KPT+
ល្ខោនវិទ្យុ “កំណាត់ផ្លូវចុងក្រោយ” ដោយ ម៉ីសន សុធារី កំពុងគាស់កកាយនូវអតីតកាលដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រខ្មែរ
កំណាត់ផ្លូវចុងក្រោយ និពន្ធដោយ ម៉ីសន សុធារី ជាល្ខោនវិទ្យុ ដែលបើកត្រឡប់ក្រោយនូវអតីតកាលដ៏ខ្មៅងងឹត ក្នុងប្រវត្តិសាស្ត្រខ្មែរ និងជាល្ខោនវិទ្យុ ដែលអ្នកនិពន្ធមានមោទនភាព ហើយត្រូវបានផ្សារភ្ជាប់ប្រវត្តិសាស្ត្រទៅនឹងសិល្បៈ។

ល្ខោនវិទ្យុមួយនេះ ស្ដែងចេញពីខ្សែជីវិតរបស់ប្រជាជននៅសម័យខ្មែរក្រហម ក្នុងសង្គ្រាមស៊ីវិលដែលកម្ពុជាបានផ្ទុះចេញនៅរដ្ឋប្រហារដ៏ធំមួយ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ ដែលបង្ខំឲ្យសម្ដេចព្រះ នរោត្ដម សីហនុ ត្រូវយាងចេញពីអំណាច ជំនួសមកវិញនូវឧត្ដមសេនីយ៍ លុន នល និងអ្នកអង្គម្ចាស់សិរីមតៈ ។
កងទ័ពជាតិដែលត្រូវបានប្រើប្រាស់ជាឧបករណ៍ ដើម្បីដណ្ដើមអំណាច ក៏បានទទួលតួនាទីគ្រប់គ្រងផ្នែកនយោបាយ។ ទោះបីជាមានកិច្ចសន្យាថា រដ្ឋាភិបាលថ្មីនឹងព្យាយាមបញ្ចប់នៅភាពអាធិបតេយ្យ លុបបំបាត់អំពើពុករលួយ។ ប៉ុន្តែពលរដ្ឋទូទៅ នៅតែមើលឃើញថាក្រុមថ្មីនេះ មិនបានបំពេញទៅតាមការសន្យារបស់គេឡើយ។
មានហេតុផលជាច្រើន ដែលធ្វើឲ្យប្រជាជនខ្មែរ មិនព្រមទទួលយករបប លុន នល និងសិរីមតៈ រហូតលេចចេញនៅការបះបោរ ដើម្បីគាំទ្រសម្ដេច នរោត្ដម សីហនុ។
នៅចុងខែ មីនា ឆ្នាំ ១៩៧០ ដដែល ការងើបប្រឆាំងរបស់កសិករបានចាប់ផ្ដើមពីខេត្ត កំពង់ចាម តាកែវ បន្ទាប់មក ព្រៃវែង និង ស្វាយរៀង ដែលធ្វើឲ្យកើតមានជាការប៉ះទង្គិចបង្ហូរឈាមគ្នាយ៉ាងសាហាវ រវាងកម្លាំងកសិករដែលប្រដាប់ដោយកាំបិតនិងចប ជាមួយនឹងកងទ័ពថ្មីរបស់សេនាប្រមុខ លុន នល ប្រដាប់ដោយអាវុធយុទ្ធភណ្ឌដ៏ទំនើប។

ប៉ុន្តែការបង្ក្រាបដោយកម្លាំង ពុំមែនជាមធ្យោបាយល្អដើម្បីរលត់ជំងឺភ្លើងសង្គ្រាមស៊ីវិលនោះទេ។ កងទ័ពរដ្ឋាភិបាលដែលភាគច្រើនចេញពីទីក្រុង ឆ្ពោះទៅបង្ក្រាបចលនាប៉ះបោលនៅ ឯជនបទ បានធ្វើឲ្យកសិករទូទៅចាត់ទុកអ្នកទីក្រុងថា ជាសត្រូវរបស់ពួកគេ។
គំលាតរវាងអ្នកទីក្រុង និងជនបទ កាន់តែដាច់ឆ្ងាយពីគ្នាឡើងទាំងផ្នែកសេដ្ឋកិច្ច វប្បធម៌និងស្ថានភាពសង្គម។ រដ្ឋាភិបាលរបស់ឧត្ដមសេនីយ៍ លុន នល បានខិតខំស្វែងរកដំណោះស្រាយជាច្រើន រួមមានការបង្កើតក្រសួងអភិវឌ្ឍសហគមន៍ ដែលមានទិសដៅប្រមូលបញ្ញវន្តទីក្រុង ទៅបង្កើតទំនាក់ទំនងប្រកបដោយការយោគយល់គ្នាឡើងវិញ រវាងពលរដ្ឋជនបទ និងរដ្ឋាភិបាលដែលនយោបាយនោះបានបរាជ័យ ដោយសារថាកសិករភាគច្រើន បានទោរទន់ទៅរកកុម្មុយនិស្ត ដែលមានរចនាសម្ព័ន្ធចាក់ស្រេះ និងមនោគមខ្ពស់ស៊ីចង្វាក់ជាមួយប្រជាជនជនបទ។
ដោយសារបែបនេះហើយ ទើបរបបខ្មែរក្រហមបានចាប់ផ្ដើមកើតឡើងលើប្រជាជនកម្ពុជា។
ចង់ជ្រាបច្បាស់ ពីសាច់រឿងមួយនេះ សូមទស្សនាល្ខោនវិទ្យុ “កំណាត់ផ្លូវចុងក្រោយ” ភាគ១ ខាងក្រោមនេះ៖
ចុចឡាចផេក អ្នកនិពន្ធ ម៉ីសន សុធារី ដើម្បីទទួលបានសាច់រឿង “កំណាត់ផ្លូវចុងក្រោយ” ភាគ២បន្តទៀត
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកនិពន្ធ ម៉ីសន សុធារី ចេញមុខបកស្រាយរឿងដែលគេថា ភិន សុដាលីស ជាតួស្រីឆ្នើមសម្រាប់គាត់
ចុចអាន៖អ្នកនិពន្ធឆ្លើយតបរឿងដែលថា អ្នកស្រុកខ្មែរចូលចិត្តរិះគន់ (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?