ព័ត៌មានជាតិ
ចាប់ពីស្អែកនេះ ផ្សារតូចធំទូទាំងក្រុងព្រះសីហនុ អនុញ្ញាតឲ្យបើកដំណើរការឡើងវិញ
ភ្នំពេញ៖ ផ្សារតូចធំនៅក្រុងព្រះសីហនុ នឹងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញចាប់ពីថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២១ ស្អែកនេះទៅ។ ប៉ុន្តែអាជីវករ និង ប្រជាពលរដ្ឋ ត្រូវគោរពទៅតាមស្តងដារអនាម័យសុវត្តិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ មានប្រសាសន៍នៅព្រឹកថ្ងៃទី ២៤ កក្កដានេះថា ផ្សារទាំងតូចទាំងធំតូច ដែលបានបិទកន្លងមក ចាប់ពីស្អែកទៅនឹងអនុញ្ញាតឲ្យបើកដំណើរការឡើងវិញមានដូចជា ផ្សារលើ ផ្សារមជ្ឈមណ្ឌលពាណិជ្ជម្មក្រុងព្រះសីហនុ និងផ្សារដារាសំណាង រួមនឹងផ្សារតូចៗមួយចំនួនទៀត។
ការសម្រេចឲ្យបើកដំណើរការផ្សារឡើងវិញនេះ គឺដើម្បីចូលរួមលើកស្ទួយជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអាជីវករតាមទីផ្សារ។ មុនដាក់ឲ្យដំណើរការផ្សារឡើងវិញ ក្រុមការងារនឹងធ្វើការណែនាំដល់អាជីករតាមផ្សារពីស្តង់ដារអនាម័យ សុវត្តិភាព តាមគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត និងសេចក្តីណែនាំដែលនឹងចេញជាផ្លូវការនាពេលឆាប់ៗនេះ ដើម្បីឲ្យប្រជាពលរដ្ឋ និងអាជីវករគោរពឲ្យបានតាមគោលការណ៍។
បើតាមមន្រ្តីអ្នកនាំពាក្យ ការឆ្លងជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ នៅតែបន្តមានជាហូរហែ តែក៏មិនអាចបិទផ្សាររហូតដែរ ទើបអាជ្ញាធរអនុញ្ញាតិឲ្យបើកដំណើរការឡើងវិញ តែអាជីវករនិងប្រជាពលរដ្ឋ ត្រូវអនុវត្តតាមគោលការណ៍ណែនាំស្តង់ដារសុវត្តិភាព ដែលដាក់ចេញដោយរដ្ឋបាលខេត្ត។
គួរបញ្ជាក់ថា ដោយសារតែការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ទៅលើអាជីវករតាមផ្សារនានា បានធ្វើឲ្យរដ្ឋបាលខេត្ត សម្រេចចិត្តបិទផ្សារធំតូចនៅក្នុងក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៤ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់