ព័ត៌មានជាតិ
អគ្គីភ័យ ឆាបឆេះផ្ទះប្រជាពល រដ្ឋអស់៦ខ្នង នៅសង្កាត់ច្បារអំពៅ២
ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ត្រូវបានអគ្គីភ័យបំផ្លាញអស់ គ្មានសល់ទំាងកណ្តាលអាធ្រាត្រ ដោយពុំទាន់ដឹងពីមូលហេតុ។ ប៉ុន្តែមិនបណ្តាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់ឡើយ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា នៅចំណុច (ទួលតឹង)ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមសេចក្តីរាយការណ៍ ពីសាលាសង្កាត់ច្បារអំពៅទី២ បានឲ្យដឹងថា អគ្គីភ័យនេះផ្តើមចេញពីផ្ទះឈ្មោះ ទឹក ចាន់នឿន ភេទស្រីអាយុ៣៩ឆ្នាំ (ផ្ទះទុកចោល)ទំហ៊ំ៤ម៉ែត្រគុណ និង៦មែត្រ។ បន្ទាប់មកអគ្គីភ័យ បានឆ្លង មកផ្ទះខ្នងទៀត គឺមានម្ចាស់ផ្ទះឈ្មោះទឹក ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ (ផ្ទះទំហ៊ុ៤មែត្រគុណនឹង៥ម៉ែត្រ)។ ផ្ទះឈ្មោះ ទឹក ពិសិដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ (ផ្ទះទំហ៊ុ៤ម៉ែត្រគុណនឹង៥ម៉ែត្រ)។ ផ្ទះចំនួន២ខ្នងរបស់ឈ្មោះ ស្រេង វ៉ា ភេទស្រីអាយុ៥០ឆ្នាំ និងផ្ទះមួយខ្នងទៀត របស់ឈ្មោះ ទ្រី យ៉ា ភេទស្រី អាយុ៧០ឆ្នាំ។
របាយការណ៍ បានបញ្ជាក់ទៀតថា មកដល់ព្រឹកថ្ងៃខែដដែល គេមិនទាន់រកមូលហេតុ ដែលបណ្តាលឲ្យមានអគ្គីភ័យនេះនៅឡើយទេ ហើយអគ្គីភ័យបានរលត់ទាំងស្រុង នៅវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃដដែល៕ (ដោយ)៖ នរា





-
សន្តិសុខសង្គម៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច