Connect with us

ព័ត៌មានជាតិ

​ជប៉ុនផ្តល់ជំនួយ ៣,៣១លានដុល្លារ សម្រាប់អនុវត្តគម្រោង​អភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជា​​

បានផុស

នៅ

រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្ដល់ជំនួយ​ឥត​សំណង​​ចំនួន៣៦២លានយ៉េន ដែលស្មើប្រ​មាណ ៣,៣១លានដុល្លារអាមេរិក​ ​ដើម្បីអនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» នៅកម្ពុជា។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ​២០២១នេះ។​

បើតាមក្រសួងការបរទេស​ លោកឧបនាយក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​លោក មិកាមិ​ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា នឹងចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ ស្ដីពី​ការ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន៣៦២ លានយ៉េន ស្មើប្រមាណ៣, ៣១លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ ​ហើយពិធីចុះហត្ថលេខា នឹងធ្វើឡើង​​នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​២០២១ នៅទីស្ដីការក្រសួង។​

សូមបញ្ជាក់ថា ហិរញ្ញប្បទានឥតសំណង ​ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ​ដល់​ការ​លើក​កម្ពស់​ការអភិវឌ្ឍធនធានមនុស្ស នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ក៏ដូចជាជួយពង្រឹង​បន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណង​មិត្តភាពជាប្រពៃណីរវាង​ប្រទេស​ទាំងពីរ៕​​ (ដោយ)៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២៣ នាទីutes មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

សន្តិសុខសង្គម២៣ នាទីutes មុន

មន្ត្រីជំនាញ ឃាត់រថយន្ត ១ គ្រឿង ដឹកស៊ុតមាន់ ៩ ម៉ឺន ៦ ពាន់គ្រាប់ ខុសច្បាប់មកពីវៀតណាម

ព័ត៌មានជាតិ២៧ នាទីutes មុន

ព្រលានយន្តហោះសៀមរាប ត្រៀមធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបទាន់ពេល ប្រសិនមានគ្រោះថ្នាក់ឡើង

ចំណីផ្លូវ
សន្តិសុខសង្គម៣១ នាទីutes មុន

នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី៣ ចុះណែនាំ និង​ហាមដាច់ខាតការលក់ដូររំលោភចំណីផ្លូវ

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

ម៉ាឡេស៊ី​​ចេញ​មុខ​បរិហារ​ ត្រាំ ​លើ​ដំណោះស្រាយ​​តំបន់​ហ្គាហ្សា ​ថា​​​ជា​ការ​បោសសម្អាត​ពូជសាសន៍

Sokha Hotels

ព័ត៌មានពេញនិយម