Connect with us

ព័ត៌មានជាតិ

បញ្ជូនមេខ្យល់ ២ នាក់​នាំពលករខុសច្បាប់​ទៅតុលាការ

បានផុស

នៅ

មេខ្សល់២នាក់ដែលលួចនាំមនុស្សឆ្លងដែនទៅប្រទេសថៃ ត្រូវបានកម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចាប់ឃាត់ខ្លួនហើយបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អធិការស្ដីទីក្រុងប៉ោយ ប៉ែត លោក បោន សីហា បានឱ្យដឹងនៅថ្ងៃទី ២៧ ខែកក្កដាថា មេខ្យល់ទាំង២នាក់នេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួនពីបទនាំមនុស្សឆ្លងដែនដោយមិនស្របច្បាប់ នៅចំណុចមាត់អូរព្រំដែនម្តុំកាស៊ីណូ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រួចប្រគល់ឲ្យនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត តាមនិតិវិធីច្បាប់តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត។

បុរសជនសង្ស័យទាំងពីរនាក់ មានឈ្មោះ ឡូញ លេម អាយុ២០ឆ្នាំ ស្នាក់នៅភូមិចាន់គីរី សង្កាត់និងក្រុងប៉ោយ​ប៉ែត ខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតឈ្មោះ សែន សំនាង អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

មេខ្យល់ទាំង២នាក់នេះត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឃាត់ខ្លួន​ពី​បទនាំមនុស្សឆ្លងដែនខុសច្បាប់ នៅចំណុចមាត់អូរព្រំដែនម្តុំកាស៊ីណូ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រួចប្រគល់ឲ្យនគរបាលជំនាញនៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត នៅវេលាម៉ោង១៖៣០នាទីរសៀលថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២១ ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត តាមនិតិវិធីច្បាប់តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត។

របាយការណ៍របស់វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជាក់ថាមេខ្យល់ទាំង២នាក់នេះ ជាមុខសញ្ញាយ៉ាងសកម្មក្នុងករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់។

មេខ្យល់ទាំង២នាក់បានសារភាពថាពេលចាប់ខ្លួន ពួកគេទាំង២នាក់ មានឈ្មោះខា លក់ដូរនៅផ្សាររុងគ្លឿ បានឆាតតាមទូរស័ព្ទឱ្យជួយឃ្លាំចាំមើលផ្លូវសមត្ថកិច្ច ព្រោះគាត់ចង់នាំកូនរបស់គាត់៣នាក់ ស្រី២នាក់ ឱ្យឆ្លងដែនមកខ្មែរវិញ បើបានសម្រេចឈ្មោះខានោះ បានសន្យាឱ្យថ្លៃមើលផ្លូវម្នាក់ ២០០ ទៅ ៣០០ បាត។

ប៉ុន្តែដោយខាងសមត្ថកិច្ច ថៃចាំឃ្លាំមើលឈ្មោះខាពេក ឈ្មោះខានោះមិនហ៊ាន ក៏នាំកូនគាត់ទាំង៣នាក់ទៅផ្សាររុងគ្លឿវិញ ហើយពួកគេក៏នាំគ្នាត្រឡប់មកដីខ្មែរវិញ បានប្រមែល១០ម៉ែត្រពីមាត់អូរព្រំដែនត្រូវនគរបាលចាប់ខ្លួនតែម្តង។

ក្រោយពីបានសារភាពហើយមេខ្យល់ទាំង២នាក់ត្រូវបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយ៕ ដោយៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម