Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ត្រៀមចេញច្បាប់ ដាក់គុកអ្នកកាសែត ១៤ឆ្នាំ បើផ្សាយព័ត៌មានធ្វើឲ្យរដ្ឋាភិបាល អាម៉ាស់មុខ

បានផុស

នៅ

អ្នកកាសែត អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ទៅ១៤ឆ្នាំ សម្រាប់ការផ្សាយព័ត៌មានដែលធ្វើឲ្យរដ្ឋាភិបាលអាម៉ាស់មុខ ក្រោមផែនការធ្វើកំណែទម្រង់ច្បាប់សម្ងាត់ផ្លូវការ។

ក្រោមកិច្ចពិគ្រោះយោបល់ គ្រប់គ្រងដោយក្រសួងមហាផ្ទៃរបស់លោកស្រី Priti Patel ​ដែលបិទបញ្ចប់នៅចុងសប្តាហ៍នេះ, អ្នកសារព័ត៌មានណា ដែលកាន់កាប់ឯកសារបែកធ្លាយ នឹងមិនអាចមានមេធាវីការពារក្តីទេ ប្រសិនបើត្រូវបានចោទប្រកាន់ក្រោមច្បាប់ថ្មីនេះ ដែលត្រូវបានរៀបចំឡើងដើម្បីបង្ក្រាបភ្នាក់ងារបរទេស។

Under a consultation run by Priti Patel's Home Office, which closes later this week, reporters who handle leaked documents would not have a defence if charged under new laws clamping down on foreign agents.
លោកស្រី Priti Patel រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អង់គ្លេស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះបីជាយ៉ាងណាក៏ដោយ អង្គការសិទ្ធិមនុស្សនិងគណៈកម្មការច្បាប់ បាននិយាយថា ការការពារផលប្រយោជន៍សាធារណៈ គួរតែត្រូវបានដាក់បញ្ចូលក្នុងសំណើច្បាប់នេះ ដើម្បីការពារការកាត់ទោសអ្នកសារព័ត៌មាន ដែលទទួលបានឯកសារលេចធ្លាយ។

ប៉ុន្តែនៅក្នុងឯកសារមួយដែលដកស្រង់ចេញពីការពិគ្រោះយោបល់នេះ ក្រសួងមហាផ្ទៃបាននិយាយថា ការធ្វើបែបនេះ នឹងបង្កអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការការពារ មិនឲ្យមានការលាតត្រដាងព័ត៌មានទាំងមិនមានការអនុញ្ញាត ហើយគ្មានផលប្រយោជន៍ជាសាធារណៈ។

Critics suggested that if the rules were in place now it could have led to a prosecution of the journalists who revealed this month that Matt Hancock was breaking Covid rules by having an affair with his married aide, because it relied on leaked CCTV footage.

ស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នករិះគន់បានលើកឡើងថា ប្រសិនបើច្បាប់នេះ ចូលជាធរមានមែននោះ វាអាចនាំឲ្យមានការកាត់ទោសអ្នកកាសែត ដែលបានលាតត្រដាងក្នុងខែនេះថា អតីតរដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បានរំលោភច្បាប់ កូវីដ ដោយមានទំនាក់ទំនងស្នេហាជាមួយជំនួយការរបស់គាត់ ខណៈព័ត៌មាននេះ គឺពឹងផ្អែកលើការបែកធ្លាយវីដេអូកាមេរាសុវត្ថិភាព។

ការទម្លាយព័ត៌មាននេះ បានជំរុញឲ្យលោកលាឈប់ពីតំណែង និងបញ្ចប់ជីវិតអាពាហ៍ពិពាហ៍របស់គាត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រដ្ឋមន្ត្រីសុខាភិបាលទើបឡើងថ្មីរបស់ អង់គ្លេស នឹងបន្ថូរបន្ថយការរឹតត្បិតប្រទេស ទោះករណីឆ្លងកើនឡើងក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៨ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១០ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម