ្គលិកម្នាក់ អញ្ចឹងក្នុងចំណោម៩នាក់ហ្នឹង ចន្លោះអាយុរបស់ពួកគាត់ តូចជាងគេហ្នឹងអាយុ៣ឆ្នាំ ហើយធំជាងគេហ្នឹងអាយុ១៦ឆ្នាំបាទ អញ្ចឹងចន្លោះពី៣ឆ្នាំ ទៅ១៦ឆ្នាំ ចឹង១៦ឆ្នាំមានម្នាក់ ៣ឆ្នាំមានម្នាក់ ហើយខុសពីហ្នឹងពី៧ឆ្នាំ ទៅ៨ឆ្នាំ»។
ទោះជាបែបនេះក្ដី ស្ថានភាពនៃការឆ្លងរបស់កុមារកំព្រា នៅមណ្ឌលកុមារកំព្រាមែកឈើ ចំនួន៩នាក់ និងបុគ្គលិកម្នាក់ផងនោះ គឺស្ថិតក្នុងសភាពស្រាលប៉ុណ្ណោះ ហើយត្រូវបានអាជ្ញាធរខណ្ឌកំបូល និងក្រុមគ្រូពេទ្យយកពួកគេទៅព្យាបាល ដោយយកចិត្តទុកដាក់បំផុត។ នេះបើតាមលោក ផន ផល្លា ប្រធានមណ្ឌលកុមារកំព្រាមែកឈើ ដែលទើប បញ្ចប់ការធ្វើចត្តាឡីស័កទាំងស្រុង ក្រោយពីបានជាសះស្បើយពីជំងឺកូវីដ-១៩ កម្រិតធ្ងន់កាលពីពេលថ្មីៗនេះ។
ក្នុងនាមប្រធានមណ្ឌលកុមារកំព្រាមែកឈើ លោក ផន ផល្លា បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយឧបត្ថម្ភជាស្បៀងអាហារ សម្ភារៈ ក៏ដូចជាថវិកាសម្រាប់ផ្គត់ផ្គង់ និងដោះស្រាយបញ្ហាជីវភាពរស់នៅ របស់កុមារកំព្រាជាង៦០នាក់ ស្ថិតក្នុងមណ្ឌលនេះ ខណៈដែលពួកគេមួយចំនួន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ និងមួយចំនួនទៀត កំពុងធ្វើចត្តាឡីស័ក៕ (ដោយ)៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?