ព័ត៌មានជាតិ
ក្រសួងធនធានទឹក ៖ តំបន់ទំនាប ក្នុងខេត្តនៅអបមាត់ទន្លេមេគង្គលើ នឹងអាចរងការជន់ លិច
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពទឹកទន្លេមេគង្គ។ សេចក្ដីជូនដំណឹង បានឲ្យដឹងថា នៅក្នុងរយៈពេលកន្លងមក ព្យុះទី៧ សេមប៉ាកា (CEMPAKA) និងបណ្ដាឥទ្ធិពល នៃព្យុះផ្សេងៗទៀត និងប្រព័ន្ធនានា ដែលមានឥទ្ធិពលមកលើអាងទន្លេមេគង្គ បានធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិត ពីបង្អួរ ទៅច្រើន ក្នុងអាងទន្លេមេគង្គភាគខាងលើ រួមមាន៖ ប្រទេសចិន ថៃ និងប្រទេសឡាវ ព្រមទាំងតំបន់ខ្ពង់រាប ភាគឥសានប្រទេសកម្ពុជាផងដែរ។
តាមក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះ បានធ្វើឲ្យទឹកទន្លេមេគង្គហក់ឡើង ហើយនឹងបន្តឡើងក្នុងរយៈពេពី៣ ទៅ៤ថ្ងៃខាងមុខទៀត ដែលអាចបណ្ដាលឲ្យជន់លិចតំបន់ទំនាប អបមាត់ទន្លេមេគង្គ លើ នៅខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងខេត្តត្បូងឃ្មុំ។ តែការហក់ឡើងនេះ មិនទាន់ដល់កម្រិតកម្ពស់ ដែលត្រូវឲ្យមានការប្រុងប្រយ័ត្ន នៅឡើយនោះទេ។
យ៉ាងណាក៏ដោយក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្ដីជូនដំណឹងរបស់ខ្លួន បានអំពាវនាវដល់សាធារណជន អាជ្ញាធរដែនដីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងទន្លេមេគង្គ និងតំបន់ទំនាបនានា ជ្រាបជាព័ត៌មាន និងរួសរាន់ប្រមូលកសិផល ឲ្យបានទាន់ពេលវេលា និងបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក