KPT+
តើធ្វើដូចម្ដេច ទើបអាចមានមុខនៅលើគម្របទស្សនាវដ្តី FORBES បាន?
អតីតទីស្នាក់ការកណ្ដាលនៃទស្សនាវដ្ដី Forbes ដំបូងមានទៅតាំងនៅលើវិថីលេខ៥ ក្នុងតំបន់ Manhattan ជាតំបន់កំពូលសម្រាប់ពាណិជ្ជកម្មនិងមានតម្លៃមហិមា បច្ចុប្បន្នគ្រប់គ្រងដោយសាកលវិទ្យាល័យញូវយ៉ក។
ទស្សនាវដ្ដី Forbes គឺជាទស្សនាវដ្ដីអាជីវកម្មអាមេរិកដ៏មានគុណតម្លៃក៏ជាការស្រមៃចង់ឃើញខ្លួនឯងនៅលើទំព័រមុខនៃទស្សនវដ្តីនេះ ពីក្នុងចំណោមបុគ្គលល្បីៗនានាទូទាំងលោកយើងនេះ។ Forbes បោះពុម្ពផ្សាយចំនួនប្រាំបីដងក្នុងមួយឆ្នាំ មានអត្ថបទទាក់ទងនឹងហិរញ្ញវត្ថុ បរិយាកាសវិនិយោគ និងទីផ្សារធុរកិច្ចសាកល ។
ទស្សនាវដ្ដី Forbes ក៏មានបន្ថែមសេចក្ដីរាយការណ៍អំពីប្រធានបទបច្ចេកវិទ្យាគមនាគមន៍វិទ្យាសាស្ត្រនយោបាយនិងច្បាប់ផងដែរ។
ទីស្នាក់ការកណ្ដាលពេលនេះ មានទីតាំងនៅទីក្រុង Jersey រដ្ឋ New Jersey។ គូប្រកួតប្រជែងបឋម នៅក្នុងប្រភេទទស្សនាវដ្តីអាជីវកម្មជាតិ សម្រាប់ Forbes រួមមាន Fortune និង Bloomberg រួមទាំង Businessweek ផង ។
ទស្សនាវដ្ដី Forbes មានការបោះពុម្ពផ្សាយជាអន្តរជាតិនៅអាស៊ីក្រោមអាជ្ញាប័ណ្ណ២៧ ប្រទេសនិងតំបន់ច្រើនទៀតទូទាំងពិភពលោក។
អាចមានមុខនៅលើគម្របទស្សនាវដ្ដី Forbes បាន ត្រូវតែមានលក្ខណៈសម្បត្តិសក្ដិសមជាមួយកម្មវិធីខាងក្រោមដែលរៀបរៀងជាប្រចាំនិងយ៉ាងល្បីរន្ទឺដោយទស្សនាវដ្ដីនេះ៖
១ ជនជាតិអាមេរិកដែលមានជាងគេបំផុត (Forbes 400)
២ ក្រុមហ៊ុនល្បី ៗ នៅលើពិភពលោក (Forbes Global 2000)
៣ អ្នកដឹកនាំអាយុក្រោម ៣០ ឆ្នាំ
៤ ស្ត្រីមានឥទ្ធិពលបំផុត ១០០ នាក់
៥ មហាសេដ្ឋីពិភពលោកប្រចាំឆ្នាំនីមួយៗ
បាវចនានៃទស្សនាវដ្ដី Forbes គឺ “រួមគ្នាផ្លាស់ប្ដូរពិភពលោក” ។
ដោយមានប្រធាននិងជានិពន្ធនាយក លោក Steve Forbes ហើយនាយកប្រតិបត្តិ លោក Mike Federle នៅឆ្នាំ ២០១៤ Forbes ត្រូវបានលក់ទៅឲ្យក្រុមវិនិយោគដែលមានមូលដ្ឋាននៅហុងកុង ឈ្មោះIntegrated Whale Media Investments។
លោក Steve Forbes និងក្រុមការិយាល័យនិពន្ធរបស់គាត់ ជាមនុស្សមានជំនាញខ្ពស់ផ្នែក បណ្ដាញព័ត៌មាននិងធុរកិច្ច ។ ពួកគេអាចផ្ដល់ដំបូន្មានវិនិយោគលើកម្មវិធីទូរទស្សន៍ Fox ប្រចាំសប្ដាហ៍ និងលើ Forbes តាមវិទ្យុ។
គេបានបែកសាខាយ៉ាងជោគជ័យ ជាក្រុមហ៊ុនឧបសម្ពន្ធផ្សេងៗច្រើនទៀត រួមមាន Forbes Conference Group ក្រុមប្រឹក្សាវិនិយោគ Forbes និងក្រុមប្រព័ន្ធផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់ Forbes ។
ក្រុមហ៊ុននេះធ្លាប់បានបោះពុម្ពផ្សាយទស្សនាវដ្តីកេរ្តិ៍ដំណែលអាមេរិកផងដែរ ដែលជាការបណ្ដាក់ទុនរួមគ្នាទោះបីជាទស្សនាវដ្ដីនោះបែកចេញពី Forbes នៅថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០០៧ ក៏ដោយ។
ក្រុមហ៊ុននេះក៏ធ្លាប់បានបោះពុម្ពផ្សាយទស្សនាវដ្តីបេតិកភណ្ឌនិងការច្នៃប្រឌិតនិងបច្ចេកវិទ្យារបស់អាមេរិកផងដែរ។
បន្ទាប់ពីធ្លាក់ចុះនូវសន្ទុះអ្នកទិញជា Hard Copy Forbes បានផ្អាកការបោះពុម្ពផ្សាយទស្សនាវដ្ដីទាំងពីរនេះនៅថ្ងៃទី ១៧ ខែឧសភាឆ្នាំ ២០០៧។ ក្រោយមក ទស្សនាវដ្ដីទាំងពីរត្រូវបានទិញដោយក្រុមហ៊ុនបោះពុម្ពបេតិកភណ្ឌអាមេរិក ហើយបានបោះពុម្ពផ្សាយឡើងវិញនៅនិទាឃៈរដូវឆ្នាំ ២០០៨ ។
Forbes បានចាប់ផ្ដើមចេញគម្រោងថ្មីដោយ បោះពុម្ពសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍ Forbes តាំងពីឆ្នាំ ២០០៩ ។
នៅឆ្នាំ ២០១៣ ទស្សនាវដ្ដី Forbes បានផ្ដល់សិទ្ធិ ឲ្យយីហោរបស់ខ្លួនដល់សាកលវិទ្យាល័យ Ashford និងជួយពួកគេឲ្យបើកសាលាពាណិជ្ជកម្មនិងបច្ចេកវិទ្យាឈ្មោះថា Forbes ។
នៅថ្ងៃទី ៦ ខែមករាឆ្នាំ ២០១៤ ទស្សនាវដ្ដី Forbes បានប្រកាសថាក្នុងភាពជាដៃគូជាមួយអ្នកបង្កើតកម្មវិធី Maz គឺបានចាប់ផ្ដើមបង្កើតកម្មវិធីបណ្ដាញសង្គមមួយឈ្មោះថា“ ស្ទ្រីម” ។ ស្ទ្រីមអនុញ្ញាតឲ្យអ្នកអាន Forbes រក្សាទុកនិងចែករំលែកមាតិកាដែលមើលឃើញជាមួយអ្នកអានផ្សេងទៀតនិងស្វែងរកមាតិកាពីទស្សនាវដ្តី Forbes និង Forbes.com នៅក្នុងកម្មវិធី។
ប្រែសម្រួល៖ឡាហ្សូលី
ប្រភព Forbes
ចុចអាន៖ជីវិតកម្សត់មុនជោគជ័យនៃកំពូលតារាទូរទស្សន៍ ELLEN DEGENERE
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ