ព័ត៌មានអន្ដរជាតិ
លោក Joe Biden តែងតាំងអតីតរដ្ឋមន្ត្រីការបរទេស John Kerry ឲ្យកាន់តំណែងធំមួយ
អតីតរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក John Kerry នឹងត្រូវទទួលការងារជាប្រេសិតអាកាសធាតុនៅពេលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Joe Biden ចូលកាន់តំណែង។
លោក Kerry គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើនដែលត្រូវបានតែងតាំងដោយក្រុមអន្តរកាលរបស់លោក Biden កាលពីថ្ងៃចន្ទ។

ក្រុមអន្តរកាលរបស់លោក Biden បាននិយាយថា សម្រាប់តំណែងនេះ លោក Kerry នឹងត្រូវប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុពេញម៉ោង។
លោក Kerry បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសក្នុងនាមសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦។ កិច្ចព្រមព្រៀងនេះបានប្តេជ្ញាចិត្តឲ្យប្រទេសនានាធ្វើការដើម្បីកំណត់ការកើនឡើងនៃសីតុណ្ហភាពពិភពលោក។
ក្រោមការដឹកនាំរបស់លោក Trump សហរដ្ឋអាមេរិកបានក្លាយជាប្រទេសដំបូងគេដែលដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះជាផ្លូវការ។ ប៉ុន្តែលោក Biden បាននិយាយថា លោកគ្រោងនឹងចូលរួមកិច្ចព្រមព្រៀងនេះវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

នៅឆ្នាំ២០១៩ លោក Trump បានបង្កើតសម្ព័ន្ធភាពនៃមេដឹកនាំពិភពលោកនិងអ្នកល្បីល្បាញដែលគេឲ្យឈ្មោះថា World War Zero ដើម្បីអំពាវនាវឲ្យមានសកម្មភាពរារាំងការផ្លាស់ប្តូរអាកាសធាតុនិងការបំភាយកាបូន។
លោក Kerry ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសក្នុងអាណត្តិទី២របស់លោក Barack Obama។ អ្នកនយោបាយប្រជាធិបតេយ្យជើងចាស់រូបនេះបានចាញ់លោកប្រធានាធិបតី George W Bush ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០០៤។
គាត់ជាសមាជិកព្រឹទ្ធសភាអស់រយៈពេល២៨ឆ្នាំនិងជាប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ទីបំផុត លោក ត្រាំ យល់ព្រមឲ្យមានការផ្ទេរអំណាចទៅលោក បៃដិន
ចុចអាន៖ Putin មិនទទួលស្គាល់ Biden ជាប្រធានាធិបតីអាមេរិក ដរាបណា Trump មិនសុខចិត្តចាញ់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់