Connect with us

ជីវិតកម្សាន្ដ

រំដួលលិចទឹក មានបញ្ហាអ្វី បានជាមានសភាពបែបនេះ

បានផុស

នៅ

​ក្រោយបាត់​មុខ​មួយរយ​:​ពី​សិល្ប​:​តារា​ម៉ូដែល​និង​ជា​អ្នក​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ដ៏​ជំនាញ​លោក ម៉ិ​ញ ចាន់​វ៉ាន់ដា ហៅ រំដួល​លិច​ទឹក ក៏​ស្រាប់តែ​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​គ្រប់គ្នា​។​

ជាមួយ​វត្តមាន​របស់​តារា​ភេទ​ទី​៣​រំដួល​លិច​ទឹកពេល​នេះ​ គឺ​ខុសពី​គ្រា​មុនៗ​ ព្រោះ​រូបគេ​តែង​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​ដែល​ច្នៃ​ប្លែកៗ​ដើម្បី​បង្អួត​ភ្នែក​មហា​ជន​ដោយ​ហេតុផល​ថា ​ម្តងនេះរំដួលលិច​ទឹក ចេញមក​ដោយ​សភាព​ទ្រុឌទ្រោម​បំផុត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង រំដួល​លិច​ទឹក បាន​បញ្ចេញ​រូបភាព​មួយចំនួន​នៅ​គណនី​ហ្វេ​ស​ប៊ុក​ឈ្មោះ Dada Tueella ដែល​មាន​សភាព​ស្លេកស្លាំង និង​ទ្រុឌទ្រោម​ខ្លាំង​សល់​តែ​ស្បែក​ដណ្ដប់​ឆ្អឹង​ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​និង​មហា​ជន ​រួម​ទាំង​មិត្តភ័ក្ដិ​សិល្ប​:​មានការ​តក់ស្លុត​អាណិ​ត​រូបគេ​ខ្លាំង​។​

ទោះបី​មានការ​សួរនាំ​ជាច្រើន​អំពី​ជំងឺ​របស់ខ្លួន​យ៉ាង​ណាក៏ដោយ​ តែរំដួលលិច​ទឹក មិនបាន​បញ្ជាក់​ទេ​ថា​លោក​កំពុង​ឱប​ទុក្ខ​ដោយសារ​ជំងឺ​អ្វី​ឡើយ​។​ តាមរយ​:​នេះ​ គេ​ក៏​ឃើញ​មាន​សិល្បករ​-​សិល្បការិនី​ជាច្រើន​ក៏បាន​សម្ដែង​ក្តី​រន្ធត់​ខ្លាំង​ចំពោះរំដួល​លិច​ទឹក ដែល​បាន​ជួប​រឿង​បែបនេះ​ព្រមទាំង​បាន​ជូនពរ​ឱ្យ​តារា​ម៉ូដែល ​ដែលមាន​ទេពកោសល្យ​រូបនេះ​ ឆាប់​ជាសះស្បើយ​ពី​ជំងឺ​ផងដែរ ៕

អត្ថបទ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម