ព័ត៌មានជាតិ
បិទភូមិកោះតូចនៅលើកោះរ៉ុង ពាក់ព័ន្ធមនុស្ស ៦ នាក់ ឆ្លងកូវីដ-១៩
ខេត្តព្រះសីហនុ៖ លោក នួន ប៊ុនថុល អភិបាលក្រុងកោះរ៉ុងបានអោយដឹងនាព្រឹកថ្ងៃទី ២៧ ខែកក្កដា២០២១ នេះថាគិតត្រឹមរសៀលថ្ងៃទី ២៦ ខែកក្កដានេះរដ្ឋបាល ក្រុងកោះរ៉ុងសម្រេចបិទភូមិកោះតូច នៃសង្កាត់កោះរ៉ុងសន្លឹម ដោយយោងទៅតាមលទ្ធផលនៃការតេស្តសំណាករកវីរុសកូវីដ-១៩ លើមនុស្សចំនួន១៣៧ នាក់បានរក ឃើញមានវិជ្ជមានកូវីដ-១៩ ចំនួន ៦ នាក់។

លោក នួន ប៊ុនថុល បានឲ្យដឹងថា អ្នកវិជ្ជមានកូវីដ១៩ ទាំង ៦នាក់បានធ្វើការប្រាស្រ័យទាក់ទងជាមួយអ្នករស់នៅក្នុងភូមិជាមួយគ្នាជាច្រើននាក់ទៀត ហេតុនេះទើបរដ្ឋបាលក្រុងសំរេចបិទភូមិកោះតូច ដើម្បីធ្វើតេស្តសំណាករកវីរុសកូវិដ-១៩ លើប្រជាជនក្នុងភូមិទាំងអស់តែម្តង ។
លោកអភិបាលក្រុងកោះរ៉ុង ក៏បានស្នើអោយម្ចាស់អាជីវកម្មដឹកភ្ញៀវទេសចរណ៍ទាំងអស់ សូមផ្អាកការដឹកភ្ញៀវចូលមកភូមិកោះតូចមួយរយ:ពេលខ្លីសិនរង់ចាំការជូន ដំណឹងជាថ្មីម្តងទៀត។ ដោយឡែកចំពោះទូកដឹកទំនិញ ឬគ្រឿងឧបភោគ បរិភោគ គឺអាចចរាចរណ៍បានធម្មតា។


បើតាមលោកអភិបាលក្រុង អ្នកវិជ្ជមានកូវីដ១៩ ទាំង ៦ នាក់ អាចមានការធ្វេសប្រហែសក្នុងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ អាស្រ័យហេតុនេះលោកបានស្នើឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តន៍វិធានការ ៣ កុំ ៣ ការពារឲ្យបាន ជាពិសេសពាក់ម៉ាស់ រក្សាគម្លាត និង លាងសំអាតដៃឲ្យបានញឹកញ៉ាប់ជាមួយសាប៊ូ និង អាល់កុល។
អ្នកវិជ្ជមានទាំង ៦នាក់ ត្រូវបានក្រុមការងាររដ្ឋបាលក្រុងកោះរ៉ុង សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីសុខាភិបាលខេត្តរៀបចំបញ្ជូនមកកន្លែងសំរាកព្យាបាលក្នុងក្រុង ព្រះសីហនុរួចរាល់ហើយនៅល្ងាចថ្ងៃដដែល ៕
អត្ថបទ៖ណារី

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ