សុខភាព
មុននិងក្រោយចាក់វ៉ាក់សាំងរួច កុមារត្រូវហូបអាហារទាំងនេះ ដើម្បីបង្កើតអង់ទីគ័រនិងពង្រឹងភាពស៊ាំ
របបអាហារដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងភាពស៊ាំ ហើយមនុស្សដែលមុននិងក្រោយចាក់វ៉ាក់សាំងរួច ត្រូវតែបរិភោគអាហារមានជីវជាតិ និងបំប៉នរាងកាយឲ្យរឹងមាំ។ សម្រាប់កុមារ មុននិងក្រោយពេលចាក់រួច ក៏ត្រូវតែបំប៉នរាងកាយដូចជាមនុស្សធំដែរ។
ហើយនេះជាអ្វីដែលឪពុកម្ដាយឬកុមារត្រូវតែដឹង ៖
១ ឲ្យកុមារហូបអាហារល្អៗ បំប៉នរាងកាយ និងបង្កើតភាពស៊ាំបានលឿន ដូចជា ស៊ុបមាន់ បន្លែបៃតង។ ដោយសារសាច់មាន់ គឺជាប្រភពប្រូតេអ៊ីនដ៏សំបូរបែប និងមានលក្ខណៈប្រឆាំងនឹងការរលាក មុនពេលចាក់និងក្រោយ ។
២ ត្រី មិនថាជាត្រីអីក៏ដោយ សុទ្ធតែមានលក្ខណៈប្រឆាំងនឹងការរលាក ហើយសំបូរជាតិខ្លាញ់អូមេហ្គា ៣ ដែលជួយបង្កើនភាពស៊ាំដល់រាងកាយបានរហ័ស។
៣ ផ្លែឈើនិងបន្លែ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រ៉ែនិងវីតាមីនដែលជួយពង្រឹងភាពស៊ាំ។ មុនពេលហូបអាហារ ៣ ពេល ត្រូវតែរួមបញ្ចូលផ្លែឈើមួយមុខ និងបន្លែបីមុខនៅក្នុងរបបអាហាររបស់ពួកគេ ដើម្បីឲ្យអង់ទីគ័រឆាប់ដុះ និងមានភាពស៊ាំបានលឿនផងដែរ ។
៤ សារធាតុ curcumin ដែលមាននៅក្នុងរមៀត គឺល្អសម្រាប់សុខភាពនិងការពារភាពតានតឹង ដែលជាធម្មតាត្រូវបានគេឃើញចំពោះមនុស្សក្រោយការចាក់វ៉ាក់សាំង។ ឪពុកម្ដាយគួរបបន្ថែមរមៀតក្នុងអាហារដែលធ្វើឲ្យកូនជាចាំបាច់។
៥ ធញ្ញជាតិផ្សេងៗ សុខភាពពោះវៀន និងប្រព័ន្ធរំលាយអាហារ តែងតែមានសារៈសំខាន់សម្រាប់សុខភាពរបស់មនុស្សគ្រប់វ័យ។ ប្រសិនបើពោះវៀននិងរាងកាយមានប្រព័ន្ធរំលាយអាហារល្អប្រសើរជាងមុន វានឹងមានសុខភាពល្អ ដើម្បីបង្កើនកម្រិតថាមពលសម្រាប់រាងកាយក្រោយពេលចាក់ថ្នាំរួច។
វាត្រូវបានគេណែនាំឲ្យញ៉ាំរបស់ធញ្ញជាតិ ដែលសំបូរទៅដោយជាតិសរសៃជាច្រើន ដែលនឹងជួយធ្វើឲ្យប្រសើរឡើង និងស្រូបយកសារធាតុចិញ្ចឹមនៅក្នុងពោះវៀន ជួយបំលែងគ្រាប់ធញ្ញជាតិដែលទទួលបានទៅជាថាមពល៕
ត្រូវចងចាំថា កុមារក៏អាចអាចឆ្លងកូវីដ ឈឺ និងចម្លងទៅកាន់អ្នកដទៃដូចគ្នា បែបនេះហើយទើបការទទួលវ៉ាក់សាំងនេះ ពិតជាមានសារសំខាន់។
ការចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ គឺដូចគ្នានឹងការចាក់វ៉ាក់សាំងធម្មតាដែរ។ ដូច្នេះមុននឹងមកចាក់វ៉ាក់សាំង គួរពិនិត្យអាការរបស់កុមារសិន។ ប្រសិនបើក្មេងមិនមានរោគសញ្ញានៃជំងឺណាមួយទេ កុមារអាចចាក់បាន។
ការចាក់វ៉ាក់សាំងភាគច្រើន ជាធម្មតាមានផលប៉ះពាល់ទូទៅ ដែលមានរោគសញ្ញាដូចជា ផ្តាសាយ គ្រុនក្តៅ ឈឺសាច់ដុំ ឬឈឺចាប់នៅកន្លែងចាក់ថ្នាំ ក៏ដូចជាការអស់កម្លាំង ។ ចំពោះ ផលប៉ះពាល់ផ្សេងទៀត ឬប្រតិកម្មវ៉ាក់សាំងដូចដែលបានរាយការណ៍ គឺកម្រមានណាស់ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖NDTV
ចុចអាន៖ខណៈក្មេងៗជិតទទួលវ៉ាក់សាំងកូវីដ ឪពុកម្ដាយត្រូវណែនាំកូនឲ្យអនុវត្តវិធានការទាំងនេះ
ចុចអាន៖វ៉ាក់សាំងកូវីដមានសុវត្ថិភាពខ្លាំងចំពោះកុមារ និងជាផ្លូវត្រួសត្រាយទៅរកសភាពដូចដើមវិញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ