ព័ត៌មានអន្ដរជាតិ
ថៃពង្រីកច្បាប់ដាក់ប្រទេសក្នុងភាពអាសន្នប្រឆាំងកូវីដ រហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ ២០២១
ប្រទេសថៃបានពង្រីកច្បាប់ដាក់ប្រទេសក្នុងស្ថានភាពអាសន្នប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ចាប់ពីដើមខែធ្នូ រហូតដល់ពាក់កណ្តាលខែមករាឆ្នាំក្រោយ ។
គណៈរដ្ឋមន្រ្តីថៃនៅថ្ងៃចន្ទនេះបានអនុម័តលើសំណើរមួយពីមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺកូវីដ ១៩ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលសម្រាប់ការពន្យារពេលនៃក្រឹត្យដាក់ប្រទេសក្នុងស្ថានភាពអាសន្នដែលត្រូវអនុវត្តនៅទូទាំងប្រទេសសម្រាប់រយៈពេលមួយខែកន្លះដែលចាប់ផ្តើមពីថ្ងៃទី ១ ខែធ្នូរហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ។ នេះបើយោងតាមមន្រ្តីដែលជិតស្និទ្ធជាមួយវិមានរដ្ឋាភិបាល ។
វាជាវិធានការណ៍លើកទី ៨ ហើយដែលច្បាប់គ្រាអាសន្នរបស់ប្រទេសថៃត្រូវបានពន្យារពេលជារៀងរាល់ខែដើម្បីទប់ស្កាត់ជំងឺរាតត្បាតពាសពេញប្រទេស ។
ក្រុមមន្រ្តីបាននិយាយថា វិធានការណ៍ប្រឆាំងនឹងរោគរាតត្បាត និងសុវត្ថិភាពសុខភាពនឹងត្រូវអនុវត្តយ៉ាងតឹងរ៉ឹងនៅក្នុងខែមករា ក្នុងអំឡុងពេលដែលការប្រកួតកីឡាវាយសីពិភពលោកចំនួន ៣ ត្រូវបានគ្រោងធ្វើឡើងនៅក្នុងទីក្រុងបាងកក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ