Connect with us

ព័ត៌មានជាតិ

សង្ស័យ​ឆ្លង​កូវីដ មួយគ្រួសារ​ ដាច់ចិត្ត​ដើរកាត់​ព្រៃ​ពី​ថៃមកវិញ ត្រូវ​នគរបាល​ការពារ​ព្រំដែន​ឃាត់ខ្លួន​

បានផុស

នៅ

​១​គ្រួសារ ​មាន​៥​នាក់​មាន​ប្តី​ប្រពន្ធ និង​កូនប្រុស​ស្រី​៣​នាក់ ដោយ​ដឹងខ្លួន​ថា ​ឆ្លងកូវីដ -១៩ ក៏ដាច់ចិត្ត​ដើរកាត់​ព្រៃ​ទាំង​ប្រថុយប្រថាន​ត្រឡប់​មកស្រុកវិញ ត្រូវ​នគរបាលការពារព្រំដែន ឃាត់ខ្លួន បាន​នៅ​វេលា​ម៉ោង​១០​ព្រឹក កាល​ពី​ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខាងមុខ ស្តាហ្គោល ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រីនគរបាល​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​តាម​ការអះអាង​របស់​ប្រពន្ធ​បាន​ឲ្យ​ដឹងថា​ ក្រុមគ្រួសារ​របស់​កាត់​ដើរកាត់​ព្រៃ​ទាំង​ប្រថុយប្រថាន​ចេញពី​ប្រទេស​ថៃ​វិល​មក​ផ្ទះ​វិញ​ព្រោះ គាត់ ធ្លាក់ខ្លួន​ឈឺ សង្ស័យឆ្លងកូវីដ-១៩ ដោយ​ខ្លួន​ជាអាជីវករលក់ដូរ នៅផ្សាររុងក្លឿ ស្រុក​អារញ្ញ​ខេត្ត​ស្រះកែវ ប្រទេសថៃ និងមាន​ទីលំនៅ​ក្នុង​សង្កាត់​ប៉ោយប៉ែត។ ​មន្ត្រីនគរបាល​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា គ្រួសារ​គាត់​ទៅ​ប្រទេស​ថៃ​តាម​មេខ្យល់​២​នាក់ កាលពី​វេលា​ទៀបភ្លឺថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១​ កន្លងមក តែ​ជនសង្ស័យទាំង២នាក់នោះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន​ហើយ គាត់បន្តថា ​មកដល់​ស្រុកថៃ ស្ថានភាពគ្រួសារ​របស់គាត់ បាន​ធ្លាក់ខ្លួនឈឺមិនអាចនៅ​ដីថៃ​បាន ក៏បង្ខំចិត្តនាំគ្នាឆ្លងដែនចូលមក​កម្ពុជា​ដោយ​ខ្លួនឯង​តែម្តង។

ក្រោយសាកសួរ និងធ្វើកំណត់ហេតុគ្រួសារ​១នេះ​ ត្រូវបាននគរបាលការពារព្រំដែនគោកលេខ ៩១១ និង យោធាកងពល៥១ ​បញ្ជូនតាមរថយន្តយោធាយកទៅធ្វើចត្តាឡីស័ក​ នៅទីតាំងមួយ​ក្នុង​ក្រុង​ប៉ោយប៉ែត។ គ្រួសារ​នេះ​ពេល​ក្រុមគ្រូពេទ្យ ធ្វើតេស្ត​រហ័ស​រួចមក​ មានអ្នកកើតកូ​វីដ -១៩ ទាំងអស់​ពិត​ប្រាកដ​មែន។ ពិតជាសំណាងល្អហើយ ដែលកម្លាំងជួរមុខទប់ស្កាត់ និងដឹងទាន់ ពេល កុំឲ្យរីករាលដាលបន្តទៅអ្នកដទៃ៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១១ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម២០ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១៨ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម