Connect with us

កូវីដ-១៩

ទីក្រុងម្ចាស់ផ្ទះអូឡាំពិក រកឃើញអ្នកឆ្លងកូវីដច្រើនបំផុត មិនធ្លាប់មាន

បានផុស

នៅ

ការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃ ២,៨៤៨ករណីក្នុងទីក្រុងតូក្យូនៅថ្ងៃអង្គារនេះ គឺជាកម្រិតខ្ពស់បំផុតរបស់ទីក្រុងជាម្ចាស់ផ្ទះកីឡាអូឡាំពិក ចាប់តាំងពីរោគរាតត្បាតផ្ទុះឡើង ខណៈបណ្តាញផ្សព្វផ្សាយរាយការណ៍ថា អាជ្ញាធរបានស្នើឲ្យមន្ទីរពេទ្យ ត្រៀមគ្រែបន្ថែមទៀត សម្រាប់ដាក់អ្នកជំងឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃអាទិត្យ ២០,៨ភាគរយ នៃអ្នកជំងឺ ១២,៦៣៥ នាក់ របស់រាជធានីជប៉ុនមួយនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ទីក្រុងតូក្យូ បានប្រកាសអាសន្នជាលើកទី ៤ រួចទៅហើយក្នុងខែនេះ រហូតដល់បញ្ចប់ព្រឹត្តិការ​ណ៍កីឡាអូឡាំពិក ហើយប្រទេសជប៉ុនបានធ្វើការសម្រេចចិត្ត មិនធ្លាប់មានពីមុនមក ​ដើម្បីរៀបចំព្រឹត្តិការណ៍កីឡានេះ ដោយគ្មានអ្នកទស្សនា ដើម្បីទប់ស្កាត់ការរីករាលដាល។

សារព័ត៌មាន TBS បានរាយការណ៍ថា ស្របពេលដែលមន្ទីរពេទ្យ ទទួលយកអ្នកជំងឺកាន់តែច្រើននោះ ទីក្រុងតូក្យូ មានគោលបំណងបង្កើនចំនួនគ្រែដល់ទៅ ៦,៤០៦ ត្រឹមដើមខែក្រោយពីចំនួន ៥,៩៦៧ នាពេលបច្ចុប្បន្ននេះ។

TBS បានដកស្រង់សេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុង ទៅស្ថាប័នវេជ្ជសាស្រ្តដែលបាននិយាយថា មន្ទីរពេទ្យ គួរតែបន្ថយការវះកាត់ដែលបានគ្រោងទុក និងកាត់បន្ថយការព្យាបាលជំងឺផ្សេងទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ វៀតណាម ធ្ងន់ធ្ងរហើយ ពេលនេះកាន់តែព្រួយខ្លាំង ព្រោះអ្នកឆ្លង Delta ភាគច្រើន មិនបញ្ចេញរោគសញ្ញា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្តេច ម៉ែន សំអន ៖ ពិធីបុណ្យដារលាន ជាបុណ្យប្រពៃណីដូនតាខ្មែរ ដើម្បីជួបជុំ និងអបអរ បន្ទាប់ហត់នឿយក្នុងពេលបង្ករបង្កើនផលរហូតដល់ប្រមូលផលស្រូវ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្សលើយន្តហោះសរុប១៨១នាក់ ទំនងជានៅរស់តែ២នាក់ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់

សន្តិសុខសង្គម១៧ ម៉ោង មុន

ប៉ូលិសក្រុងដូនកែវ ខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណីហិង្សា

ព័ត៌មានជាតិ១៧ ម៉ោង មុន

អគារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសាលាក្រៅ បានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការដើម្បីបម្រើវិស័យមនុស្សធម៌

Sokha Hotels

ព័ត៌មានពេញនិយម