ព័ត៌មានជាតិ
អ្នកស្រាវជ្រាវ ៖ ការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ នឹងផ្ដល់សារៈសំខាន់ដល់កម្ពុជា ក្នុងទិដ្ឋភាពចំនួន៣
អ្នកជំនាញផ្នែកស្រាវជ្រាវ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និង យុវវ័យ អាយុចាប់ពី១២ ដល់១៧ឆ្នាំ នឹងផ្ដល់សារៈសំខាន់ដល់ប្រទេសកម្ពុជា ក្នុងទិដ្ឋភាព៣សំខាន់ៗ។ ការលើកឡើងនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ខាងមុខ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ នៅវិមានសន្តិភាព។
លោកបណ្ឌិត ឆេង គីមឡុង អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) និងនាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់កុមារ និងយុវវ័យ អាយុចាប់ពី១២ ដល់១៧ឆ្នាំ គឺនឹងផ្ដល់ផលប្រយោជន៍សំខាន់ៗ ចំនួន៣ទិដ្ឋភាព រួមមាន៖ ទី១. ពង្រឹងភាពស៊ាំនៅក្នុងសង្គម ទី២. ពង្រឹងសុខភាពសាធារណៈ និងទី៣. ពង្រឹងផ្នែកសេដ្ឋកិច្ច។
លោកបណ្ឌិត ឆេង គីមឡុង បានថ្លែងបញ្ជាក់ថា ការផ្ដល់វ៉ាក់សាំងដល់កុមារ និងយុវវ័យនេះ នឹងជួយការពារពីការឆ្លងដល់កុមារខ្លួនឯងផង និងមនុស្សនៅជុំវិញកុមារផង។ ម្យ៉ាងទៀត ការផ្ដល់វ៉ាក់សាំងដល់កុមារ ក៏ជួយបង្កើនភាពស៊ាំក្នុងសង្គម ជាពិសេសបង្ការការឆ្លងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលកំពុងរាតត្បាត នៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក។ លើសពីនេះទៀត យុទ្ធសាស្រ្ដចាក់វ៉ាក់សាំងដល់កុមារ ក៏នឹងធានាបាននូវសន្តិសុខសាធារណៈ ដែលសំដៅទៅលើផ្នែកសុខាភិបាល ព្រមទាំងលទ្ធភាពដល់ប្រទេសកម្ពុជាជំរុញ និងស្ដារសេដ្ឋកិច្ចឡើងវិញ លើគ្រប់វិស័យ។
អនុប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានលើកឡើងថា «ដូច្នេះទិដ្ឋភាព៣ ជាធំ គឺទី១ ពង្រឹងនូវភាពស៊ាំទៅដល់សហគមន៍ មានន័យថាទាំងកុមារ ទាំងមនុស្សចាស់ ទី២ ពង្រឹងផ្នែកវិស័យសុខាភិបាល និងសុខភាពសាធារណៈ ទី៣ គឺទៅលើទិដ្ឋភាពសេដ្ឋកិច្ចហ្នឹង»។
នៅពេលសួរថា តើការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ នឹងផ្ដល់ផលវិជ្ជមានបែបណាដែរ សម្រាប់វិស័យអប់រំ? លោកបណ្ឌិត ឆេង គីមឡុង បានថ្លែងយ៉ាងដូច្នេះថា «បើសិនក្នុងករីណកុមារភាគច្រើន ទទួលបាននូវវ៉ាក់សាំង វាចូលរួមមួយចំណែកទៀត ទៅដល់ការកាត់បន្ថយ ការឆ្លងរីករាលដាលនៅក្នុងចំណោមកុមារ ដែលកុមារភាគច្រើននេះ គឺយើងឃើញគាត់ស្ថិតនៅក្នុងវ័យ ទទួលបាននូវការសិក្សាអប់រំ ដូច្នេះយើងឃើញថា ការផ្ដល់វ៉ាក់សាំងជូនកុមារ គឺជាការចូលរួមមួយផ្នែកធំ ទៅដល់លទ្ធភាពឲ្យកម្ពុជា អាចបើកសាលារៀន និងផ្នែកអប់រំ នៅក្នុងកម្រិតណាមួយ ឆាប់លឿនជាងមុន»។
យ៉ាងណាក៏ដោយលោកបណ្ឌិត ឆេង គីមឡុង នៅមិនទាន់ទទួលព័ត៌មានច្បាស់លាស់នៅឡើយទេថា រហូតមកដល់ពេលនេះមានប្រទេសណាខ្លះ ទាំងរួមប្រទេសក្នុងតំបន់អាស៊ានផង បានចាក់វ៉ាក់សាំងដល់កុមារនោះ។ ក៏ប៉ុន្តែលោកថា មានបណ្ដាប្រទេសមួយចំនួនហើយ បានគិតគូអំពីការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ដល់កុមារនេះ៕ (ដោយ)៖ ឃួន សុភ័ក្រ
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?