ព័ត៌មានអន្ដរជាតិ
អ្នកជំនាញស៊ុយអែត សង្ឃឹមលើវ៉ាក់សាំងម្សៅកូវីដ ដោយបំពង់ហឺត ជំនួសការចាក់
ឥឡូវនេះ ការការពារកូវីដ-១៩តាមរយៈការចាក់វ៉ាក់សាំង ប៉ុន្តែនាពេលអនាគត វ៉ាក់សាំងនោះអាចត្រូវបានប្រើតាមរយៈឧបករណ៍បឹត ឬសូម្បីតែថ្នាំគ្រាប់។
នៅក្នុងមន្ទីរពិសោធពណ៌ស និងខ្យល់នៅភូមិ Medicon ដែលជាឧទ្យានវិទ្យាសាស្ត្រដ៍ធំមួយនៅភាគខាងត្បូងប្រទេសស៊ុយអែត អ្នកគីមីសាស្ត្រលោកស្រី Ingemo Andersson បានកាន់បង្ហាញឧបករណ៍បឹតមួយដែលធ្វើពីប្លាស្ទិក ស្តែង ដែលប្រហែលជាពាក់កណ្តាលប្រអប់តូចមួយប៉ុណ្ណោះ។
ក្រុមការងាររបស់លោកស្រីសង្ឃឹមថា ឧករណ៍នេះអាចដើរតួនាទីយ៉ាងសំខាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ជាសកលដែលអនុញ្ញាតឲ្យមនុស្សអាចទទួលវ៉ាក់សាំងម្សៅជំនាន់ក្រោយនៅតាមផ្ទះ។
លោក Johan Waborg នាយកប្រតិបត្តិក្រុមហ៊ុនដែលជាធម្មតាផលិតឧបករណ៍បឹតខ្យល់សម្រាប់អ្នកជំងឺហឹតបាននិយាយថា ៖«វាស្រួល និងពិតជាមានតម្លៃថោកណាស់។ អ្នកគ្រាន់តែបករំអិលផ្លាស្ទិកបន្តិច និងបន្ទាប់មកបំពងហឹតវ៉ាក់សាំងដំណើរការ ហើយអ្នកដាក់ចូលក្នុងមាត់ រួចដកដង្ហើមវែងៗ ស្រួបចូល»។
![](https://www.kampucheathmey.com/wp-content/uploads/2021/07/Ingemo-Andersson.png)
ក្រុមហ៊ុន Iconovo កំពុងសហប្រតិបត្តិការសិក្សាស្រាវជ្រាវផ្នែកភាពស៊ាំជាមួយក្រុមហ៊ុន ISR នៅទីក្រុង Stockholm ដែលក្រុមហ៊ុននេះកំពុងផលិតវ៉ាក់សាំងម្សៅស្ងួតបង្ការកូវីដ-១៩។
វាប្រើប្រូតេអ៉ីនដែលផលិតវីរុសកូវីដ-១៩ (មិនដូចវ៉ាក់សាំង Pfizer, Moderna និង Astra Zeneca ដែលប្រើបច្ចេកវិទ្យា RNA ឬ DNA ដែលកូដសម្រាប់ប្រូតេស៊ីនទាំងនេះ) និងទប់ទល់នឹងសីតុណ្ហភាពរហូតដល់៤០អង្សាសេ។
ប្រការនេះអាចជាភាពផ្ទុយមួយដ៏ធំទៅនឹងលក្ខខណ្ឌដែលត្រូវរក្សាវ៉ាក់សាំងបង្ការកូវីដ-១៩សព្វថ្ងៃនេះដែលត្រូវបានអនុម័តដោយអង្គការសុខភាពពិភពលោក (WHO) ដែលទាំងអស់នេះជាទម្រង់រាវ។
ពួកគេត្រូវតែរក្សាក្នុងដបកែវដ៏មាំនៅក្នុងសីតុណ្ហភាពទាបខ្លាំងរហូតដល់ដក៧០អង្សារសេ មុនពេលផ្លាស់ទៅក្នុងទូរទឹកកក ឬ ពួកគេបាត់បង់ប្រសិទ្ធភាពដែលត្រូវបានគេស្គាល់ថាជា ខ្សែសង្វាក់ត្រជាក់។
លោក Ola Winquist ស្ថាបនិកក្រុមហ៊ុន ISR ដែលជាសាស្ត្រាចារ្យភាពស៊ាំនៅវិទ្យាស្ថាន Karolinska ដែលជាគ្រឹះស្ថានវេជ្ជសាស្ត្រឈាមុខគេមួយនៅប្រទេសស៊ុយអែត បានឲ្យដឹងថា ៖«អ្នកផ្លាស់ប្តូរហ្គេមនេះគឺថា អ្នកអាចចែកចាយវ៉ាក់សាំងម្សៅបានយ៉ាងស្រួលបំផុតដោយមិនចាំបាច់ត្រូវការខ្សែសង្វាក់ត្រជាក់ ហើយវាត្រូវបានប្រើដោយមិនចាំបាច់ត្រូវការអ្នកផ្តល់សេវាសុខភាពទេ»។
វ៉ាក់សាំងម្សៅ
ថ្មីៗនេះ ក្រុមហ៊ុនកំពុងធ្វើតេស្តវ៉ាក់សាំងរបស់ខ្លួនប្រឆាំងលើវីរុស Beta (រកឃើញនៅអាហ្វ្រិកខាងត្បូង) និងវីរុស Alpha (រកឃើញនៅចក្រភពអង់គ្លេស)។
គេជឿថា វាអាចមានអត្ថប្រយោជន៍ជាពិសេសក្នុងការពន្លឿនការវ៉ាក់សាំងនៅអាហ្វ្រិកដែលបច្ចុប្បន្ននេះមិនទាន់មានការផលិតវ៉ាក់សាំង ហើយអាកាសធាតុក្តៅ និងការផ្គត់ផ្គង់អគ្គីសនីមានកំណត់ ដូច្នេះបានក្លាយជាបញ្ហាប្រឈមដ៏ធំនៅពេលត្រូវការរក្សាវ៉ាក់សាំងមុនពេលហួសកាលកំណត់ប្រើប្រាស់។
ប៉ុន្តែមានសុទិដ្ឋិនិយមរួចហើយចំពោះសហគមវិទ្យាសាស្ត្រដែលប្រសិនបើវ៉ាក់សាំងម្សៅប្រភេទនេះទទួលបានជោគជ័យ។ ពួកគេអាចធ្វើបដិវត្តចំពោះការឆ្លើយតបជាសកលនូវរោគរាតត្បាតកូវីដ-១៩ ព្រមទាំងបង្កើតឲ្យកាន់តែងាយស្រួលក្នុងការរក្សាទុក និងចែកចាយ។
លោក Stefan Swartling Peterson អតីតប្រធានសុខភាពសកលរបស់ UNICEF ពីឆ្នាំ២០១៦-២០២០ ដែលឥឡូវជាសាស្ត្រាចារ្យនៃការផ្លាស់ប្តូរសកលនៅវិទ្យាស្ថាន Karolinska មានប្រសាសន៍ថា ៖«វាពិតជាបើកឱកាសសម្រាប់តំបន់ដែលពិបាកចូលដល់ និងប្រហែលជាជួយសង្គ្រោះយើងនៅពេលមនុស្សកាន់ធុងត្រជាក់នៅលើកង់ និងខ្នងអូដ្ឋ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច