Connect with us

ព័ត៌មានជាតិ

ឃាត់យុវជនម្នាក់​ពីបទសេពសន្ថវៈ​ជាមួយកុមារី​ជាអនិតិជន​នៅស្រុកសាមគ្គីមានជ័យ

បានផុស

នៅ

កំពង់ឆ្នាំង យុវជនម្នាក់ត្រូវបានម្តាយក្មេងស្រីប្ដឹងសមត្ថកិច្ចឱ្យឃាត់ខ្លួន​បន្ទាប់ពីចោទប្រកាន់ថារួមភេទជាមួយកូន​ស្រីអាយុ ១៤ឆ្នាំ។ ហេតុការណ៍ឃាត់ខ្លួនខាងលើនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែកក្កដា នៅចំណុចវាលស្រែខាងក្រោយផ្ទះចម្ងាយ៥គីឡូម៉ែត្រ ដែលស្ថិតក្នុងភូមិថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមាន​ជ័យ ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចនគបាលមូលដ្ឋានបានឱ្យដឹងថា​ បុរសជនសង្ស័យដែលត្រូវបានឃាត់ខ្លួនក្នុងករណីនេះមាន ឈ្មោះ យឿន សាវី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិ ករមានទីលំនៅបច្ចុប្បន្ន ភូមិត្បែងខ្ពស់ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ចំណែកកុមារីរងគ្រោះមាន ឈ្មោះ ព.ធ.រ ភ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិ​ថ្មីខ្មែរ ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានបញ្ជាក់ថាតាមបណ្ដឹ ងរបស់ម្ដាយកុមារីរងគ្រោះឱ្យដឹងថា ជនសង្ស័យខាងលើបានរួមភេទជាមួ យកូនស្រីខ្លួន ចំនួន៣ដង រហូត មកដល់ថ្ងៃទី២៥ ខែកក្កដា ទើបម្តាយរបស់ជនរងគ្រោះដឹង និងបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ទើបឈានដល់ការឃាត់ខ្លួនជនសង្សយ័តែម្តង។

លោកអធិការនគបាលស្រុកសាមគ្គីមានជយ័បានឱ្យដឹងតាមទូរស័ព្ទនៅល្ងាចថ្ងៃទី២៥ ខែកក្ដដានេះថា នៅចំពោះមុខសមត្ថកិច្ចទាំងជនសង្សយ័ និងជនរងគ្រោះបានឆ្លើយថាពួកគេស្រឡាញ់គ្នា និងបានរួមភេទជាមួយគ្នា៣ដងហើយ។ ក៏ត្រូវម្តាយខាងស្រីប្តឹងសមត្ថកិច្ចឃាត់តែម្តង។

ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ ឆ្នាំងចាត់ការបន្តតាមនិតិវិធី៕ អត្ថបទ៖ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

Netanyahu គំរាមបញ្ចប់បទឈប់បាញ់ និងប្រយុទ្ធឲ្យក្រុមហាម៉ាសស្គាល់ដៃ បើមិនដោះលែងចំណាប់ខ្មាំងនៅថ្ងៃសៅរ៍

ព័ត៌មានជាតិ១ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម