Connect with us

សុខភាព

បើប៉ះពាល់ជាមួយអ្នកឆ្លង Delta តើប៉ុន្មានថ្ងៃទើបតេស្តឃើញ លទ្ធផល?

បានផុស

នៅ

យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី២២ និងទី២៥ ខែកក្កដា ឆ្នាំ២០២១ បានរកឃើញករណីអ្នក​ឆ្លងវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ B 1.617-2 (DeIta) ចំនួន​៣៩​នាក់។

ចំណែក អង្គការសុខភាពពិភពលោក ហៅកាត់ WHO បានឲ្យដឹងថា គិតត្រឹមពេលនេះ វីរុសបំប្លែងខ្លួនដែលគេរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌានេះ បានវាយលុកប្រទេសជាង ១០០ហើយ។

ក្រុមអ្នកស្រាវជ្រាវ ដែលតាមដានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសចិននាពេលថ្មីៗនេះបានរកឃើញថា អ្នកដែលឆ្លងវីរុសបំប្លែងខ្លួន Delta គឺមានផ្ទុកមេរោគនៅក្នុងច្រមុះ ច្រើនជាង អ្នកដែលបានឆ្លងជំងឺកូវីដ-១៩ ទម្រង់ដើមរហូតដល់ទៅ១,២៦០ ដងឯណោះ។

ការផ្ទុកវីរុសដ៏ខ្ពស់នេះមានន័យថា មេរោគអាចឆ្លងរាលដាលយ៉ាងងាយ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់, បង្កើនអត្រាឆ្លងនិងការចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។

ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញផងដែរថា ចន្លោះពេលដែលមនុស្សធ្វើតេស្តវិជ្ជមានវីរុសបំប្លែងខ្លួន Delta បន្ទាប់ពីប៉ះពាល់នឹងអ្នកឆ្លងរោគ បានថយចុះពីរយៈពេលជាមធ្យម៦ថ្ងៃក្នុងឆ្នាំ២០២០ មកនៅត្រឹម៤ថ្ងៃប៉ុណ្ណោះ។

នេះមិនមែនមានន័យថា គ្រប់គ្នាដែលប៉ះពាល់ជាមួយអ្នកផ្ទុក Delta សុទ្ធតែឆ្លងនោះទេ គ្រាន់តែមានហានិភ័យខ្ពស់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ការសិក្សានេះ ត្រូវបានចេញផ្សាយលើកដំបូងលើគេហទំព័រ medRxiv នៅដើមខែកក្កដានិងធ្វើបច្ចុប្បន្នភាពកាលពីចុងសប្តាហ៍៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ប្រកាស​បន្ទាន់ កម្ពុជារកឃើញមេរោគ​បំប្លែង​ថ្មី​​លើ​ជនជាតិ​កម្ពុជា ៣៩ នាក់ទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម