Connect with us

ព័ត៌មានជាតិ

ទោះបីមានវិបត្តិ​កូវីដ តែ​កាកបាទក្រហម នៅ​តែ​យកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ

បានផុស

នៅ

ប្រជាពលរដ្ឋ១០៦គ្រួសារ នៅខេត្តស្វាយរៀង បាន​ទទួល​អំណោយ​ពី​សម្ដេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តាម​រយៈ​លោក​ជំទាវ ម៉ែន សំអន ទោះបីមានវិបត្តិ​កូវីដ តែ​កាកបាទក្រហម នៅ​តែ​យកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តស្វាយរៀង​បាន​ថ្លែង​ថា ទោះបី​ជំងឺឆ្លង​កូ​វីដ​១៩ មានការ​រីករាលដាល នៅលើ​ពិភពលោក យ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែ​យកចិត្ត​ទុក្ខ​ដាក់​ជាប់​ជានិច្ច ជាពិសេស​ការ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ច​ជា​កាល​សម្តេច តែងតែ​គិតគូរ​ជានិច្ច ពី​សុខទុក្ខ សុខភាព​និង​ជីវភាព​រស់នៅ របស់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ជំនឿ សាសនា ពណ៌​សម្បុរ​នោះ​ឡើយ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈ​ពេល​ដឹកនាំ​ប្រតិភូ​អម​ដំណើរ​បាន​ចុះ​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​កាកបាទ​ក្រហមកម្ពុជា ដែល​មាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន ផ្តល់​ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត​នា​ថ្ងៃ​ម្សិលមិញ នៅ​ស្រុក​រំដួល ខេត្ត​ស្វាយរៀង សរុប​ចំនួន ១០៦​គ្រួសារ ដែល​ជា​ចាស់ជរា​គ្មាន​ទីពឹង​ជន​ពិការ។ ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា ដោយ​មិន​គិត​ភាព​លំបាក ជិត​ឬ​ឆ្ងាយ ព្យុះភ្លៀង កាកបាទ​ក្រហមកម្ពុជា ទៅដល់​ទីនោះ​ភ្លាម ​ដោយ​មិន​រួញរា​នោះ​ទេ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ ត្រូវ​គោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល និង ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ ក្នុង​ការ​បង្ការ និង​ការពារ​នូវ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ខណៈ​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រាតត្បាត​យ៉ា​ងខ្លាំង ​ដោយសារ​ជំងឺ​មួយ​នេះ​។ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ បាន​ផ្ដាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការ​ដាំដុះ ការ​ចិញ្ចឹម​សត្វ ជាដើម ចំណែក​ឯ​អាជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា។​

​គួរ​បញ្ជាក់​ថា​ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ក៏​បាន​ចែក អំណោយ​ដែល​ត្រូវ​ផ្តល់ ជូន​ពលរដ្ឋ​ទាំង ១០៦​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួល​បាន អង្ករ​៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ទឹក​ស៊ី​អ៊ីវ ៦​ដប កន្ទេល​បត់ ១ ឃី​ត ១​កញ្ចប់ និង​ថវិកា​ធ្វើដំណើរ​ចំនួន​៥​ម៉ឺន​រៀល​៕

អត្ថបទ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម