Connect with us

សុខភាព

អាហារ ១០ មុខនេះ ហូបសឹងរាល់ថ្ងៃមិនធុញ ថែមទាំងជួយបំប៉នសួតឲ្យរឹងមាំ នាសម័យកូវីដ

បានផុស

នៅ

មន្ទីរសុខាភិបាលថៃ បានណែនាំឲ្យប្រជាជនហូបអាហារងាយៗចំនួន ១០ មុខជាប្រចាំថ្ងៃ ដើម្បីចិញ្ចឹមសួតឲ្យរឹងមាំ ឈ្នះមេរោគរាតត្បាត។

លោកវេជ្ជបណ្ឌិត Suwanchai អគ្គនាយកដ្ឋាន​សុខាភិបាល​ថៃ​ មាន​ប្រសាសន៍​ថា​ ការ​ធ្វើលំហាត់​ប្រាណ​រួមទាំងការបរិភោគអាហារដែលសំបូរទៅដោយ​សារធាតុចិញ្ចឹម​ អាចជួយការពារសួត​និង​កាត់បន្ថយ​ការខូចខាត​សួត ​ពីជំងឺ​ឬការឆ្លងផ្សេងៗ។

អាហារ ១០ មុខដែលងាយរក ហើយអាច​ហូប​ជាប្រចាំ​ថ្ងៃ​បាន​ និង​មាន​ឥទ្ធិពល​វិជ្ជមាន​ទៅ​លើ​មុខងារ​សួត៖

ខ្ញី​ ជា​ឱសថ​ដែល​ល្អ​សម្រាប់​ក្រពះ ​ពោះវៀន​ ជួយ​ប្រឆាំង​នឹង​ការ​រលាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ម្រេច​ផ្អែម ​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន C ជួយ​ប្រយុទ្ធប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី ​និង​រក្សា​ប្រព័ន្ធ​ភាព​ស៊ាំ​ឲ្យ​ដំណើរការ​ធម្មតា។

ប៉ោម មានផ្ទុកនូវជាតិសរសៃ និងចំណីអាហារវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មរបស់វា។

៤ ល្ពៅ ផ្ទុកនូវសារធាតុចិញ្ចឹមជាច្រើន ដែលជួយលើកកម្ពស់សុខភាពសួត ​ជាពិសេសមានផ្ទុកសារធាតុសំខាន់ដូចជា៖ carotenoids, beta-carotene, lutein និង zesanthin ។

ការសិក្សាស្រាវជ្រាវបានរកឃើញថា រមៀត មានផ្ទុកសារធាតុ Curcumin ដែលជាសមាសធាតុចម្បងរបស់វា ការទទួលទាន curcumin ត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខងារសួតប្រសើរឡើង។

ប៉េងប៉ោះ មានផ្ទុកសារធាតុលីកូប៉ែន ដែលជាអង់ទីអុកស៊ីដង់នៅក្នុងក្រុមការ៉ូទីនស្តេរ៉ូអ៊ីត ជួយកាត់បន្ថយការរលាកផ្លូវដង្ហើម ចំពោះអ្នកដែលមានជំងឺហឺត និងជួយដល់មុខងារសួតចំពោះអ្នកដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃ។

គ្រាប់ធញ្ញជាតិ ដូចជាអង្ករសំរូប ស្រូវសាឡី ជាដើម គឺជាអាហារដែលមានជាតិសរសៃខ្ពស់ ដែលសំបូរទៅដោយវីតាមីន E សេលេញ៉ូម និងអាស៊ីតខ្លាញ់សំខាន់ៗដែលល្អសម្រាប់សុខភាពសួត។

៨ ប្រេងអូលីវ គឺជាប្រភពដ៏ល្អនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រោះវាមានផ្ទុកប៉ូលីហ្វេណុល និងវីតាមី​ន E​ដែលជួយការពារជំងឺផ្លូវដង្ហើម។

៩ អយស្ទ័រ សំបូរទៅដោយសារធាតុរ៉ែចាំបាច់សម្រាប់សុខភាពសួត រួមមានស័ង្កសី សេលេញ៉ូម វីតាមីន B និង ស្ពាន់។

១០ ផ្លែឈើរី ​និង ​ស្ត្របឺរី​ មាន​ផ្ទុក​សារជាតិ flavonoids ដែល​គេ​ហៅ​ថា anthocyanin ដែល​មាន​ប្រសិទ្ធភាព​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ឈប់ចិតសំបក​ បន្លែ ផ្លែឈើ ទាំងនេះ បើមិនចង់ខាតប្រាក់កាស និងគុណប្រយោជន៍របស់វាចោលទទេ




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

កម្ពុជា បន្តចុះត្រជាក់ ១៧°C ដល់ថ្ងៃទី២៦មករា

ព័ត៌មានជាតិ៨ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៩ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម