ព័ត៌មានអន្ដរជាតិ
ស្ថាបនិក Telegram ដឹងយូរមកហើយថា ខ្លួនគឺជាគោលដៅរបស់គេ
បន្ទាប់ពីមានការលាតត្រដាងថា ស្ថាបនិកក្រុមហ៊ុន Telegram លោក Pavel Durov ត្រូវបានកំណត់គោលដៅដោយមេរោគ Pegasus ដ៏ល្បីល្បាញនោះ មហាសេដ្ឋីបច្ចេកវិទ្យារូបនេះបានលើកឡើងថា គាត់ដឹងរយៈពេលជាច្រើនឆ្នាំមកហើយថា គាត់គឺជាគោលដៅដ៏ធំមួយរបស់ការឃ្លាំមើលនេះ។
សរសេរនៅលើកម្មវិធី Telegram, លោក Durov និយាយថា គាត់បានដឹងចាប់តាំងពីឆ្នាំ ២០១៨មកម្ល៉េះថា លេខទូរស័ព្ទរបស់គាត់ ត្រូវបានគេដាក់បញ្ចូលទៅក្នុងបញ្ជីគោលដៅ នៃឧបករណ៍តាមដានថ្នាក់យោធា។
លោកនិយាយថា “ខ្ញុំមិនមានក្តីព្រួយបារម្ភអ្វីទេ ចាប់តាំងពីឆ្នាំ២០១១មក នៅពេលខ្ញុំកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ខ្ញុំធ្លាប់បានសន្មត់ថា ទិន្នន័យទូរស័ព្ទរបស់ខ្ញុំទាំងអស់ត្រូវបានគេលួច”។
ការអត្ថាធិប្បាយរបស់លោក Durov បានកើតឡើង បន្ទាប់ពីរបាយការណ៍របស់កាសែតអង់គ្លេស The Guardian បានបង្ហាញថា លេខទូរស័ព្ទរបស់លោក Durov ត្រូវបានរកឃើញនៅក្នុងបញ្ជីគោលដៅសក្តានុពលសម្រាប់កម្មវិធីលុកលុយទូរស័ព្ទ Pegasus ដែលគ្រប់គ្រងដោយក្រុមហ៊ុន NSO Group របស់ប្រទេស អ៊ីស្រាអែល។
យោងតាមបញ្ជីដែលលេចធ្លាយបានបង្ហាញថា លេខទូរស័ព្ទចំនួន ៥ម៉ឺនលេខ ត្រូវបានកំណត់គោលដៅរួមមានទាំងលេខទូរស័ព្ទរបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron, ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel និងមេដឹកនាំគណបក្សប្រឆាំងឥណ្ឌាលោក Rahul Gandhi ផងដែរ។
ខណៈលោកថា ការស្តីបន្ទោសចំពោះការ Hack ទូរស័ព្ទនេះ គួរតែត្រូវបានចង្អុលទៅក្រុមហ៊ុន Apple និង Google នោះ, ស្ថាបនិក Telegram បានកត់សម្គាល់ថា Pegasus អាច Hackប្រព័ន្ធប្រតិបត្តិការ iOS និង Android បានយ៉ាងងាយស្រួល ហើយគ្មានវិធីការពារទេ។
គួរបញ្ជាក់ថា លោក Durov ដែលកើតនៅប្រទេសរុស្ស៊ី ហើយសព្វថ្ងៃកាន់លិខិតឆ្លងដែន Saint Kitts & Nevis មិនត្រឹមតែជាស្ថាបនិកក្រុមហ៊ុន Telegram ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានបង្កើតបណ្តាញសង្គមដ៏មានប្រជាប្រិយ VKontakte ឬ VK ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ កុំសូវទុកចិត្ត Telegram ពេក ព្រោះវាមិន អាច រក្សា ការ រ សម្ងាត់ ប៉ុន្មាន នោះ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
គម្រោងផ្លូវល្បឿនលឿន ១៧ ខ្សែ ដាក់ក្នុងផែនការមេអភិវឌ្ឍរបស់រដ្ឋាភិបាលកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ពានខ្ពស់ជាងគេនៅស្រុកខ្មែរ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងមុនចូលឆ្នាំខ្មែរខាងមុខនេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បុរស ចិន វ័យ៤១ឆ្នាំ ស្លាប់ដោយសារជំងឺខ្សោយតម្រងនោម ក្រោយហូបបន្លែ៤មុខ
-
ចរាចរណ៍៩ ម៉ោង ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល