Connect with us

សុខភាព

ជម្ពូ សំបូរសារធាតុចិញ្ចឹមនិងអាហារូបត្ថម្ភ សម្រាប់មនុស្សទូទៅ ជាពិសេសអ្នកជំងឺទឹកនោមផ្អែម

បានផុស

នៅ

ជម្ពូ ជាផ្លែឈើមួយប្រភេទ ដែលប្រជាជនអាស៊ីស្គាល់ ហើយដឹងថា វាមានរសជាតិឆ្ងាញ់ និងសំបូរសារជាតិទឹកច្រើន។

ផ្លែឈើតាមរដូវនេះ មិនពិបាករកឡើយ បើបិយាយពី​អត្ថប្រយោជន៏​ចំពោះសុខភាពវិញ វាមាន​ មិនចាញ់ផ្លែឈើផ្សេងទៀតទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជម្ពូ​គឺជាផ្លែឈើដែលមានជាតិទឹក និងមានកាឡូរីទាប ​ប៉ុន្តែសម្បូរទៅដោយសារធាតុចិញ្ចឹម​និងអាហារូបត្ថម្ភ​ចំពោះ​រាងកាយ​ដូចជា៖ប្រូតេអ៊ីន ០,៦០ ក្រាម វីតាមីន A ៨,៤ មិល្លីក្រាម វីតាមីន B1 (Iamin) ០,០២០ មិល្លីក្រាម វីតាមីន​​ B2 (Rybo flavin) ០,០៣០ មិល្លីក្រាម វីតាមីន B3 (Niacin) ០,៨០០ មិល្លីក្រាម វីតាមីន C ២២,៣ មិល្លីក្រាម កាល់ស្យូម ២៩ មិល្លីក្រាម ប៉ូតាស្យូម ១២៣ មិល្លីក្រាម ម៉ាញ៉េស្យូម ៥ មិល្លីក្រាម ក្រៅពីវីតាមីននិងសារធាតុរ៉ែខាងលើ​ ក៏មាន​អត្ថប្រយោជន៍​ជាច្រើន​ផងដែរ។

ជម្ពូ​ផ្ទុកដោយសារធាតុ​ស្ពាន់​ធ័រ ផូស្វ័រ ម៉ង់ហ្គាណែស ជាតិដែក ក៏ដូចជាសារធាតុគីមីដូចជា​អាស៊ីដ betulinic, jambosine ដែលមាន​គុណប្រយោជន៍​ជាច្រើនដូចជា ប្រឆាំង​នឹង​ជំងឺ​មហារីក ការ​ឆ្លង​មេរោគ​ប្រឆាំង​នឹង​ផ្សិត​នៅ​លើ​ស្បែក ។

អត្ថប្រយោជន៍​ចំពោះ​សុខភាព៖

១ ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម

ជម្ពូ​មាន alkaloid ដែល​ជា​សមាសធាតុសរីរាង្គ មានផ្ទុកអាសូត​ហៅថា jambosine ។ វា​ក៏​ជា​ផ្លែឈើ​មួយដែលមានសន្ទស្សន៍គ្លីហ្សីមទាប ជួយ​គ្រប់គ្រង​កម្រិត​ជាតិស្ករក្នុងឈាមនិង​អាច​ជះឥទ្ធិពល​វិជ្ជមាន​ដល់​អ្នកជំងឺ​ទឹកនោមផ្អែម ឬអ្នក​ដែលមាន​ហានិភ័យ​ក្នុង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹកនោមផ្អែម។

២ ជួយពោះវៀននិងទប់ទល់បញ្ហាទល់លាមក

បន្ថែមពីនេះ ជម្ពូ​ ក៏ជាប្រភពដ៏ល្អនៃជាតិសរសៃផងដែរ។ នៅពេលដែលរាងកាយរបស់យើងទទួលបាន​ទឹក​និងជាតិសរសៃគ្រប់គ្រាន់ វាជួយ​ឲ្យ​អាហារធ្វើចលនាកាន់តែងាយស្រួលពីក្រពះទៅពោះវៀនធំ។ នេះជួយកាត់បន្ថយបញ្ហាជាមួយនឹងប្រព័ន្ធអាហារ ហើមពោះ រលាកសរសៃ និងទល់លាមក។

៣ ល្អសម្រាប់សុខភាពបេះដូង

សារធាតុចិញ្ចឹមនិងសរសៃមានច្រើនប្រភេទ ​គឺមានផ្លែឈើនេះ​ នឹងជួយពង្រឹងប្រព័ន្ធសរសៃឈាមបេះដូងរបស់យើង។ វា​ក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់​ និងប៉ូតាស្យូមដែលធ្វើ​ឲ្យ​កម្រិតកូឡេស្តេរ៉ុលក្នុងឈាមមានសភាពធម្មតា ដែលបង្កជាហានិភ័យនៃការវិវត្តទៅជាជំងឺសរសៃឈាមបេះដូង ដែលអាចគំរាមកំហែងដល់អាយុជីវិតដូចជាការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺ​លើសឈាម ​សំពាធឈាម​ក៏​ថយ​ចុះ​ដែរ។

៤ រំញោចប្រព័ន្ធភាពស៊ាំ

វីតាមីន C គឺជាវីតាមីនដែលជាផ្នែកសំខាន់មួយនៃមុខងាររបស់ប្រព័ន្ធភាពស៊ាំ។ ហើយជំពូគឺជាផ្លែឈើមួយប្រភេទទៀតដែលមានវីតាមីន C ១០០ ក្រាម និងផ្ទុកវីតាមីន ២២,៣ មីក្រូក្រាម រំញោចប្រព័ន្ធភាពស៊ាំ។ វាក៏ជួយជំរុញការផលិតកូឡាជែន​ ដែលជាប្រភេទប្រូតេអ៊ីនមួយដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខងារនៃប្រព័ន្ធភាពស៊ាំផងដែរ។ កូឡាជែនក៏ជួយបំប៉នស្បែក បន្ថយ​ភាពជ្រីវជ្រួញ ​ល្អសម្រាប់សុខភាពសន្លាក់និងឆ្អឹងផងដែរ។

៥ ជួយការពារជំងឺមហារីក

វីតាមីន C និងវីតាមីន A មានក្នុងជម្ពូ​ខ្ពស់ ​ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មល្អ។​ អ្នកជំនាញបាន​បញ្ជាក់​ថា វា​អាចរារាំងការលូតលាស់​ដុំសាច់​និង​កោសិកា​មហារីក កាត់បន្ថយហានិភ័យនៃជំងឺមហារីក​មួយ​ចំនួន​ដូចជា មហារីកសុដន់ មហារីក​មាត់ស្បូន ​ និង ​មហារីកសួត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មង្ឃុត ស្ដេចផ្លែឈើសំបូរទៅដោយធាតុចិញ្ចឹម​​ និងជាឱសថព្យាបាលអ្នកជំងឺរ៉ាំរ៉ៃ

ចុចអាន៖អាហារ ៤ មុខ មានផ្ទុកអូមេហ្គា ៣ ជួយពង្រឹងភាពស៊ាំដល់រាងកាយក្នុងវិបត្តិកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលក្រុងខេមរភូមិន្ទ ជំរុញដល់ពលរដ្ឋយកចិត្តទុកដាក់ថែរក្សាសុខភាព ខណៈអាកាសធាតុចុះត្រជាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

នាវាដឹកប្រេង៧គ្រឿង​ចាកចេញ​ពីសិង្ហបុរី ក្រោយអាមេរិកដាក់ទណ្ឌកម្មនាវាដឹកប្រេង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ្នក​រក​រ៉ែ១០០នាក់​​​ជាប់​គាំង​ក្នុង​អណ្តូង​រ៉ែស្លាប់​ដោយសារ​​ការ​អត់អាហារ​​​​ជាច្រើន​ខែ

ព័ត៌មានជាតិ៣ ម៉ោង មុន

គិតត្រឹមពេលនេះ ចំនួនអ្នកបង់ថ្លៃសំរាមមានប្រមាណ ៦០ ទៅ ៧០ ភាគរយ នាំឲ្យខាតបង់ការបង់ថ្លៃសំរាមទៅក្រុមហ៊ុនប្រមូលសំរាមទាំង ៣

Sokha Hotels

ព័ត៌មានពេញនិយម